ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​មិន​សម្គាល់​ត្រឹមតែ​សីសៈ​អត់​សក់​នោះ​ទេ

5 ឆ្នាំ មុន

បាន​នាម​ថា​ជា​បព្វជិត​មិនមែន​សម្គាល់​ត្រឹមតែ​ការ​កោរសក់​ឱ្យ​សីសៈ​ត្រងោល និង​ស្លៀក​ស្បង់​គ្រងចីវរ​ជា​គ្រឿង​ចំណាំ​នោះ​ឡើយ គឺ​ហៅ​ឬ​សម្គាល់​ទៅ​តាម​លក្ខណៈ​ដូច្នេះ ។ អ្នក​ដែល​រម្ងាប់​នូវ​បាប​ទាំងឡាយ​ឲ្យ​ស្ងប់​ទៅ​បាន​ទើប​តថាគត​ហៅ​ថា សមណៈភេទ​អ្នកបួស ព្រោះតែ​គេ​ជា​អ្នក​ស្ងប់រម្ងាប់​នោះ​ឯង​។ ការ​ដែល​រម្ងាប់​នូវ​បាប​ហ្នឹងហើយ ជា​លក្ខណៈ​ជា​គ្រឿង​សម្គាល់​របស់​អ្នកបួស ។…

បាន​នាម​ថា​ជា​បព្វជិត​មិនមែន​សម្គាល់​ត្រឹមតែ​ការ​កោរសក់​ឱ្យ​សីសៈ​ត្រងោល និង​ស្លៀក​ស្បង់​គ្រងចីវរ​ជា​គ្រឿង​ចំណាំ​នោះ​ឡើយ គឺ​ហៅ​ឬ​សម្គាល់​ទៅ​តាម​លក្ខណៈ​ដូច្នេះ ។

អ្នក​ដែល​រម្ងាប់​នូវ​បាប​ទាំងឡាយ​ឲ្យ​ស្ងប់​ទៅ​បាន​ទើប​តថាគត​ហៅ​ថា សមណៈភេទ​អ្នកបួស ព្រោះតែ​គេ​ជា​អ្នក​ស្ងប់រម្ងាប់​នោះ​ឯង​។ ការ​ដែល​រម្ងាប់​នូវ​បាប​ហ្នឹងហើយ ជា​លក្ខណៈ​ជា​គ្រឿង​សម្គាល់​របស់​អ្នកបួស ។

ឯ​អ្នក​ដែល​ឥត​វត្តប្រតិបត្តិ និយាយ​ពាក្យ​ឡេះឡោះ មិន​ត្រូវ​តាម​ធម៌​វិន័យ ជា​អ្នក​សម្បូណ៌​ដោយ​សេចក្ដី​ប្រាថ្នា មានចិត្ត​ជាប់ជំពាក់​ក្នុង​លាភ​លើសលប់ នឹង​ឈ្មោះ​ថា ជា​សមណៈ​មិន​បាន​ឡើយ ។

ចំណែក​ខាង​ជន​ដែល​ជា​អ្នក​រម្ងាប់​នូវ​បាប​ទាំង​តូច​ទាំង​ធំ​បាន​ដោយ​សព្វគ្រប់ ទើប​តថាគត​ហៅ​ថា សមណៈ ព្រោះតែ​គេ​រម្ងាប់​នូវ​បាប​ទាំងឡាយ​អស់ហើយ ។