ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

APPF បង្កើត​ចក្ខុវិស័យ​ច្បាស់លាស់​មួយ​ក្នុង​ការ​កសាង​សន្តិភាព និង​វិបុលភាព​ដល​មនុស្ស​ជំនាន់​ក្រោយ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្នុង​នាម​ប្រធាន​លើក​ទី​២៧ នៃ​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​អះអាង​ថា វេទិការ​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក បាន​ចួ​ល​រួម​បង្កើត​ចក្ខុវិស័យ​ច្បាស់លាស់​មួយ​ក្នុង​ការ​កសាង​សន្តិភាព និង​វិបុលភាព​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ…

ខេត្តសៀមរាប ៖ ក្នុង​នាម​ប្រធាន​លើក​ទី​២៧ នៃ​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​អះអាង​ថា វេទិការ​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក បាន​ចួ​ល​រួម​បង្កើត​ចក្ខុវិស័យ​ច្បាស់លាស់​មួយ​ក្នុង​ការ​កសាង​សន្តិភាព និង​វិបុលភាព​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ។

ការ​ថ្លែង​បែប​នេះ ខណៈ​ដែល​សម្តេច ហេង សំ​រិ​ន ទទួល​បាន​អនុញ្ញាត​ឲ្យ​ប្រធាន​គណៈប្រតិភូ ប្រទេស​សមាជិក​វេទិកា​សភា អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ហៅ​កាត់​ថា APPF ប្រទេស​សង្កេតការណ៍ និង​អង្គការ​ដៃគូ​ដែល​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ APPF ចូល​ជួប​សម្តែង​ការ​គួរសម​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា និង​សាលសន្និសីទ​នា​ខេត្តសៀមរាប ។

សម្តេច​ប្រធាន​បាន​គូសបញ្ជាក់​ថា រយៈពេល​២៧​ឆ្នាំ​មកនេះ APPF បាន​នាំ​មក​នូវ​សមិទ្ធផល​ជា​ច្រើន​ដែល​ជា​មោទនភាព​ស្តែង​ចេញពី​សកម្មភាព និង​ឧត្តមគតិ APPF​ទាំងអស់ ហើយ​សមិទ្ធផល​ទាំងនោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​សុខដុម​នី​យ​កម្ម​នៃ​ប្រជាជាតិ​នៅ​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ទាំងមូល ។ សម្តេច​បាន​បន្ថែម​ថា បេសកកម្ម​របស់​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក មិន​ត្រឹមតែ​បង្ហាញ​ពី​សាមគ្គីភាព មិត្តភាព ឯកភាព និង​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​រង្វង់​គ្រួសារ APPF​ប៉ុណ្ណោះ​ទេ តែ​ជា​កាតព្វកិច្ច​របស់​ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ ដើម្បី​បង្កើត​ចក្ខុវិស័យ​ច្បាស់លាស់​មួយ​ក្នុង​ការ​កសាង​សន្តិភាព និង​វិបុលភាព សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ។

សូម​ជម្រាប​ថា វេទិកា​សភា​អាស៊ី​ប៉ា​-​ស៊ី​ហ្វិ​ក បាន​បង្កើត​នៅ​ឆ្នាំ​១៩៩៣ ក្នុង​ប្រទេស​ជប៉ុន​ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​សមាជិក​ចំនួន​២៧​ប្រទេស ។ សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​សមាជិក​មួយ​របស់ APPF បាន​កំពុង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា​សភា​នេះ​នៅ​លើ​ទឹកដី​អង្គរ​ខេត្តសៀមរាប ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៩ ។

ក្នុង​នាម​សភា​កម្ពុជា​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន បាន​សម្តែង​សេចក្តី​សោមនស្ស​រី ករាយ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​ដ៏​ថ្លៃថ្លា​របស់​សមាជិក AAPPF ដែល​បាន​អញ្ជើញ​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ពេល​នេះ ។ សម្តេច​ប្រធានរដ្ឋសភា​បាន​គូសបញ្ជាក់​ថា វត្តមាន​របស់​គ្រួសារ APPF នៅ​លើ​ទឹកដី​អង្គរ​នា​ឱកាស​នេះ​បាន​ផ្តល់​កិត្តិយស និង​លើកទឹកចិត្ត​ដល់​សភា​កម្ពុជា ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ពេល​នេះ​ឱ្យ​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ភាព​អធិកអធម និង​ការ​រួម​វិភាគទាន​ដ៏​មាន​តម្លៃ​ក្នុង​ការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​រួម​របស់​តំបន់​ជា​ពិសេស សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​គ្រួសារ APPF ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ