ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើន​ថ្លៃ​ប្រេង​ផ្ទុះ​បាតុកម្មហិ.ង្សា

5 ឆ្នាំ មុន

ប្រទេស​ហ្ស៊ីម​បា​វេ ៖ មនុស្ស​ច្រើន​នាក់​បាន​ត្រូវ​ស្លាប់ កាលពី​ថ្ងៃ​ទី​១៤​មក​រា ជា​ថ្ងៃ​ដំបូង​នៃ​កូដកម្ម​ទូទៅ​រយៈពេល​៣​ថ្ងៃ ដើម្បី​ប្រឆាំង​ការ​តម្លើង​តម្លៃ​ប្រេង​ភ្លាម​ៗ​នៅ​ប្រទេស​ហ្ស៊ី​ម​បា​វេ​។ នា​ថ្ងៃ​ទី​១៤​មក​រា​មាន​បាតុកម្មហិង្សា​នានា​ប្រឆាំង​ការ​តម្លើង​ថ្លៃ​ប្រេងឥន្ធនៈ​យ៉ាង​ខ្ពស់ ប្រកាស​ដោយ​ប្រធានា​ធិបតី​លោក​EMMERSON MNANGAWA ក្នុង​ប្រទេស​មួយ​ដែល​កំពុង​ស្ថិត​លើ​មាត់ជ្រោះ…

ប្រទេស​ហ្ស៊ីម​បា​វេ ៖ មនុស្ស​ច្រើន​នាក់​បាន​ត្រូវ​ស្លាប់ កាលពី​ថ្ងៃ​ទី​១៤​មក​រា ជា​ថ្ងៃ​ដំបូង​នៃ​កូដកម្ម​ទូទៅ​រយៈពេល​៣​ថ្ងៃ ដើម្បី​ប្រឆាំង​ការ​តម្លើង​តម្លៃ​ប្រេង​ភ្លាម​ៗ​នៅ​ប្រទេស​ហ្ស៊ី​ម​បា​វេ​។

នា​ថ្ងៃ​ទី​១៤​មក​រា​មាន​បាតុកម្មហិង្សា​នានា​ប្រឆាំង​ការ​តម្លើង​ថ្លៃ​ប្រេងឥន្ធនៈ​យ៉ាង​ខ្ពស់ ប្រកាស​ដោយ​ប្រធានា​ធិបតី​លោក​EMMERSON MNANGAWA ក្នុង​ប្រទេស​មួយ​ដែល​កំពុង​ស្ថិត​លើ​មាត់ជ្រោះ នៃ​ការ​ផ្ទុះ​សង្គម​មក​ពី​វិបត្តិ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ នា​ថ្ងៃ​ដំបូង​នៃ​កូដកម្ម​ទូទៅ​រយៈពេល​៣​ថ្ងៃ ប៉ូលិស​បាន​ធ្វើ​អន្តរាគមន៍ ដើម្បី​បំបែក​មនុស្ស​ច្រើន​រយ​នាក់​ដែល​រាំង​ខ្ទប់​ផ្លូវថ្នល់​នានា ហើយ​ប្រមូល​ប្លន់​យក​របស់របរ នៅ​តាម​ហាង​នានា នៃ​ទីក្រុង​ធំ​បំផុត​២​របស់​ប្រទេស គឹ​ក្រុង​ហា​រ៉ា​រេ​និង​ក្រុង​ប៊ូ​ឡា​វ៉ា​យ៉ូ ធ្វើ​ឲ្យ​ទីក្រុង​ទាំង​នេះ​​ស្ទះ​សកម្មភាព​យ៉ាង​ខ្លាំង​។

រដ្ឋមន្ត្រី​សន្តិសុខ​លោក​OWEN NCUBE ប្រកាស​ថា ប្រតិបត្តិការ​បង្ក្រាប​ទាំងនោះ​នាំ​ឲ្យ​បាត់បង់​អាយុ​ជីវិត​មនុស្ស​និង​ទ្រព្យសម្បត្តិ​ច្រើន ហើយ​មនុស្ស​ច្រើន​នាក់​រង​របួស ក្នុង​ចំណោម​កងកម្លាំង​ប៉ូលិស​និង​ប្រជាជន​។ លោក​ពុំ​បាន​បញ្ជាក់​ពី​ចំនួន​ជន​រង​គ្រោះ​ឡើយ​។

មុន​នេះ​អង្គការក្រៅរដ្ឋាភិបាល​អះអាង​ថា​សាក្សី​ច្រើន​នាក់​រាយការណ៍​ថា ប៉ូលិស​បាន​បាញ់ប្រហារ​នៅ​ក្នុង​រដ្ឋធានី​ហា​រ៉ា​រេ និង​ថា​មនុស្ស​១៣​នាក់​រង​របួស​។

តម្លៃ​ប្រេងសាំង​នៅ​ប្រទេស​នោះ​បាន​ឡើង​ដល់​គុណ​២,៥​ដង​។ ក្នុង​សេចក្ដីថ្លែងការណ៍​មួយ រដ្ឋមន្ត្រី​សន្តិសុខ​គូសបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​២០០​នាក់​បាន​ត្រូវ​ចាប់ខ្លួន​។ លោក​បាន​ទម្លាក់​ការ​ទទួល​ខុសត្រូវ លើ​ការ​បង្កចលាចល​នេះ ទៅ​លើ​ចលនា​ដើម្បី​ការ​ផ្លាស់​ប្ដូរ​ប្រជាធិបតេយ្យ ជា​គូប្រជែង​សំខាន់​របស់​គណបក្ស ​ZANU-PF​កំពុង​កាន់​អំណាច តាម​រយៈ​ការ​បញ្ឆេះ​កំហឹង​បណ្ដា​អង្ក​ការ​ក្រៅ​រដ្ឋាភិបាល សង្គម​ស៊ីវិល​និង​បណ្ដា​អង្គការ​យុវជន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ