ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រើន​លើក​ច្រើន​សារ ម្តាយ​ទ្រាំ​លែង​​បាន​… កូន​លើក​ដៃ​សំពះ​អង្វរ​​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កូនប្រុស​ម្ចាស់​ហាង KTV ម្នាក់​ញៀន​ថ្នាំ​ដល់ក​ម្រឹត​បាន​បង្ក​ការ​អុកឡុក​ក្នុង​ហាង​របស់​ខ្លួនឯង បោក​កែវ ចាន ឆ្នាំង ធ្វើ​ឱ្យ​ភ្ញៀវ​ក្នុង​ហាង​ផ្អើល​រត់​ជាន់​ជើង​គ្នា​ដណ្តើម​រក​ច្រកចេញ ម្តាយ​ទ្រាំ​លែង​បាន​មាន​តែ​ប្តឹង​ប៉ូលិស​ចាប់ខ្លួន​កាលពី​ម៉ោង​៩​និង​១០​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ កូនប្រុស​ម្ចាស់​ហាង KTV ម្នាក់​ញៀន​ថ្នាំ​ដល់ក​ម្រឹត​បាន​បង្ក​ការ​អុកឡុក​ក្នុង​ហាង​របស់​ខ្លួនឯង បោក​កែវ ចាន ឆ្នាំង ធ្វើ​ឱ្យ​ភ្ញៀវ​ក្នុង​ហាង​ផ្អើល​រត់​ជាន់​ជើង​គ្នា​ដណ្តើម​រក​ច្រកចេញ ម្តាយ​ទ្រាំ​លែង​បាន​មាន​តែ​ប្តឹង​ប៉ូលិស​ចាប់ខ្លួន​កាលពី​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ ស្ថិត​ក្នុង​ហាង «​សែន​អាល័យ​អូន​» តាម​ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

កូនប្រុស​ម្ចាស់​ហាង​ឈ្មោះ យឹ​ម មុន្នី ហៅ​ធី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជួយ​លើក​ភេសជ្ជៈ​ឲ្យ​ភ្ញៀវ ស្នាក់​នៅ​ក្នុង​ហាង​ខាងលើ ជា​មនុស្ស​ញៀន​ថ្នាំ ចំណែក​ម្តាយ​ឈ្មោះ ឆាយ រុន អាយុ​៥៨​ឆ្នាំ មុខរបរ​ថៅកែ​ហាង KTV សែន​អាល័យ​អូន ។

តាម​ក្រុម​គ្រួ​សារបាន​ឲ្យ​ដឹង​ថា កន្លង​មក បុរស​បង្ក​ការ​អុកឡុក​នេះ បញ្ចេញ​នូវ​ច​រឹត​បែប​នេះ ច្រើន​លើក​ច្រើន​សារ​មក​ហើយ លុះ​មក​ដល់​យប់​កើតហេតុ​ហេតុ​ស្រាប់តែ​បង្ក​ការ​អុកឡុក​សារ​ជា​ថ្មី ដោយ​បោក​កែវ ទូរស័ព្ទ របស់របរ បង្ក​ឲ្យ​ភ្ញាក់ផ្អើល ចំណែក​ម្តាយ​ដែល​ជា​ម្ចាស់​ហាង​ទ្រាំ​លែង ក៏​បាន​ប្តឹង​ប៉ូលិស​ចាប់ខ្លួន​តែ​ម្តង ។

តាម​អ្នក​ជិតខាង​បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ណា​មិន​ភ័យ បើ​បញ្ចេញ​នូវ​ច​រឹត​កាច បោក​កែវ ចាន ឆ្នាំង រឿង​អី​មិន​រត់គេច​សិន ដោយ​សភាព​កាន់តែ​តានតឹង ទើប​ប៉ូលិស​ចុះ​ទៅ​អន្តរាគមន៍​ចាប់​ឃាត់ខ្លួន​តាម​បណ្តឹង​របស់​ម្តាយ ។

កូនប្រុស​ម្ចាស់​ហាង​ខាងលើ ក្រោយ​ពី​សមត្ថកិច្ច​ចាប់ខ្លួន​នាំ​ទៅ​ប៉ុស្តិ៍ ទោះជា​បន្ទន់ឥរិយាបថ​បន្តិច​មែន សំពះ​អង្វរ​ម្តាយ​កុំ​ឲ្យ​ប្តឹង​យ៉ាងណា​ក្តី តែ​ម្តាយ​ប្រកាន់​ជំហរ​មួយ គឺ​ស្រឡាញ់​កូន​មាន​តែ​ជម្រើស​មួយ ដើម្បី​ឲ្យ​កូន​កែប្រែ​ខ្លួន​ទៅ​ជា​មនុស្ស​ល្អ រស់នៅ​ក្នុង​សង្គម​ថ្លៃថ្នូរ ត្រូវ​បាន​ប្តឹង ឲ្យ​ប៉ូលិស​ចាប់ខ្លួន​អនុវត្តន៍​ទៅ​តាម​នី​វិធី ក្នុង​ហេតុផល​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ