ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៤​នាក់ របួសធ្ងន់​ស្រាល​១៥​នាក់ ក្នុង​ថ្ងៃនេះ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​១៥ ខែមករា ឆ្នាំ​២០១៩ កើតឡើង​១០​លើក​(​យប់​៦​លើក​)​ស្លាប់​៤​នាក់​(​ស្រី​១​នាក់​)​របួសធ្ងន់​៩​នាក់​(​ស្រី​២​នាក់​)​របួសស្រាល​ប្រុស​៦​នាក់ ។ មូលហេតុ​គ្រោះថ្នាក់ :…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​១៥ ខែមករា ឆ្នាំ​២០១៩ កើតឡើង​១០​លើក​(​យប់​៦​លើក​)​ស្លាប់​៤​នាក់​(​ស្រី​១​នាក់​)​របួសធ្ងន់​៩​នាក់​(​ស្រី​២​នាក់​)​របួសស្រាល​ប្រុស​៦​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៣​លើក​, មិន​គោរព​សិទ្ធិ​២​លើក​ស្លាប់​១​នាក់​, មិន​ប្រកាន់​ស្តា់ំ​៣​លើក​ស្លាប់​២​នាក់​, ប្រជែង​១​លើក​, កត្តា​យាន​១​លើក​ស្លាប់​១​នាក់​។ ម៉ូតូ​សរុប​ស្លាប់​៤​នាក់ ម៉ូតូ​ស្លាប់​២​នាក់​(​មិន​ពាក់មួក​២​នាក់​), យាន​ផ្សេង​ៗ១​នាក់​, ថ្មើរជើង​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៣​លើក​, ម៉ូតូ​និង​រថយន្ត​តូច​៣​លើក​, ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​២​នាក់​, ម៉ូតូ​និង​ថ្មើរជើង​១​លើក ស្លាប់​១​នាក់​, រថយន្ត​ធំ​និង​រថយន្ត​ធំ​១​លើក​, យាន​ផ្សេង​ៗ១​លើក​ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៨​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១១​គ្រឿង​, រថយន្ត​តូច​៣​គ្រឿង​, រថយន្ត​ធំ​៣​គ្រឿង​, យាន​ផ្សេង​ៗ១​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៥​លើក​, រថយន្ត​តូច​២​លើក​, រថយន្ត​ធំ​២​លើក​, ថ្មើរជើង​១​លើក ។

គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៥​លើក​,​ផ្លូវ​ខេត្ត​៣​លើក​,​ផ្លូវលំ​២​លើក​។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តសៀមរាប​១​លើក​ស្លាប់​២​នាក់​, ខេត្ត​រតនគីរី​១​លើក ស្លាប់​១​នាក់​របួស​១​នាក់ និង​ខេត្តកំពង់ធំ​១​លើក ស្លាប់​១​នាក់​របួស​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩ : មធ្យោបាយ​គោលដៅ​៣១៩៣​គ្រឿង (​ម៉ួ​តូ​៥៩%) មធ្យោបាយ​ល្មើស​៦១៦​គ្រឿង​(៧៩%) អប់រំ​១៩១​គ្រឿង​(​ម៉ូតូ​៦៦%) មធ្យោបាយ​ពិន័យ​៤២៥​គ្រ​(​ម៉ួ​តូ​៨៥%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៤៩​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​១៣៨៤​គ្រឿង អប់រំ​១០១​គ្រឿង ពិន័យ​ចំនួន​សរុប​២៣៥​គ្រឿង (​មួក​១៦៨​គ្រឿង កញ្ចក់​៦២​គ្រឿង ស្រវឹង​២​គ្រឿង ផ្សេង​ៗ៣​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ