ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រីករាយក្នុងបុណ្យកុសលឈ្មោះថាជាអ្នកមិន​ប្រមាទ

5 ឆ្នាំ មុន

ក្នុង​ការ​រស់នៅ​កូន​ត្រូវ​ត្រៀម​កាយ ត្រៀម​ចិត្ត ត្រៀម​ទាំង​គំនិត​គិត​ទុក​ឱ្យ​បាន​មុន​បញ្ហា​ចូល​មក​ដល់ ។ អ្នក​ដែល​មាន​ស្មារតី​ត្រៀម​ទុកជា​មុន​ដូចនេះ ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​ថា ជា​អ្នក​មិន​ប្រមាទ ។ បុគ្គល​ដែល​មិន​ប្រមាទ គឺជា​មនុស្ស​ដែល​មិន​មានការ​ធ្វេសប្រហែស​មិន​អាង​ថា​មិន​អី…

ក្នុង​ការ​រស់នៅ​កូន​ត្រូវ​ត្រៀម​កាយ ត្រៀម​ចិត្ត ត្រៀម​ទាំង​គំនិត​គិត​ទុក​ឱ្យ​បាន​មុន​បញ្ហា​ចូល​មក​ដល់ ។ អ្នក​ដែល​មាន​ស្មារតី​ត្រៀម​ទុកជា​មុន​ដូចនេះ ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​ថា ជា​អ្នក​មិន​ប្រមាទ ។

បុគ្គល​ដែល​មិន​ប្រមាទ គឺជា​មនុស្ស​ដែល​មិន​មានការ​ធ្វេសប្រហែស​មិន​អាង​ថា​មិន​អី គឺ​តែង​ត្រៀមបុណ្យកុសល ត្រៀម​អ្វី​ៗ​ក្នុង​ដំណើរ​ជីវិត​ទុក​មុន​ជា​ស្រេច ។

អ្នក​មិន​ប្រមាទ​ក៏​បាន​គិត​ទុកជា​ស្រេច​ហើយ​ដែរ លុះដល់​ពេល​រឿង​នោះ​មក​ដល់ ចិត្ត​រមែង​ស្ងប់រម្ងាប់​មិន​ញាប់​ញ័រ​ទៅ​តាម​បញ្ហា គឺ​ចិត្ត​នៅ​នឹង​ថ្កល់​ដូច​ភ្នំ​ថ្ម​តាន់ មិន​កម្រើក​ញាប់​ញ័រ​ទៅ​តាម​ព្យុះ​ខ្យល់​បក់​បោក​ឡើយ ។

ព្រោះហេតុនោះ​ចូរ​កូន​កុំ​ប្រមាទ​ក្នុង​ជីវិត កុំ​ធ្វើ​ឲ្យ​ប្រយោជន៍​បាត់បង់​ទៅ​ដោយ​ទទេ គឺ​ការ​ប្រយ័ត្ន​នៅ​តែ​ជាប់​តាម​ខ្លួន​កូន​ជា​និច្ច នោះ​កូន​នឹង​ជា​មនុស្ស​ល្អ​រហូត​ ។

ចូរ​កូន​ចាំ​ចុះ​ថា មិន​មាន​អ្នក​រួម​ដំណើរ​ណា​ក្នុង​ជីវិត ដែល​នាំ​មក​នូវ​ការ​រីករាយ​ឲ្យ​ដូច​ជា​ខ្លួន​កូន​ជា​មនុស្ស​ល្អ​នោះ​ឡើយ​។ ដូច្នេះ​កូន​ត្រូវ​តែ​រួម​ដំណើរ​ជាមួយនឹង​ខ្លួនឯង​ជា​មនុស្ស​ល្អជា​និច្ច ។ (​សៀវភៅ​ពាក្យពេចន៍​ម៉ែឪ​)