ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរ និង​ប្រារព្ធ​បុណ្យចូលឆ្នាំ​ចិន​នៅ​ណា​ហ្គា​វើ​ល​ដ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ណា​ហ្គា​វើ​ល​ដ៍ ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ឆ្នាំ​មហាលាភ និង​រីករាយ​ពិសា​ម្ហូប​ចិន​មហា​សម្បត្តិ​រសជាតិ​ដើម ទទួលយក​កាដូ និង​អាំង​ប៉ាវ និង​ទស្សនាការ​សម្តែង​សិល្បៈ​ដ៏​អស្ចារ្យ​ដើម្បី​សិរី​សួស្តី និង​ស្វាគមន៍​ឆ្នាំកុរ​។ ​ពិធី​បុណ្យចូលឆ្នាំ​ចិន…

រាជធានី​ភ្នំពេញ ៖ ណា​ហ្គា​វើ​ល​ដ៍ ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ឆ្នាំ​មហាលាភ និង​រីករាយ​ពិសា​ម្ហូប​ចិន​មហា​សម្បត្តិ​រសជាតិ​ដើម ទទួលយក​កាដូ និង​អាំង​ប៉ាវ និង​ទស្សនាការ​សម្តែង​សិល្បៈ​ដ៏​អស្ចារ្យ​ដើម្បី​សិរី​សួស្តី និង​ស្វាគមន៍​ឆ្នាំកុរ​។

​ពិធី​បុណ្យចូលឆ្នាំ​ចិន គឺជា​ពេលវេលា​ដ៏​ស័ក្តិសម​ឥត​ខ្ចោះ​សម្រាប់​ការ​ជួបជុំ​គ្រួសារ​នៅ​ភោជនីយដ្ឋាន​ប្រណីត​ចិន Fortune Palace និង Hall of Golden Chimes នៅ​ណា​ហ្គា​វើ​ល​ដ៍​។ ជួបជុំ​ក្រុម​គ្រួសារ សាច់ញាតិ និង​អ្នកជា​ទីស្រឡាញ់​របស់​អ្នក និង​ពិសា​ម្ហូប «​អ៊ី​សាង​» ដែល​ជា​ម្ហូប​ង៉ូ​វ​ហេង​ពិសេស​ប្រចាំ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍ និង​ផ្តល់​លាភ​សំណាង​ពេញ​មួយ​ឆ្នាំ​។

អ្នក​អាច​ជ្រើសរើស​គ្រឿងផ្សំ​បន្ថែម​ជា​ច្រើន ដូច​ជា​ត្រី​សាល​ម៉ុ​ន​ណ័​រ​វ៉េ លៀស​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ប៉ាវ​ហ៊ឺ​អាហ្វ្រិក​ខាងត្បូង ឬ​បង្កង​អូស្ត្រាលី​ជា​លក្ខណៈ​ចាន​តូច ឬ​ធំ និង​អាច​ពិសា​នៅ​ក្នុង​ភោជនីយដ្ឋាន ឬ​ខ្ចប់​យក​ទៅ​គេហដ្ឋាន​ក៏​បាន​។

ភោជនីយដ្ឋាន​ប្រណីត​ចិន​ទាំង​ពីរ ក៏​មាន​ផ្តល់​ជូន​នូវ​ម្ហូប​បុណ្យចូលឆ្នាំ​ចិន​ពិសេស​ផង​ដែរ តម្លៃ​ចាប់ពី ២៣៨ ដុល្លារ​សម្រាប់​៤​នាក់ ឬ ៤៨៨ ដុល្លារ​សម្រាប់​១០​នាក់​។ រីករាយ​ពិសា​ម្ហូប​ណែនាំ​ដោយ​មេ​ចុងភៅ​នៅ​ភោជនីយដ្ឋាន​ចិន Hall of Golden Chimes រួម​មាន ស៊ុប​មាន់​ជាមួយ​យិ​ន​ស៊ិ​ន​អា​មេ​រិ​ក ទា​ប៉េ​កាំ​ង និង​ខ​ជើង​ជ្រូក​ជាមួយ​ផ្សិត និង​សារាយ​ខ្មៅ ឬ​អ្នក​អាច​ភ្លក្ស​ម្ហូបមហា​សម្បត្តិ​ចិន «​ពូន ឆ​យ​» ក៏​បាន​ដែល​មាន​គ្រឿង​សមុទ្រ សាច់ និង​បន្លែ​គុណភាព​ខ្ពស់​។

ជម្រើស​មួយទៀត អ្នក​អាច​មក​ពិសា​អាហារ​ប៊ុ​ហ្វេ​អន្តរជាតិ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន 2Pangea ជាមួយ​តម្លៃ ៨ ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​រាល់​អ្នក​ញ៉ាំ​ទី​២​។ សូម​ណែនាំ​ឲ្យ​កក់​ទុក​មុន​តាម​រយៈ dining@nagaworld.com

ប្រសិនបើ​អ្នក​ចង់​ទិញ​នំ​សម្រាប់​ធ្វើ​ជា​កាដូ យើង​សូម​ណែនាំ​ឲ្យ​អ្នកទិញ​នំ​ម្សៅ​អង្ករដំណើប​ចិន​តម្លៃ ២២ ដុល្លារ​ដែល​មាន ៤ រសជាតិ រួម​មាន​រសជាតិ​ស្ករត្នោត ទឹកឃ្មុំ ស្លឹក​តើយ និង​ឆៃថាវ​ស​។

អ្នក​នឹង​ទទួល​បាន​កាដូ​ជា​តុក្កតា​រូប​កូនជ្រូក​ដ៏​ស្អាត​មួយ​នៅ​ពេល​អ្នក​ចំណាយ ៦៨ ដុល្លារ ឬ​ច្រើន​ជាង​នេះ​នៅ​ក្នុង​វិក្កយបត្រ​មួយ​នៅ​ភោជនីយដ្ឋាន​ណាមួយ​របស់​ណា​ហ្គា​វើ​ល​ដ៍ ចំណាយ​យ៉ាង​ហោច​ណាស់ ៥០ ដុល្លារ​ទៅ​លើ​កញ្ចប់​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍​ហ្គោ​ល​ដេ​ន ប៉ា​សេច៍ ដេ​ស​ធី​ណេ​សិន របស់​ណា​ហ្គា​វើ​ល​ដ៍ កក់​កញ្ចប់​សេវាកម្ម​ស្ប៉ា​តម្លៃ​ចាប់ពី ៩៨ ដុល្លារ ឬ​ទិញ​កញ្ចប់​ស្នាក់​នៅ Gold ឬ Silver។

ទេវតា​ទ្រព្យ និង​ម៉ាស់​ស្ក​ត់​ជា​ច្រើន នឹង​ដើរ​នៅ​ក្នុង​អគារ​ណា​ហ្គា​វើ​ល​ដ៍ និង​ណា​ហ្គា​ទី​២ រៀងរាល់ថ្ងៃ ចាប់​ពី​ម៉ោង​៦​ល្ងាច​ដើម្បី​ជូនពរ និង​ផ្តល់​អាំង​ប៉ាវ​ដល់​ភ្ញៀវ និង​អតិថិជន​របស់​ខ្លួន​! ទេវតា​ទ្រព្យ និង​ម៉ាស់​ស្ក​ត់​ទាំងអស់ នឹង​ចូលរួម​ផ្តល់​ការ​សម្តែង​សិល្បៈ​អបអរ​បុណ្យចូលឆ្នាំ​ចិន​ជាមួយ​អ្នក​សម្តែង​អន្តរជាតិ​ផ្សេង​ទៀត​​ផង​ដែរ​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង​១០​យប់ នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ណា​ហ្គា​វើ​ល​ដ៍​។ ពិសេស អ្នក​អាច​ថតរូប​ជាមួយ​មនុស្ស​យន្ត​ដ៏​ស្រស់​ស្អាត​ជា​ច្រើន​នៅ​ក្នុង​អគារ​ណា​ហ្គា​វើ​ល​ដ៍​ផង​ដែរ​។

ណា​ហ្គា​វើ​ល​ដ៍ ផ្តល់​ជូន​នូវ​កម្មវិធី​កម្សាន្ត​សម្បូរ​បែប និង​ម្ហូប​ពិសេស​ជា​ច្រើន​មុខ​ដើម្បី​អបអរ​បុណ្យចូលឆ្នាំ​ចិន​។ ណា​ហ្គា​វើ​ល​ដ៍ ជូនពរ​ឲ្យ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​មាន​សុខភាព​ល្អ សុភមង្គល និង​សំណាងល្អ​ក្នុង​ឆ្នាំ ២០១៩ និង​ឆ្នាំ​បន្តបន្ទាប់​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ