ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុប្រធាន​សភា​រុ​ស្ស៊ី ៖ សរសើរ​ខ្លឹមសារ​កិច្ចប្រជុំ​សមាជិក​សភា​ស្ត្រី APPF នៅ​កម្ពុជា

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អនុប្រធាន​សភា​ឌូ​ម៉ា​សហព័ន្ធ​រុ​ស្ស៊ី​បាន​កោតសរសើ​ខ្លឹមសារ​កិច្ចប្រជុំ​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក (APPF) លើក​ទី​២៧ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ ក្នុង​ជំនួប​រវាង​សម្តេច​ហេង សំ​រិ​ន ជាមួយ​លោក​ជំទាវ…

ខេត្តសៀមរាប ៖ អនុប្រធាន​សភា​ឌូ​ម៉ា​សហព័ន្ធ​រុ​ស្ស៊ី​បាន​កោតសរសើ​ខ្លឹមសារ​កិច្ចប្រជុំ​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក (APPF) លើក​ទី​២៧ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ ក្នុង​ជំនួប​រវាង​សម្តេច​ហេង សំ​រិ​ន ជាមួយ​លោក​ជំទាវ អុល​ហ្គា យេ​ពី​ហ្វា​ណូ​វ៉ា (Olga Epifanova) អនុប្រធាន​សភា​ឌូ​ម៉ា សហព័ន្ធ​សហព័ន្ធ​រុ​ស្ស៊ី នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា​សៀមរាប ខណៈ​លោក​ជំទាវ​ដឹកនាំ​គណៈប្រតិភូ​មក​ចូលរួម​កិច្ចប្រជុំ​លើក​ទី​២៧ APPF ដែល​សភា​កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

លោកស្រី អុល​ហ្គា យេ​ពី​ហ្វា​ណូ​វ៉ា អនុប្រធាន​សភា​ឌូ​ម៉ា​សហ​ពន្ធ​រុ​ស្ស៊ី​បាន​ថ្លែងអំណរគុណ​សភា​កម្ពុជា​ដែល​បាន​ជ្រើសរើស​លោកស្រី​ធ្វើ​ជា​សហ​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​សមាជិក​សភា​ស្ត្រី APPF ដ៏​មាន​សារៈសំខាន់ ។ លោកស្រី​បាន​ជម្រាប​សម្តេច​ប្រធានរដ្ឋសភា​ថា ខ្លឹមសារ​កិច្ចប្រជុំ​សមាជិក​សភា​ស្ត្រី APPF មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ពង្រឹង​តួនាទី​ស្ត្រី​ក្នុង​ការ​ចូលរួម​ចំណែក​កសាង​សុខ​សន្តិភាព​នៅ​ក្នុង​សង្គម​ជាតិ ។

លោកស្រី​បាន​គូសបញ្ជាក់​ថា នៅ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ម្ពុ​ជា​នេះ គណៈប្រតិភូ​សភា​ឌូ​ម៉ា សហព័ន្ធ​សហព័ន្ធ​រុ​ស្ស៊ី​ក៏​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​សមាជិក​ស្ត្រី​រដ្ឋសភា​កម្ពុជា​ផង​ដែរ ដើម្បី​ព​ង្រឹ​ក​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ។ ក្នុង​ជំនួប​នោះ​ដែ​លោកស្រី​ក៏​បាន​ស្នើ​សម្តេច​ប្រធានរដ្ឋសភា​ជួយ​ជំរុញ​ទំនាក់ទំនង​រវាង​ប្រជាជន​ទាំង​ប្រទេស​ទាំង​ពីរ​កាន់តែ​រឹង​មាំ​ឡើង ពិសេស​ទំនាក់ទំនង​ក្នុង​ស្រទាប់​យុវជន​ប្រទេស​ទាំង​ពីរ ។

សម្តេច​ប្រធានរដ្ឋសភា​បាន​សម្តែង​ក្តី​សោមនស្ស​រីករាយ​ជាទី​បំផុត​ដែល​លោកស្រី អុល ហ្គា យេ​ពី​ហ្វា​ណូ​វ៉ា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ចូលរួម​កិច្ចប្រជុំ APPF លើក​ទី​២៧ ។
វត្តមាន​សភា​ឌូ​ម៉ា​រុ​ស្ស៊ី​នៅ​ពេល​នេះ​បាន​រួមចំណែក​ដល់​ការ​បន្ត​រឹត​បន្តឹង​ទំនាក់ទំនង​ចំណងមិត្តភាព​ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​យ​ទាំង​ពីរ ជា​ពិសេស​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​កម្ពុជា​-​សហព័ន្ធ​រុ​ស្ស៊ី ឲ្យ​កាន់តែ​រឹង​មាំ និង​ជិត​ស្និទ្ធ ។ សម្ត​ច​ប្រធានរដ្ឋសភា​បាន​ចាត់​ទុក​ប្រទេស​រុ​ស្ស៊ី​ជា​មិត្ត​ចាស់ ជា​មិត្ត​ល្អ និង​ជា​អ្នក​ជិតខាង​ល្អ​របស់​កម្ពុជា​នៅ​គ្រប់​កាលៈ​ទេ សៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ