ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្បត្តិ​សុខ​កើត​អំពី​ចំណែក​បុណ្យ​ខាង​ដើម

5 ឆ្នាំ មុន

ព្រះ​អរិយបុគ្គល​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​ដែល​លោក​បាន​សម្រេច​សម្បត្តិ​បរមសុខ ក៏​ព្រោះតែ​គុណបុណ្យ​ជា​ចំណែក​ខាង​ដើម គឺ​លោក​បាន​បំពេញ​ធម៌​ដោយ​បរិបូណ៌​ហើយ ។ បុគ្គល​កាលបើ​ជឿ​នូវ​ធម៌​របស់​ព្រះអរហន្ត​ទាំងឡាយ​នោះ​ហើយ រមែង​ជា​អ្នក​បាន​នូវ​បញ្ញា​ទាំង​ពីរ​គឺ លោកិយ​ប្បញ្ញា និង​លោកុត្តរ​ប្បញ្ញា ដែល​ជា​គុណ​ដ៏​វិសេស​បំផុត​។ ការ​ដែល​បុគ្គល​បាន​នូវ​បញ្ញា​នោះ…

ព្រះ​អរិយបុគ្គល​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​ដែល​លោក​បាន​សម្រេច​សម្បត្តិ​បរមសុខ ក៏​ព្រោះតែ​គុណបុណ្យ​ជា​ចំណែក​ខាង​ដើម គឺ​លោក​បាន​បំពេញ​ធម៌​ដោយ​បរិបូណ៌​ហើយ ។

បុគ្គល​កាលបើ​ជឿ​នូវ​ធម៌​របស់​ព្រះអរហន្ត​ទាំងឡាយ​នោះ​ហើយ រមែង​ជា​អ្នក​បាន​នូវ​បញ្ញា​ទាំង​ពីរ​គឺ លោកិយ​ប្បញ្ញា និង​លោកុត្តរ​ប្បញ្ញា ដែល​ជា​គុណ​ដ៏​វិសេស​បំផុត​។ ការ​ដែល​បុគ្គល​បាន​នូវ​បញ្ញា​នោះ មិនមែន​បាន​ដោយសារ​សទ្ធា​តែ​មួយ​យ៉ាង​ទេ គឺ​រួម​ផ្សំ​នឹង​ការ​ព្យាយាម​ស្តាប់​ផង​ដែរ​ ។

ព្រោះថា បុគ្គល​ដែល​មាន​សទ្ធា​កើត​ក្នុង​សន្តាន​ហើយ រមែង​ចូល​ទៅ​រក​បណ្ឌិត​អ្នកប្រាជ្ញ កាលបើ​ចូល​ទៅ​រក​ហើយ រមែង​ចូល​ទៅ​អង្គុយ​ជិត កាលបើ​ចូល​ទៅ​អង្គុយ​ជិត​ហើយ រមែង​ផ្ទៀង​នូវ​សោត​ប្រសាទ​(​ត្រចៀក​) លុះ​ផ្ទៀង​នូវ​សោត​ប្រសាទ​ហើយ រមែង​បាន​ស្តាប់​នូវ​ធម៌​ដែល​ជា​ហេតុ​ឱ្យ​កើត​បញ្ញា ទាំង​មិន​មាន​សេចក្តី​ប្រមាទ កាលបើ​បាន​ស្តាប់​ដោយ​ប្រពៃ​ហើយ រមែង​បាន​នូវ​បញ្ញា​ដោយហេតុ​ដែល​បាន​ស្តាប់​នោះ មិនមែន​បាន​នូវ​បញ្ញា​ដោយហេតុ​ដទៃ​ក្រៅ​អំពី​នេះ​ឡើយ ។

លុះ​បាន​បញ្ញា​ហើយ​តែង​ធ្វើ​វត្តប្រតិបត្តិ​តាម​សមគួរ​នៃ​កម្លាំង​សទ្ធា​ជ្រះថ្លា ព្រម​ដោយ​សេចក្តី​មិន​ប្រមាទ លុះ​អស់​អាយុសង្ខារ​គង់​នឹង​ចូល​ទៅ​កាន់​សុគត​ភព ។