តើនរណានឹងទទួលបានអត្ថប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្ម?
ទីក្រុងតូក្យូ ៖ កាលពីឆ្នាំ១៩៥០ សេដ្ឋវិទូ Jacob Viner នៅសាកលវិទ្យាល័យ Princeton University បាននិយាយថា…
ទីក្រុងតូក្យូ ៖ កាលពីឆ្នាំ១៩៥០ សេដ្ឋវិទូ Jacob Viner នៅសាកលវិទ្យាល័យ Princeton University បាននិយាយថា…
ទីក្រុងតូក្យូ ៖ កាលពីឆ្នាំ១៩៥០ សេដ្ឋវិទូ Jacob Viner នៅសាកលវិទ្យាល័យ Princeton University បាននិយាយថា សហភាពរួចពន្ធអាចបង្កើតការធ្វើពាណិជ្ជកម្ម ព្រោះការទម្លាក់ពន្ធ និងឧបសគ្គពាណិជ្ជកម្មដទៃអាចបង្កើនលំហូរផលិតផល ប៉ុន្តែលោកបានកត់សម្គាល់ដែរថា សហភាពនេះក៏អាចបង្កើតជាការប្តូរទិសដៅពាណិជ្ជកម្មបានដែរ ព្រោះប្រទេសដែលមិននៅក្នុងសហភាពនេះអាចមើលឃើញការធ្វើពាណិជ្ជកម្មរបស់ខ្លួនធ្លាក់ចុះ ។ ដោយបង្កើនឧបសគ្គពាណិជ្ជកម្មជាមួយនឹងដៃគូពាណិជ្ជកម្មដ៏ធំដូចជាប្រទេសចិន សហរដ្ឋអាមេរិកកំពុងតែជួបហានិភ័យ ។
យោងតាម Project Syndicate បានឲ្យដឹងថា គោលនយោបាយ « អាមេរិកទីមួយ» របស់រដ្ឋាភិបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) អាចនឹងបង្កផលប៉ះពាល់ដល់សហរដ្ឋអាមេរិកច្រើនជាងប្រទេសដទៃ ព្រោះតែការប្តូរទិសដៅពាណិជ្ជកម្ម ។
លើសពីនេះទៅទៀត គោលនយោបាយការពារនិយមនេះអាចបង្កផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ព្រោះការដាក់ពន្ធលើគ្នាទៅវិញទៅមកនឹងកាត់បន្ថយការនាំចេញសរុប ប៉ះពាល់ដល់លំហូរពាណិជ្ជកម្មពិភពលោក និងការលូតលាស់សេដ្ឋកិច្ចផងដែរ ។
បើទោះជាសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនអាចបង្កជាផលប៉ះពាល់ជាច្រើនពិតមែនក្តី ប្រទេសដែលនៅបើកទូលាយសម្រាប់ការធ្វើពាណិជ្ជកម្មដូចជា សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន ឬកូរ៉េខាងត្បូង អាចនឹងទាញអត្ថប្រយោជន៍បានយ៉ាងច្រើន ។
សង្គ្រាមពាណិជ្ជកម្មបានបង្កឲ្យការនាំចេញពីប្រទេសជប៉ុនទៅកាន់ប្រទេសចិនកើនឡើងប្រមាណ១៨,៣% ចាប់ពីខែមេសា ឆ្នាំ២០១៧ ដល់ខែមីនាឆ្នាំ២០១៨កន្លងមកនេះ។ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរស្មើនឹងប្រមាណ១៣៦ប៊ីលានដុល្លារទៅហើយ និងជិតស្មើការនាំចេញរបស់ជប៉ុនទៅកាន់សហរដ្ឋអាមេរិកទៀតផង ។
លើសពីនេះទៀត ទិន្នន័យដែលបានពីក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា ការនាំចេញរបស់ជប៉ុនទៅកាន់ប្រទេសចិនកាលពីឆមាសទី១នាឆ្នាំ ២០១៨ បានកើនឡើងដល់ទៅ១៦,៤%បើធៀបនឹងឆមាសទី១នាឆ្នាំ២០០៧ ។ ផ្ទុយមកវិញ ការនាំចេញរបស់អាមេរិកទៅកាន់ប្រទេសចិនបានធ្លាក់ចុះ៨,៥%តាំងពីឆ្នាំ ២០០៧ មក ៕
ចែករំលែកព័តមាននេះ