ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរឆ្លងផ្លូវជួបគ្រោះថ្នាក់ស្លា.ប់ពេលបញ្ជូន​ទៅមន្ទីរពេទ្យ​

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ស្ត្រី​ម្នាក់​ដើរ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ម៉ូតូ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​បុក​បណ្តាល​ឱ្យ​ស្លាប់​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវលំ​ក្រាល​កៅស៊ូ ស្ថិត​ក្នុងភូមិ​រូង ឃុំ​ក្រ​វ៉ា…

ខេត្តកំពង់ធំ ៖ ស្ត្រី​ម្នាក់​ដើរ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ម៉ូតូ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​បុក​បណ្តាល​ឱ្យ​ស្លាប់​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវលំ​ក្រាល​កៅស៊ូ ស្ថិត​ក្នុងភូមិ​រូង ឃុំ​ក្រ​វ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

ជន​រង​គ្រោះ​ឈ្មោះ លូ​ង ឡៃ ភេទ​ស្រី អាយុ​៥៧​ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ របួសធ្ងន់​ហើយ​ក៏​បាន​ស្លាប់​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ ចំណែក​ភាគី​ខាង​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្សុ៊យ​គី​ស្មាស់ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ បើកបរ​ដោយ​ឈ្មោះ អ៊ុ​ន ពេ​ជ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​អណ្តោត ឃុំ​ក្រ​វ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​រង​របួសស្រាល និង​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ដើរ​ឆ្លងកាត់​ផ្លូវ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​បុរស​ម្នាក់​បើកបរ​ម៉ូតូ​មួយគ្រឿង​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ស្ថានភាព​ស្រវឹង បាន​បុក​ស្ត្រី​ជា​អ្នក​ថ្មើរជើង បណ្តាល​ឱ្យ​រង​របួសធ្ងន់​ហើយ​ក៏​បាន​ស្លាប់​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។ ចំណែក​អ្នកបើកបរ​ម៉ូតូ​បាន​រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ