ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដេច​រត់ពន្ធ​គ្រឿងញៀ.ន​ចង់​ថត​ភាពយន្ត​ពី​ជីវិត​របស់​គេ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ស្ដេច​រត់ពន្ធ​គ្រឿងញៀន JOAQUIN GUZMAN ហៅ​EL CHAPO​ដែល​បច្ចុប្បន្ន​ជាប់​ឃុំឃាំង​នៅ​សហរដ្ឋអាមេរិក ចង់​ផលិត​និង​ថត​ខ្សែភាពយន្ត​ពី​ជីវិត​របស់​គេ ជា​គម្រោង​ដែល​គេ​អនុវត្ត​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​។ នេះ​ជា​ការ​លាតត្រដាង​កាលពី​ថ្ងៃ​ទី​១៤​មក​រា…

សហរដ្ឋអាមេរិក ៖ ស្ដេច​រត់ពន្ធ​គ្រឿងញៀន JOAQUIN GUZMAN ហៅ​EL CHAPO​ដែល​បច្ចុប្បន្ន​ជាប់​ឃុំឃាំង​នៅ​សហរដ្ឋអាមេរិក ចង់​ផលិត​និង​ថត​ខ្សែភាពយន្ត​ពី​ជីវិត​របស់​គេ ជា​គម្រោង​ដែល​គេ​អនុវត្ត​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​។ នេះ​ជា​ការ​លាតត្រដាង​កាលពី​ថ្ងៃ​ទី​១៤​មក​រា របស់​អតីត​សហការី​ម្នាក់​នៃ​ស្ដេច​រត់​ព​ន្ធ្​គ្រឿងញៀន​មិ​ុ​ក​សុ​ិ​ក​នោះ​ពេល​សវនាការ​កាត់ទោស​រូបគេ​។

គំនិត​នោះ​ចេញពី​នាង​ANGIE​ភរិយា​របស់​ALEX CIFUENTES​អតីត​សហការី​របស់​EL CHAPO ជា​អ្នក​ទំលាយ​រឿង​នេះ ពេល​បើក​សវនាការ​កាត់ទោស​ស្ដេច​គ្រឿងញៀន​ស​ប្ដា​ហ៍​ទី​៩​។ ដោយ​ដឹកនាំ​គម្រោង​នោះ​EL CHAPO​សង្ឃឹម​ទទួល​បាន​កម្រៃ​ខ្ពស់​ពី​ខ្សែភាពយន្ត​នេះ​។

EL CHAPO​បាន​ធ្វើការ​លើ​គម្រោង​នោះ​រយៈពេល​យ៉ាងតិច​៦​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​២០០៧​មករ​ហូត​ដល់​ការ​ចាប់ខ្លួន CIFUENTES កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៣​។ ជន​នោះ​ធ្វើការ​ឲ្យ​JOAQUIN GUZMAN ចាប់ពី​ឆ្នាំ​២០០៧​ដល់​២០០៩ ក្នុង​តំបន់​ភ្នំ​នៃ​រដ្ឋ​SINALOA​ម៉ិក​ស៊ិក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ