ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់​បាត់! ​ថ្ងៃរៀប​ការ​ប្រពន្ធ​ក្រោយ ផ្សំ​ដំណេក​ជា​មួយ​កូនស្រី

5 ឆ្នាំ មុន

តុលាការ​ដា​ណឺ​ម៉ា​ក បាន​កាត់ទោស​បុរស​អាយុ​៥០​ឆ្នាំ​ម្នាក់ ពី​បទ​រំលោភ​កូនស្រី​អាយុ​២០​ឆ្នាំ នៅ​ក្នុង​រាត្រី​រៀប​​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ជាមួយ​ប្រពន្ធ​ក្រោយ ។ តុលាការ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​បាន​កាត់​ឲ្យ​ជាប់​គុក​រយៈពេល​២​ឆ្នាំ និង​៦​ខែ ។ បុរស​ជា​ឪ​ពុក និង​កូនស្រី​…

តុលាការ​ដា​ណឺ​ម៉ា​ក បាន​កាត់ទោស​បុរស​អាយុ​៥០​ឆ្នាំ​ម្នាក់ ពី​បទ​រំលោភ​កូនស្រី​អាយុ​២០​ឆ្នាំ នៅ​ក្នុង​រាត្រី​រៀប​​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ជាមួយ​ប្រពន្ធ​ក្រោយ ។ តុលាការ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​បាន​កាត់​ឲ្យ​ជាប់​គុក​រយៈពេល​២​ឆ្នាំ និង​៦​ខែ ។

បុរស​ជា​ឪ​ពុក និង​កូនស្រី​ មិន​បាន​ទាក់ទង​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ព្រោះតែ​ទំនាស់​ក្នុង​ក្រុម​​គ្រួសារ និង​ទើប​ទាក់ទង​គ្នា​ជា​ថ្មី​ក្នុង​ពេល​បុណ្យ​គ្រី​ស្មាស់​ឆ្នាំ​២០១៦ ។ ក្រោយមក​ឪពុក​បាន​អញ្ជើញ​កូនស្រី​ចូលរួម​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ខ្លួន ។ នៅ​យប់​នោះ​នារី​ជា​កូនស្រី​បាន​ស្រវឹង​ជោកជាំ ។ នៅ​​វេលា​រំលង​អធ្រាត្រ ឪ​ពុក​បាន​ចូល​ដេក​នៅ​ក្បែរ​កូនស្រី ដោយ​នាង​មិនដឹង​ខ្លួន​ទេ ។

នៅ​ក្នុង​ឯកសារ​របស់​តុលាការ​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​៤​និង​៤៥​នាទី​ទៀប​ភ្លឺ​ នៃ​ថ្ងៃ​កើតហេតុ​មានរឿង​ភ្ញាក់​ផ្អើល​មួយ​កើតឡើង គឺ​នៅ​ពេល​ឪពុក​លូកដៃ​ចាប់​ឱប​កូនស្រី ហើយ​នាង​ស្រែក​ឲ្យ​ឈប់ និង​ព្យាយាម​ក្រោក​​ឡើង ។ ទោះជា​យ៉ាងណា​ក្តី​ ឪ​ពុក​បាន​យកដៃ​សង្កត់​ទ្រូង និង​រួមរ័ក ទោះបី​កូនស្រី​ស្រែក​ឲ្យ​ឈប់ ក៏​មិន​​ស្តាប់​ដែរ ។

តុលាការ​បញ្ជាក់​ថា ​មូលហេតុ​ដែល​កូនស្រី​ការពារ​ខ្លួន​មិន​បាន ​ព្រោះតែ​នាង​ស្រវឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ