ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ព្រែក ផ្អែមល្ហែម​ដល់​បរទេស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​បើ​ទោះបី​ដំណាក់កាល​នេះ​រវាង​នាយ​ព្រែក និង​គូ​ដណ្តឹង​មាន​ភាព​ផ្អែមល្ហែម​នឹង​គ្នា​ខ្លាំង​ក្តី តែ​មិន​ទាន់​បង្ហាញ​គម្រោង​រៀប​ការ​នៅឡើយ ។ ប្រការ​នេះ​មក​ពី​គេ​មើលឃើញ​ថា​នាយ​ព្រែក​កំពុង​មមា​ញឹក​នឹង​ការងារ​សិល្បៈ ។ នាយ​ព្រែក​បាន​សាង​កេរ្តិ៍ឈ្មោះ​តាំងពី​ខ្លួន​នៅ​តូច​ម្ល៉េះ​ក្នុង​បទ​«​ម្អម​ស្រែ​»​របស់​លោក​ព្រាប សុវត្ថិ ។ បច្ចុប្បន្ន​នាយ​ព្រែក​បាន​ក្លាយទៅជា​ពិធីករ​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន…

រាជធានី​ភ្នំពេញ​៖​បើ​ទោះបី​ដំណាក់កាល​នេះ​រវាង​នាយ​ព្រែក និង​គូ​ដណ្តឹង​មាន​ភាព​ផ្អែមល្ហែម​នឹង​គ្នា​ខ្លាំង​ក្តី តែ​មិន​ទាន់​បង្ហាញ​គម្រោង​រៀប​ការ​នៅឡើយ ។ ប្រការ​នេះ​មក​ពី​គេ​មើលឃើញ​ថា​នាយ​ព្រែក​កំពុង​មមា​ញឹក​នឹង​ការងារ​សិល្បៈ ។

នាយ​ព្រែក​បាន​សាង​កេរ្តិ៍ឈ្មោះ​តាំងពី​ខ្លួន​នៅ​តូច​ម្ល៉េះ​ក្នុង​បទ​«​ម្អម​ស្រែ​»​របស់​លោក​ព្រាប សុវត្ថិ ។ បច្ចុប្បន្ន​នាយ​ព្រែក​បាន​ក្លាយទៅជា​ពិធីករ​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន សុ​ី​ធី​អិន ម៉ា​យ​ធី​វី ដែល​មាន​មហាជន​ស្គាល់​ពេញ​ផ្ទៃ​ប្រទេស ។

បន្ទាប់​ពី​ភ្ជាប់ពាក្យ​ជាមួយ​គូ​ដណ្ដឹង​រួច​ហើយ​នាយ​ព្រែក តែងតែ​បង្ហាញ​ភាព​ល្អែ​ម​ល្ហែម​ទៅ​កាន់​គូស្នេហ៍​របស់​ខ្លួន ដោយ​បង្ហោះ​រូបថត​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​ជា រឿយ​ៗ ។ នាយ​ព្រែក​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​ខ្លាំង ខណៈ​ពេល​គេ​នាំ​អនាគត​ភរិយា​ទៅ​ដើរ​លេង​នៅ​ក្រៅប្រទេស និង​បង្ហាញ​ឲ្យ​ឃើញ​ភាព​ផ្អែមល្ហែម​នឹង​គ្នា ។ ពួក​គេ​ទាំង​ពីរ​នាក់​បាន​បង្ហោះ​រូបភាព​ផ្អែមល្ហែម​នោះ​ជា​ច្រើន​តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

ក្រោយ​ពេល​ភ្ជាប់ពាក្យ​រួច​ហើយ នាយ​ព្រែក តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយនឹង​គូ​ដណ្តឹង​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន ហើយ​អ្នកគាំទ្រ​បាន​សម្តែង​ការ​អបអរសាទរ ។

នៅ​ថ្ងៃ​ខួបកំណើត​របស់​នាយ​ព្រែក នា​ពេល​ថ្មី​ៗ​កន្លង​មក នារី​ជា​គូ​ដណ្តឹង​បាន​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង ។ ស្រប​ពេល​ទៅ​ដើរ​លេង​នៅ​បរទេស​នា​ថ្ងៃ​ខួបកំណើត​ផង​នោះ នាយ​ព្រែក ទទួល​ភាព​សប្បាយ​រីករាយ​ដែល​គូ​ដណ្តឹង ពញ្ញាក់​អារម្មណ៍​ចំពោះ​នំ​ខួបកំណើត និង​ពាក្យពេចន៍​ជូនពរ​ជ័យ ។

ក្នុង​ពេល​ប្រជាប្រិយភាព​ហក់​ឡើង​នាយ​ព្រែក មិន​ទាន់​គិត​រក​ឱកាស​ចូល​រោងការ​ទេ​ស្រប​ពេល​ដែល​វ័យ​រវាង​នាយ និង​គូ​ដណ្តឹង​នៅ​ក្មេង​ណាមួយ​ត្រូវ​ប្រឹងរក​ប្រាក់​សន្សំ​ទុកជា​ដើមទុន​ទៅ​ថ្ងៃ​អនាគត ។ នាយ​ព្រែក តាំងចិត្ត​ថែទាំ​ចំណង​ស្នេហ៍​ឲ្យ​ល្អ​ខណៈ​ថ្ងៃជ័យ​មង្គល​មិន​ទាន់​មក​ដល់​នេះ ។

បច្ចុប្បន្ន​នាយ​ព្រែក​ក្រៅពី​បង្ហាញមុខ​តាម​កញ្ចក់​ទូរទស្សន៍ នាយ​ក៏​ធ្វើ​ពិធីករ​នៅ​ខាងក្រៅ​ដូច​ជា​ពិធី​ជប់​លៀង​កម្មវិធី​ក្រុមហ៊ុន​នានា និង​តាម​ពិធី​មង្គលការ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ