ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់​កប្បាស​មួយ​គ្រាប់​ចាប់​ចេញ​ពន្លក​នៅ​​ភព​ព្រះ​ចន្ទ (មានវីដេអូ)

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ ពួក​អ្នក​វិទ្យាសាស្ត្រ​ទទួល​បន្ទុក​ខាង​ការ​ពិសោធន៍ MINI-BIOSPHERE រាយការណ៍​នា​ថ្ងៃ​ទី​១៥ ​មក​រា​ថា គ្រាប់​កប្បាស​មួយ​គ្រាប់​ដែល​នាំ​ដោយ​រ៉ូ​បូ​អវកាស​ចិន CHANG’E-4 ​ទៅ​ភព​ព្រះ​ចន្ទ បាន​ដុះ​ពន្លក​ហើយ​លើ​ភព​នោះ​។…

ប្រទេស​ចិន ៖ ពួក​អ្នក​វិទ្យាសាស្ត្រ​ទទួល​បន្ទុក​ខាង​ការ​ពិសោធន៍ MINI-BIOSPHERE រាយការណ៍​នា​ថ្ងៃ​ទី​១៥ ​មក​រា​ថា គ្រាប់​កប្បាស​មួយ​គ្រាប់​ដែល​នាំ​ដោយ​រ៉ូ​បូ​អវកាស​ចិន CHANG’E-4 ​ទៅ​ភព​ព្រះ​ចន្ទ បាន​ដុះ​ពន្លក​ហើយ​លើ​ភព​នោះ​។

គ្រាប់​កប្បាស​ដែល​ចេញ​ពន្លក

ក្រោយ​ចុះ​ដោយ​សន្សឹម​ៗ​ជា​ប្រវត្តិសាស្ត្រ លើ​ផ្នែក​ងងឹត​នៃ​ភព​ព្រះ​ចន្ទ បេសកកម្ម​របស់​រ៉ូ​បូ ​CHANG’E-4 បាន​ធ្វើការ​ពិសោធន៍ MINI-BIOSPHERE លើក​ដំបូង​លើ​ភព​ព្រះ​ចន្ទ​។ លោក ​XIE GENGXIN សាស្ត្រាចារ្យ​សាកលវិទ្យាល័យ CHONGQING ​ហើយ​ជា​ប្រមុខ​នៃ​ក្រុម​ពិសោធន៍​នោះ​

គូសបញ្ជាក់​ថា ប្រអប់​មួយ​ដែល​ដាក់​គ្រាប់​កប្បាស គ្រាប់​ទំពាំងបាយជូរ​ និង​ដំឡូងបារាំង ព្រមទាំង​គ្រាប់​ARIABISOPSIS និង​របស់​មួយ​ចំនួន​ទៀត​ដើម្បី ​MINI-BIOSPHERE សាមញ្ញ​មួយ​។ បណ្ដា​រូបភាព​បញ្ជូន​មក​ដោយ​រ៉ូ​បូ​ ​CHANG’E-4 បង្ហាញ​គ្រាប់​កប្បាស​ពិតជា​ចេញ​ពន្លក តែ​គ្រាប់​រុក្ខជាតិ​ឯទៀត​ៗ ពុំ​ឃើញ​មាន​សញ្ញា​ចេញ​ពន្លក​ឡើយ​។

ប្រអប់​រាង​មូល​នោះ​ផលិត​ពី​បណ្ដា​សម្ភារ​លាយ​បញ្ចូល​ជាមួយ​អា​លុយ​មី​នី​ញ៉ូ​ម​ពិសេស មាន​វិ​ជ្ជ​មាត្រ​១៧៣​មី​លី​ម៉ែត្រ ហើយ​មាន​ទម្ងន់​២,៦​គីឡូក្រាម​។ ក្នុង​ប្រអប់​នោះ​ក៏​មាន​ដាក់​ទឹក ដី ខ្យល់​និង​ម៉ា​ស៊ី​ន​ថត​តូច​ៗ ​ព្រមទាំង​ប្រព័ន្ធ​ត្រួតពិនិត្យ​កម្ដៅ​មួយ​។ រូបភាព​ជាង​១៧០​ថត​ដោយ​ម៉ា​ស៊ី​ន​ទាំងនេះ ត្រូវ​បា​នប​ញ្ចូ​ន​មក​កាន់​ផែនដី​៕ ប្រភព​វីដេអូដក​ស្រង់​ចេញពី ៖ SciNews

គ្រាប់​កប្បាស​ដែល​ចេញ​ពន្លក

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ