ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត​! ចេះ​ហ៊ាន​ធ្វើ​ចឹ​ង​ទៅ​កើត​ទៅ​លើ​កូន​ប្រពន្ធ និង​អ្នក​ដទៃ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៣​នាក់ ក្នុង​នោះ​ក្មេង​តូច​អាយុ​ជាង​១​ឆ្នាំ​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ ដោយ​អំណាច​ទឹក​អាស៊ីត​របស់​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ឪពុក​ក្មេង​តូច​នោះ​បាន​ជិះ​ម៉ូតូ​មក​ជះ​ពីលើ ខណៈ​ចេញពី​ទិញ​ម្ហូប​ត្រឡប់​ទៅ​ផ្ទះ​វិញ ដែល​ដើមចម​មាន​ជម្លោះ​ក្នុង​គ្រួសារ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​ថ្ងៃ​ទី​១៤…

ខេត្តកណ្តាល ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៣​នាក់ ក្នុង​នោះ​ក្មេង​តូច​អាយុ​ជាង​១​ឆ្នាំ​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ ដោយ​អំណាច​ទឹក​អាស៊ីត​របស់​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ឪពុក​ក្មេង​តូច​នោះ​បាន​ជិះ​ម៉ូតូ​មក​ជះ​ពីលើ ខណៈ​ចេញពី​ទិញ​ម្ហូប​ត្រឡប់​ទៅ​ផ្ទះ​វិញ ដែល​ដើមចម​មាន​ជម្លោះ​ក្នុង​គ្រួសារ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​និង​០០​នាទី ចំណុច​ភូមិ​ដុល ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ នគរបាល​ស្រុក​ខ្សាច់កណ្តាល​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​០៣​នាក់ គឺ​ទឺ​១- ឈ្មោះ រ៉ា ស្រី​និច្ច ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ (​របួសស្រាល​) ជា​ប្រពន្ធ ទី​២-​ឈ្មោះ ម៉ៃ ស្រី​ឡា ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ (​របួសស្រាល​) ទី​៣- ឈ្មោះ ណា​ន ឈាវ ភេទ​ប្រុស អាយុ​១​ឆ្នាំ​៦​ខែ ជនជាតិ​ខ្មែរ នៅ​ក្នុង​បន្ទុក (​ជា​កូន​) របួសធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។

ជនសង្ស័យ​គេចខ្លួន​ឈ្មោះ អ៊ុ​ក កុម្ភៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​តម្លើង​រោងការ​នៅ​ឯ​ភ្នំពេញ មាន​ទីលំនៅ​ភូមិ​-​ឃុំ​-​ស្រុក​មិន​ស្គាល់ ខេត្តកំពត (​ត្រូវជា​ប្តី​) ។

យោង​លើ​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​បានអោយ​ដឹង​ថា កន្លង​មក​ឈ្មោះ អ៊ុ​ក កុម្ភៈ តែងតែ​ប្រើប្រាស់​អំពើ​ហិង្សា​វាយ​ទៅ​លើ​ប្រពន្ធ​ឈ្មោះ រ៉ា ស្រី​និច្ច ជា​ញឹកញាប់​ពេល​ទៅ​ធ្វើ​ការងារ និង​ស្នាក់​នៅ​ឯ​ភ្នំពេញ ដោយ​ទ្រាំ​លែង​បាន​ឈ្មោះ រ៉ា ស្រី​និច្ច បាន​ត្រឡប់​មក​រស់នៅ​ផ្ទះ​ខ្លួន​វិញ ឯ​ភូមិ​ដុល ឃុំ​សន្លុង ។

ក្រោយមក​ឈ្មោះ អ៊ុ​ក កុម្ភៈ តែងតែ​មក​រករឿង និង​ធ្លាប់​និយាយ​គំរាម​ឈ្មោះ រ៉ា ស្រី​និច្ច ថា និង​ជះ​ទឹក​អាស៊ីត​ដាក់​នៅ​ថ្ងៃ​ណាមួយ ។ លុះ​មក​ដល់​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ ឈ្មោះ អ៊ុ​ក កុម្ភៈ បាន​តេ​ទូរស័ព្ទ​មក​ឈ្មោះ រ៉ា ស្រី​និច្ច ជា​ច្រើន​ដង​ឲ្យ​ទៅ​ជួប​នៅ​តំបន់ 7NG ស្ថិត​នៅ​ភូមិ​ព្រៃ​ចាស់​ឃុំ​វិហារ​សួគ៌ ប៉ុន្តែ​ឈ្មោះ​រ៉ា ស្រី​និច្ច មិន​ព្រមទៅ​ជួប ហើយ​ឈ្មោះ អ៊ុ​ក កុម្ភៈ​បាន​និយាយ​ថា បើ​មិន​ទៅ​ជួប​ប្រាកដជា​មានរឿង​លុះដល់​ម៉ោង​១៩​និង​០០​នាទី​ថ្ងៃ​ដដែល​ឈ្មោះ រ៉ា ស្រី​និច្ច ឈ្មោះ ម៉ៃ ស្រី​ឡា និង​ឈ្មោះ ណា​ន ឈាវ បាន​ដើរទៅ​ទិញ​ម្ហូប​នៅ​ខាងកើត​ផ្ទះ ដោយ​ឈ្មោះ​ម៉ៃ ស្រី​ឡា ជា​អ្នក​ពរ​ឈ្មោះ ណា​ន ឈាវ ពេល​ទិញ​រួច​ក៏​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ ពេល​កំពុង​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ​នោះ​ឈ្មោះ អ៊ុ​ក កុម្ភៈ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៤ មិន​ចាំ​ស្លាក​លេខ​ពាក់អាវ​ពណ៌​ទឹកប៊ិច ជិះ​ពី​លិចទៅ​កើត​លុះ​មក​ដល់​ក៏​បាន​យក​ទឹក​អាស៊ីត​ជះ​ទៅ​លើ​អ្នក​ទាំង​៣ បណ្តាល​ឲ្យ​ត្រូវ​មុខ​ឈ្មោះ ណា​ន ឈាវ រង​របួសធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ឯ​ឈ្មោះ រ៉ា ស្រី​និច្ច និង​ឈ្មោះ ម៉ៃ ស្រី​ឡា រង​របួសស្រាល ភ្លាម​នោះ​ឈ្មោះ​អ៊ុ​ក កុម្ភៈ បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់ ។ ករណី​នេះ​កម្លាំង​បាន​ចុះ​កសាង​សំណុំរឿង និង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ