ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ប្រុស​ស្រី​ឈ្លោះ​គ្នា​បែកផ្សែង​ ចុង​ក្រោយ​សង​ម៉ូតូ​កង់​បី​ឥណ្ឌា​៥០​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រីជន​ជាតិចិន​ម្នាក់​កំពុង​ជិះ​លើ​ម៉ូតូ​កង់​បី​ឥណ្ឌា​ធ្វើ​ដំណើរ​តាម​ផ្លូវ ស្រាប់តែ​មាន​បុរស​ម្នាក់​ជា​ជនជាតិ​ចិន​បាន​បើកបរ​រថយន្ត​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា​នោះ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​តិចតួច ហើយ​បុរស​ជនជាតិ​ចិន​និង​ស្ត្រី​ជា​ជនជាតិ​ចិន​បាន​ឈ្លោះប្រកែក​គ្នា ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១៦៤​នៅ​ចំណុច​ក្បែរ​នឹង​របង​សាលា​បាក់​ទូក…

រាជធានី​ភ្នំពេញ ៖ ស្ត្រីជន​ជាតិចិន​ម្នាក់​កំពុង​ជិះ​លើ​ម៉ូតូ​កង់​បី​ឥណ្ឌា​ធ្វើ​ដំណើរ​តាម​ផ្លូវ ស្រាប់តែ​មាន​បុរស​ម្នាក់​ជា​ជនជាតិ​ចិន​បាន​បើកបរ​រថយន្ត​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា​នោះ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​តិចតួច ហើយ​បុរស​ជនជាតិ​ចិន​និង​ស្ត្រី​ជា​ជនជាតិ​ចិន​បាន​ឈ្លោះប្រកែក​គ្នា ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១៦៤​នៅ​ចំណុច​ក្បែរ​នឹង​របង​សាលា​បាក់​ទូក ស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​ឬ​ស្សី​២ ខណ្ឌ​មក​រា ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ស្ត្រីជន​ជាតិចិន​ម្នាក់​ជិះ​លើ​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ពណ៌​ស ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៦៤​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត មិនដឹង​ថា​ចេញ​មកពីណា​នោះ​ទេ លុះ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​ជា​ជនជាតិ​ចិន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AV-៩៤៥៤ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៦៤​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេល​រថយន្ត​ម៉ាក​ព្រូស​បើកបរ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​បើក​ទៅ​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា​ចំ​កង់​ពាក់កណ្តាល​ម៉ូតូ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​តែ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ហើយ
ភាគី​ខាងបុរស​​ជា​ជនជាតិ​ចិន​នោះ​បាន​ឈ្លោះប្រកែក​ជាមួយ​ស្ត្រី​ជា​ជនជាតិ​ចិន​ដូច​គ្នា តែ​មិនដឹង​ថា​មានរឿង​អី្វ​នោះ​ទេ ព្រោះ​អត់​មាន​អ្នកចេះ​ភាសា​ចិន បន្ទាប់​មក​មាន​មិត្តភក្តិ​២​នាក់​ទៀត​ជា​ជនជាតិ​ចិន​ដូច​គ្នា​បាន​ជិះ​ម៉ូតូ​ម៉ាក​ធូ​ដេ មិន​ចាំ​ស្លាក​លេខ មក​ជួយ​សម្របសម្រួល​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​ខាង​ភាគី​ជនជាតិ​ចិន​បាន​សង​ទៅ​អោយ​ភាគី​ខាង​ម៉ូតូ​កង់​បី​ឥណ្ឌា​ចំនួន​៥០​ដុល្លារ ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ រួច​ក៏​យក​ស្ត្រីជន​ជាតិចិន​ឡើង​រថយន្ត​ចេញ​បាត់​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ