ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​សមត្ថកិច្ច​ភ្លាម នាំ​គ្នា​រត់គេច​ទាំង​ព្រលឹង​ចុង​សក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស​ង្ន​ការ​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ដេញ​តាម​ចាប់​មុខសញ្ញា​ជា​ជនសង្ស័យ​ចំនួន​២​នាក់​ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប និង​ឆក់​ខ្សែ​ក យក​ទៅ​សួរនាំ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​៥១​កែង​ផ្លូវ​២៤០ នៅ​ចំណុច​មុខកា​រាស់​សាំង​សូ​គី​មិច…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស​ង្ន​ការ​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ដេញ​តាម​ចាប់​មុខសញ្ញា​ជា​ជនសង្ស័យ​ចំនួន​២​នាក់​ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប និង​ឆក់​ខ្សែ​ក យក​ទៅ​សួរនាំ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​៥១​កែង​ផ្លូវ​២៤០ នៅ​ចំណុច​មុខកា​រាស់​សាំង​សូ​គី​មិច ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ​ហុង ឡេ​ង​ហត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ទួល​គោក ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​ជា​ញឹកញាប់ និង​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ ។ សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ៊​យ​គី​ឡែ​ត ពណ៌​ស អត់​មាន​ស្លាក​លេខ ជាមធ្យោបាយជិះធ្វើសកម្មភាព ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​តាមដាន​មុខសញ្ញា​ជា​ជនសង្ស័យ​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង ក្នុង​នោះ​២​គ្រឿង​អត់​ចាំ​ម៉ាក និង​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់​ម៉ាក​ស៊ុ​យ​ហ្សុ៊យ​គី​ឡេ​ត ពណ៌​ស អត់​មាន​ស្លាក​លេខ ជា​មុខសញ្ញា​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក និង​កាបូប របស់​ជា​ប្រជាពលរដ្ឋ​យ៉ាង​សកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

ជាក់ស្តែង​គ្រាន់តែ​ជនសង្ស័យ​ទាំង​២​នាក់​ឃើញ​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ភ្លាម ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន លុះ​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវ​២៤០​កែង​ផ្លូវ​៥១ ស្រាប់តែ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ទៅ​បុក​ម៉ូតូ​​ប្រជា​ពលរដ្ឋ​ម្នាក់​ដែល​បើកបរ​ម៉ូតូ​ម៉ាក​Zoomer-X បណ្តាល​អោយ​ដួល ប៉ុន្តែ​រង​របួសស្រាល ​ហើយ​ក៏​ត្រូវ​កម្លាំង​ព្រហ្ម​កំរិត​ស្រាល​នៃ​ស​ង្ន​ការដ្ឋាន​រាជធានី​ភ្នំពេញ​ចាប់​ឃាត់​បាន​ជនសង្ស័យ​ទាំង​២​នាក់​​តែម្តង​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​ព្រ​ទណ្ឌ​កំរិត​ស្រាល​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ដើម្បី​ទៅ​តាម​នីតិវិធី​ផ្លូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ