ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងប្រុស​ទាំងស្រី​ចេះ​សម្ងំ​ធ្វើ​រឿង​បែប​ហ្នឹង​ទៅ​កើត ទាល់តែ​ប៉ូលិស​ចុះ​ទៅ​អូស​.​ក​ដល់​ផ្ទះ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ជនសង្ស័យ​នៅ​ក្នុង​ករណី​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ចំនួន​៦​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ រួម​ជាមួយនឹង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​៥៣​កញ្ចប់ ។ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៤ មក​រា នៅ​ចំណុច…

ខេត្តព្រៃវែង ៖ ជនសង្ស័យ​នៅ​ក្នុង​ករណី​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ចំនួន​៦​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ រួម​ជាមួយនឹង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​៥៣​កញ្ចប់ ។

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៤ មក​រា នៅ​ចំណុច ភូមិ​ព្រៃ​អា​ស្ទាំង ឃុំ​អង្គររាជ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ដោយ​កម្លាំង​អាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​ព្រះស្តេច​មាន​គ្នា​ចំនួន​១០​នាក់​ដឹកនាំ​ដោយ​លោក​វរ​សេនី​យ៏​ត្រី ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌ ។

លោក​វរ​សេនី​យ៏​ត្រី ផាត់ សុ​ជោ​ត បានអោយ​ដឹង​ថា នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សា​ទុក ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នេះ​កម្លាំង​របស់​លោក​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦​នាក់​ទី​១-​ឈ្មោះ ជិន សុខុម ហៅ ទី​ទី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ​, ទី​២-​ឈ្មោះ ម៉ៅ កុសល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ទី​៣-​ឈ្មោះ ផ​ន សុ​ផា​ន់ ភេទ​ប្រុស អាយុ​១៧​ឆ្មាំ​, ទី​៤-​ឈ្មោះ ឆេ​ម សំ​នោ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ទី​៥-​ឈ្មោះ ភិន ខាវ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ទី​៦-​ឈ្មោះ ខៃ ម៉ៅ ភេទ​ប្រុស អាយុ​២២​ឆ្នាំ អ្នក​ទាំងអស់​គ្នា​មាន​ទីលំនៅ​ក្នុង​ឃុំ​អង្គ​រាជ្យ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

លោក ផាត់ សុ​ជោ​ត បាន​បញ្ជាក់​ថា នៅ​ក្នុង​ពេល​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​កម្លាំង​របស់​លោក​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​៥៣​កញ្ចប់​ក្នុង​នោះ​ធំ​១​កញ្ចប់ តូច​៥២​កញ្ចប់ ស្មើនឹង​ទម្ងន់​សរុប​១១,៦៧​ក្រាម​, ទូរស័ព្ទ​ដៃ​៤​គ្រឿង​, ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​២, ឧ​បករ​ណ៌​សម្រាប់​សេព​គ្រឿងញៀន​ចំនួន​២​សម្រាប់​, ថង់​សម្រាប់​ចែកចាយ​ថ្នាំ​មួយ​ចំនួន​, ដែក​កេះ​២០, កន្ត្រៃ​១, សៀវភៅបញ្ជី​២​ក្បាល និង​ម៉ូតូ​១​គ្រឿង ហើយ​បច្ចុប្បន្ន​កម្លាំង​អាវុធហត្ថ​ខេត្ត​កំពុង​​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​សាលាដំបូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ