ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​បង្ហាញ​ពី​ការ​បញ្ចប់​វប្បធម៌​សង្គ្រាម បង្កើត​វប្បធម៌​សន្តិភាព

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) របស់​កម្ពុជា​បង្ហា ញ​ថា កម្ពុជា​បញ្ចប់​វប្បធម៌​សង្គ្រាម​បង្កើត​វប្បធម៌​សន្តិភាព​ថ្មី​នៅ​កម្ពុជា ។ នេះ​បើ​តាម​ព្រះរាជ សារ​របស់​ព្រះបាទ​នរោត្តម​បរ​នាថ​សីហ​មុនី…

ខេត្តសៀមរាប ៖ ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) របស់​កម្ពុជា​បង្ហា ញ​ថា កម្ពុជា​បញ្ចប់​វប្បធម៌​សង្គ្រាម​បង្កើត​វប្បធម៌​សន្តិភាព​ថ្មី​នៅ​កម្ពុជា ។ នេះ​បើ​តាម​ព្រះរាជ សារ​របស់​ព្រះបាទ​នរោត្តម​បរ​នាថ​សីហ​មុនី ព្រះ​មហា​ក្ស​ក្រ​នៃ​ព្រះរាជ​ណា​កម្ពុជា ។

ព្រះរាជា​សារ​ដែល​អាន​ដោយ​លោក កឹ​ម​រ័​ត្ន វិសិដ្ឋ រដ្ឋលេខាធិការ​ទីស្តីការ​គណៈ រដ្ឋមន្ត្រី​នៅ​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មក​រា ឆ្នាំ​២០១៩ នៅ​សណ្ឋាគា​សុខា​សៀមរាប បាន​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា « ខ្ញុំ​ពិតជា​មាន​សេចក្តី​រីករាយ​ចំពោះ តម្លៃ និង​ភាព​សុខដុមរមនា និង​ការ​គោរព​ចំពោះ​ភាព​ចម្រុះ​បែប​ដែល​ជម្រុញ​ឲ្យ​មាន​គោលការណ៍​ផ្តួចផ្តើម​នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​ដែល​ត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃនេះ​» ។

ព្រះរាជ​សារ​បន្ត​ថា ការ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​ទាំងនេះ​នាំ​ឲ្យ​កម្ពុជា​បង្កើត​វប្បធម៌ សន្តិភាព​ថ្មី​មួយ ដើម្បី​បញ្ចប់​វប្បធម៌​សង្គ្រាម​ដែល​ធ្លាប់​កើត​មាន​ពី​អតីតកាល និង​បន្ត​មក​ដល់​ពេល​បច្ចុប្បន្ន​ក្នុង​តំបន់​មួយ​ចំនួន​នៅ​អាស៊ី ក្នុង​នោះ​ប្រទេស​កម្ពុជា​ក៏​បាន​ធ្លាប់​រង​ទុក្ខ​ជា​ច្រើន​ទស្ស​វត្ស​កន្លង​មករ​ហូត​ដល់​ឆ្នាំ​១៩៩៨ ។ ឆ្នាំ​៩៨​ជា​ពេល​ដែល​កម្ពុជា​ទទួល​សន្តិភាព​ដោយ​លំបាក​នូវ​ការ​ស្តា​ឡើង​វិញ​នៅ​សន្តិសុខ សុវត្ថិភាព និង​នាំ​មក​នូវ​ភាព​រុងរឿង​សម្រាប់​កម្ពុជា ។

ព្រះរាជ​សារបាន​ក៏​បាន​អរគុណ​អង្គការ​អា​ខាប់​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​ដែល​មានគំនិត​ដ៏​ឈ្លៀសវៃ ក្នុង​ការ​ចាប់ដៃ​ជាមួយ​អង្គការ​យូ​ណេ​ស្កូ ដើម្បី​បង្កើត​កិច្ច​សហប្រតិបត្តិការ​លើក​កម្ពុជា​វិធី​ផ្នែក​វប្បធម៌ និង​សកម្មភាព​ដ៏​ទៀត​សម្រាប់​ផលប្រយោជន៍​មនុស្សជាតិ ។

ព្រះរាជ​សារ​បន្ថែម​ថា វប្បធម៌ និង​សម្បត្តិ​បេតិកភណ្ឌ គឺជា​បេះដូង និង​ព្រលឹង​នៃ​ប្រជាជន​កម្ពុជា ហើយ​កម្ពុជា​ពិតជា​មាន​កិត្តិយស និង​មោទនភាព​ក្នុង​ការ​រៀបចំ​ពិធី​ប្រកាស​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​ជា​ផ្លូវការ​នៅ​សៀមរាប​អង្គរ​ទឹកដី​នៃ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក ។

ភាព​សុខដុមរមនា គឺជា​ស្មារតី​ដ៏​សំខាន់​នៃ​អរិយធម៌​អង្គរ​ដ៏​អស្ចារ្យ​ដូចដែល​មាន​បង្ហាញ​តាម​រយៈ​ចម្លាក់​នៅ​តាម​ប្រាង្គ​ប្រាសាទ​រាប់រយ និង​បូជនីយដ្ឋាន​ផ្សេង​ៗ ដែល​មិន​ត្រឹមតែ​មាននៅ​ក្នុង​ឧទ្យាន​អង្គរ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​ឃើញ​មាននៅ​ប្រាសាទព្រះវិហារ និង​ប្រាសាទសំបូរព្រៃគុក​ដែល​សុទ្ធតែ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ផង​ដែរ ។

ដោយ​ទទួល​ឥទ្ធិពល​ពី​អរិយធម៌​ឥណ្ឌា ភាព​សុខដុមរមនា​នេះ​បាន​រីក​សុះសាយ​លើស​ពី​ព្រំដែន​នៃ​ព្រះរាជា​អាណាចក្រ​ខ្មែរ ហើយ​បាន​ជំរុញ​ឱ្យ​សាសនា និង​និកាយ​ផ្សេង​ៗ​អាច​រស់នៅ​ជាមួយ​គ្នា​យ៉ាង​ជិត​ស្និទ្ធ ។

ដោយ​បាន​ឆ្លងកាត់​ពេលវេលា​ដ៏​យូរលង់​ភាព​សុខដុមរមនា​នេះ​នៅ​តែ​បន្ត​មាន​រហូត​មក​ដល់​បច្ចុប្បន្ន​ក្នុង​ទម្រង់​ផ្សេង​ៗ​ជា​ច្រើន​នៃ​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ ។ តាម​រយៈ​ប្រវត្តិសាស្ត្រ​កន្លង​មក​យើង​មាន​ភ័ស្តុតាង​ច្រើន​អំពី​ទំនាក់ទំនង​អរិយធម៌​ដ៏​រស់​រវើក​ជាមួយ​ប្រេសិត និង​អ្នកជំនួញ​បរទេស​ដូចដែល​មាន​តឹក​តាំងនៅ​តាម​ចម្លាក់​លើ​ប្រាង្គ​ប្រាសាទ តាម​របកគំហើញ​បុរាណវិទ្យា និង​កំណត់ហេតុ​របស់​អ្នកដំណើរ​ផ្សេង​ៗ ដូច​ជា បេសកជន​ចិន​ដ៏​ល្បីឈ្មោះ​ម្នាក់ គឺ​លោក ជីវ តា​ក្វា​ន់ នៅ​ឆ្នាំ​១២៩៦-១២៩៧ ជាដើម ។

សួ​ម​ជម្រាប​ថា កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​វប្បធម៌​អាស៊ី (ACC) បាន​បង្ហាញ​ថា​ទី​១- កម្ពុជា​មាន​ផ្នែក​ការទូត​រីក​ចម្រើន​ខ្លាំង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ហើយ​ត្រូវ​បាន​អន្តរជាតិ​ទទួលស្គាល់​យ៉ាង​ខ្លាំង ។ ទី​២- បង្ហាញ​ថា កម្ពុជា​រក្សា​បាន​នូវ​បេតិកភណ្ឌ​ជាតិ ទាំង​ផ្នែក​រូប​បិ​យ៍ និង​អរូប​បិ​យ៍​ដល់​បណ្តា​ប្រទេស​អន្តរជាតិ (​អី​ញ្ចឹ​ង​វា​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​ឲ្យ​អន្តរជាតិ​មើលឃើញ​ថា កម្ពុជា​ជា​ប្រទេស​មួយ​គំរូ​ក្នុង​ការ​ថែរក្សា​បេ​តិក​ណ្ឌ​រូប​បិ​យ និង​អរូប​បិ​យ​) ទី​៣- ទាក់ទាញ​ភ្ញៀវ ទេសចរណ៍​មក​ទស្សនា​កម្ពុជា​បាន​កាន់តែ​ច្រើន ។ (​បង្ហាញ​កម្ពុជា​មាន​ទេ​ចរណ៍​ធម្មជាតិ និង​ទេសចរណ៍​សម្បត្តិ​វប្បធម៌​មាន​ច្រើន​) ទី​៥-​ទាក់ទាញ​អ្នក​វិ​នោ​យោគ​គិ​ន​មក​កម្ពុជា​កាន់តែ​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ