ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាតូច​ៗ​ចាប់​ខ្ទេច​ចាប់​ខ្ទី ព្រោះ​អត់​ច្បាប់ អត់​រត់ការ​… អាធំ​ៗ​អត់​ហ៊ាន​ឆែក​ទេ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​បង្ក្រាប​រឹបអូស​រថយន្ត និង​គោ​យន្ត​កន្ត្រៃ​គ្រា​ដឹក​ជញ្ជូន​ឈើ​ចេញពី​គោលដៅ​ផ្សេង​គ្នា កាលពី​យប់​ថ្ងៃ​ទី​១៤ មក​រា ២០១៩ នាំ​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ត​នីតិវិធី​ប្រគល់​ទៅ​រដ្ឋបាល​ព្រៃឈើ​។ លោក…

ខេត្តស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​បង្ក្រាប​រឹបអូស​រថយន្ត និង​គោ​យន្ត​កន្ត្រៃ​គ្រា​ដឹក​ជញ្ជូន​ឈើ​ចេញពី​គោលដៅ​ផ្សេង​គ្នា កាលពី​យប់​ថ្ងៃ​ទី​១៤ មក​រា ២០១៩ នាំ​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ត​នីតិវិធី​ប្រគល់​ទៅ​រដ្ឋបាល​ព្រៃឈើ​។

លោក វ៉ា សុ​ផា​ន់​ណា នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការដ្ឋាន​គ​របាល​បាល​ខេត្តស្ទឹង​ត្រែង បាន​បញ្ជាក់​ថា ក្រោយ​ទទួល​នូវ​សេចក្តីរាយការណ៍​ពី​បណ្តាញ​ភ្នាក់ងារ​នៅ​យប់ ម៉ោង​២១​និង​៣៥​នាទី ថ្ងៃ​ទី​១៤ មក​រា ២០១៩ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ចុះ​ស្ទាក់ និង​បង្ក្រាប​រថយន្ត​​មួយ​គ្រឿង ក្នុង​ចំណោម​ពីរ​គ្រឿង​ផ្ទុក​ឈើ​កកោះ​ប្រភេទ​លេខ​១​ចេញពី​ភូមិ​អូរ​រី ឃុំ​អូ​រី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។ លោក​បន្ត​ថា ខណៈ​កម្លាំង​ការិយាល័យ​ជំនាញ​ស្ទាក់​ចាប់​បង្ក្រាប​រថយន្ត​ប្រព្រឹត្ត​បទល្មើស​ខាង​លើ​ប្រភេទ​សាំ​យ៉ុ​ង​មាន​ចំនួន​ពីរ​គ្រឿង តែ​គេចខ្លួន​បាត់​មួយ​គ្រឿង ។

លោកនាយ​ការិយាល័យ​បាន​បន្ថែម​ថា ក្រោយ​ការ​ស្ទាក់​ចាប់​បង្ក្រាប​រថយន្ត​សាំ​យ៉ុ​ង​ខាងលើ​នៅ​ម៉ោង​២២​និង​១៥​នាទី​យប់​ថ្ងៃ​ដដែល កម្លាំង​នគរបាល​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​ឃាត់​ចាប់​រឹបអូស​គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​ទៀត នៅ​ចំណុច​ភូមិ​គីឡូម៉ែត្រ​លេខ​៨ សង្កាត់​សាមគ្គី​ក្រុង​ស្ទឹង ត្រែង​ដឹកឈើ​សុ​ក្រំ​ប្រភេទ​លេខ​១ ។ ក្រោយ​ឃាត់​រឹបអូស​កម្លាំង​នគរបាល​បាន​នាំ​មក​រក្សា​នៅ​បរិវេណ​ស្នងការដ្ឋាន​នគរ​បាល​​ខេត្ត​។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មក​រា កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ស្នង​ការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ក្រោម​ការ​សម្របសម្រួល​ពី​ព្រះ​រា​អា​ជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ធ្វើ​កំណត់ហេតុ​រួម​ប្រគល់​ទទួល​នាំ​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង ដែល​គេ​និយាយ​ថា ជា​ឈើ​អត់​ច្បាប់ និង​ទំនង​មិន​រត់ការ​។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មក​រា​នេះ​ថា ឈើ​ដែល​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បង្ក្រាប​ខាងលើ​នោះ មាន​ឈើ​កកោះ និង​ឈើ​សុ​ក្រំ​ជា​ប្រភេទ​ឈើ​លេខ​១ មិន​ទាន់​ធ្វើការ​វាស់វែង​រួចរាល់​នៅឡើយ​ទេ​។

គួរ​រំលឹក​ថា ទាក់ទិន​ករណី​ដឹក​ជញ្ជូន​បទល្មើស​ខាងលើ កាលពី​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៣ មក​រា រថយន្ត​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មួយ​គ្រឿង រង​ការ​ខូចខាត​កំណាត់​ក្រោយ​ដោយសារ​រថយន្ត​ក្រុម​ឈ្មួញ​ទំនើង​បើក​បំ​បុក​យ៉ាង​កំរោល ដើម្បី​រំដោះ​រថយន្ត​បង្កប់​បទល្មើស​ឈើ​ប្រណីត​គ្រា​មក​ដល់​ចំណុច​គល់​ស្ពាន​សេ​កុង សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង​។ ដោយឡែក​នៅ​ម៉ោង​១៩​និង​៣០ នាទី ថ្ងៃ​ទី​១៣ មក​រា យុវជន​ចំនួន​ពីរ​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​លើ​ស្ពាន​សេ​កុង សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង​ត្រែង ដោយសារ​រថយន្ត​ដឹកឈើ​ទៅ​បុក​ពេញ​ទំហឹង​ក្នុង​គោលដៅ​ច្រាសទិស​គ្នា​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ