ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់យកជីវិត​បុរស​​ម្នាក់​យ៉ាងរន្ធត់ ក្នុង​ចំណោម​៤នាក់​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ គោ​យន្ត​កៃ​ច្នៃ​មួយ​គ្រឿង​ដឹកឈើ​ចែកចាយ​តាម​សិប្បកម្ម និង​តាម​រថយន្ត​តូច​ៗ​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​វៀតណាម បាន​ក្រឡាប់​ដោយ​ខ្លួនឯង បណ្តាល​អោយ​បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​របួសស្រាល​៣​នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១៨​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ មក​រា…

ខេត្តរតនគិរី ៖ គោ​យន្ត​កៃ​ច្នៃ​មួយ​គ្រឿង​ដឹកឈើ​ចែកចាយ​តាម​សិប្បកម្ម និង​តាម​រថយន្ត​តូច​ៗ​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​វៀតណាម បាន​ក្រឡាប់​ដោយ​ខ្លួនឯង បណ្តាល​អោយ​បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​របួសស្រាល​៣​នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១៨​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ មក​រា ២០១៩ នៅ​ចំណុច​ទល់មុខ​ចំការ​យាយ​ចិន នៅ​លើ​ផ្លូវជាតិ​៧៨ ស្ថិត​នៅ​ភូមិ​លូត ឃុំ​ទីង​ចាក់ ស្រុក​ប​កែវ​។

​បើ​តាម​សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា គោ​យន្ត​មួយ​គ្រឿង​ជិះ​គ្នា​៤​នាក់ ក្នុង​នោះ​រួម​មាន ១-​ឈ្មោះ​វូ ខូ​រ ភេទ​ប្រុស អាយុ​ប្រហែល​១៨​ឆ្នាំ ជា​ជនជាតិ​ទំពួន ជា​អ្នក​រួម​ដំណើរ រស់នៅ​ភូមិ​លុង​ឃុ​ង ឃុំ​លុង​ឃុ​ង ស្រុក​បរ​កែវ បានស្លាប់​នៅ​នឹងកន្លែងកើតហេតុ ២-​ឈ្មោះ​សៀន សេ​ម៉ា ភេទ​ប្រុស អាយុ​២១​ឆ្មាំ ជា​ជនជាតិ​ទំពួន ជា​អ្នក​រួម​ដំណើរ រស់នៅ​ភូមិ​អុល ឃុំ​ប៉ា​តាង ស្រុក​លំ​ផាត់ បាន​រង​របួសស្រាល ៣-​ឈ្មោះ​ម៉េ​ង មេ​សា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​អ្នក​រួម​ដំណើរ រស់នៅ​ភូមិ​អុល ឃុំ​ប៉ា​តាង ស្រុក​លំ​ផាត់ និង​៤-​ឈ្មោះ​រ៉េវ ចាន​រី ភេទ​ប្រុស អាយុ​ប្រហែល​២៥​ឆ្នាំ ជា​អ្នកបើកបរ​គោ​យន្តកែ​ច្នៃ​ រស់​ភូមិ​ដី​ឡូ​ឃុំ​ជ័យ​ឧត្តម ស្រុក​លំ​ផាត់ បាន​រត់គេច​បាត់ ។

បច្ចុប្បន្ន​គោ​យន្ត​កៃ​ច្នៃ​ដឹកឈើ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការ​ស្រុក​បរ​កែវ​រង់​ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ រីឯ​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ