ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ អតីត​បក្ស​ប្រឆាំង​កំពុង​យក​លេស​រឿង​ពលរដ្ឋ​ជិត​៣​លាន​នាក់​បោះ​ឆ្នោត​២០១៣

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កំពុង​តែ​យក​លេស​រឿង​ពលរដ្ឋ​ជិត​៣​លាន​នាក់ បោះ​ឆ្នោត ឲ្យ​កាលពី​ឆ្នាំ​២០១៣ មក​ធ្វើ​នយោបាយ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កំពុង​តែ​យក​លេស​រឿង​ពលរដ្ឋ​ជិត​៣​លាន​នាក់ បោះ​ឆ្នោត ឲ្យ​កាលពី​ឆ្នាំ​២០១៣ មក​ធ្វើ​នយោបាយ ។

ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​ក្រុមប្រឆាំង ពិសេស​លោក សម រ​ង្ស៊ី បាន​អះអាង​ថា បក្ស​កាន់ អំណាច​បាន​រំលោភ​លទ្ធិប្រជាធិបតេយ្យ​រំលោភ​ឆន្ទៈ​ពលរដ្ឋ​ជិត​៣​លាន ដែល​បោះ​ឆ្នោត​ឲ្យ​បក្ស​ប្រឆាំង​តាម​រយៈ​រំលាយ​គណបក្សប្រឆាំង ។

លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ មក​រា ដោយ​បាន​ឲ្យ​មេ​បក្ស​ប្រឆាំង​ឈប់​និយាយ​ពី​ឆន្ទៈ​ពលរដ្ឋ​ជិត​៣​លាន​ដែល​បោះ​ឆ្នោត​គាំទ្រ កាលពី​ឆ្នាំ​២០១៣ ។ លោក​បាន​បន្ត​ថា ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ ប្រជាពលរដ្ឋ​ជិត​៣​លាន​នាក់​បាន​គាំទ្រ​អតីត​បក្ស​ប្រឆាំង​មែន ដែល​ធ្វើ​ឲ្យ​បក្ស​នេះ​ទទួល​បាន​អាសនៈ​៥៥​នៅ​ក្នុង​រដ្ឋសភា ។ ក៏​ប៉ុន្តែ​ក្រោយ​ការ​បោះ​ឆ្នោត​ភ្លាម​មេ​បក្ស​នេះ​បាន​ប្រកាស​បដិសេធ​ឆន្ទៈ​រាស្ត្រ​ទាំង​ជិត​កន្លះ​នគរ​នេះ​រួច​ហើយ តាម​រយៈ​ការ​បដិសេធ​លទ្ធផល​បោះ​ឆ្នោត​ចោល​ជា​អាសា​របង់​ដែល​ធ្វើ​ឲ្យ​ប្រជា ពលរដ្ឋ​ផ្លាស់​ប្តូរ​ជំហរ​របស់​ខ្លួន​ឈប់​គាំទ្រ​អតីត​បក្ស​ប្រឆាំង​មួយ​នេះ ។

ជាក់ស្តែង​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ អតីត​មេ​បក្ស​ប្រឆាំង​លែង​ផ្តល់​តម្លៃ​នៃ​ឆន្ទៈ​រាស្ត្រ​ជូន​បងប្អូន​តទៅ​ទៀត​ហើយ ដោយ​ឃោសនា​ឲ្យ​ប្រជាពលរដ្ឋ​នៅផ្ទះ​មិន​ទៅ​បោះ​ឆ្នោត ។ ចំពោះ​ឆន្ទៈ​ពលរដ្ឋ​ដែល​បោះ​ឆ្នោត​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​លោក សុខ ឥ​សាន បាន​បញ្ជាក់​ថា «​ឆន្ទៈ​រាស្ត្រ​ជិត​៣​លាន​នាក់​ដែល​មាន​តាំងពី​ឆ្នាំ​២០១៣ នោះ​បាន​រសាត់​ទៅ​ឆ្ងាយ​ពី​អតីត​បក្ស​ប្រឆាំង​រួច​ហើយ ហើយ​ងាក​មក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់គ្រង​អាសនៈ​ទាំង​១២៥​នៅ​ក្នុង​រដ្ឋសភា នៅ​ក្នុង​ការ​បោះ​ឆ្នោត​២០១៨​កន្លង​ទៅ ។

ដូច្នេះ​ឈប់​និយាយ​ពី​ឆន្ទៈ​រាស្ត្រ​ជិត​៣​លាន​នាក់​ដែល​ចាកចោល​អតីត​បក្ស​ប្រឆាំង​នោះ​តទៅ​ទៀត​ទៅ​អត់​ផ្លូវ​ទេ លែង​មាន​ទៀត​ហើយ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ ខណៈ​ដែល​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា បក្ស​កាន់​អំណាច​បាន​សម្លាប់​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ត្រូវ​តាំង​តែ​ពី​ឆ្នាំ​២០១៧​មក​ម្លេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ