ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​! ខ្លាំង​ដៃ​តើ​វាយ​ទាំង​សមត្ថកិច្ច និង​ប្រជា​ការពារ​ភូមិ​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បែក​ថ្នាំ​បាន​យក​កង់​ឡាន​មក​ដុត​នៅ​ក្បែរ​បន្ទប់​ជួល​ធ្វើ​អោយ​អ្នក​ជិតខាង​ភ័យ​ខ្លាច​ហើយ​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ភូមិ ហើយ​ក៏​មាន​ប្រជា​ការពារ​សង្កាត់​មួយ​រូប​ចុះ​មក​សួរនាំ និង​ហាម​មិន​អោយ​ដុត តែ​ផ្ទុយ​ទៅ​វិញ​បុរស​នោះ​បាន​យក​សោ​វាយ​ប្រជា​ការពារ​រលាត់​ដៃរ​លាត់ជើង​រង​របួស​យ៉ាងដំណំ ។ ក្រោយមក​ក៏​មានការ​សម្របសម្រួល​សងជំងឺចិត្ត​ចំនួន​៣០​ម៉ឺន​រៀល​រួច​ទៅ​ហើយ ដែល​ឪពុក​បុរស​បង្កហេតុ​បានអោយ​សមត្ថកិច្ច​គ​របាល​យក​ទៅ​ប៉ុស្តិ៍​ធ្វើការ​អប់រំ​បែរជា​បុរស​ខាងលើ​បាន​វាយ​ទាំង​សមត្ថកិច្ច​បន្ថែម​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ប្រើ​វិធានការ​ក្តៅ​ៗ ឃាត់​បាន​៣​នាក់​យក​មក​សួរនាំ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បែក​ថ្នាំ​បាន​យក​កង់​ឡាន​មក​ដុត​នៅ​ក្បែរ​បន្ទប់​ជួល​ធ្វើ​អោយ​អ្នក​ជិតខាង​ភ័យ​ខ្លាច​ហើយ​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ភូមិ ហើយ​ក៏​មាន​ប្រជា​ការពារ​សង្កាត់​មួយ​រូប​ចុះ​មក​សួរនាំ និង​ហាម​មិន​អោយ​ដុត តែ​ផ្ទុយ​ទៅ​វិញ​បុរស​នោះ​បាន​យក​សោ​វាយ​ប្រជា​ការពារ​រលាត់​ដៃរ​លាត់ជើង​រង​របួស​យ៉ាងដំណំ ។

ក្រោយមក​ក៏​មានការ​សម្របសម្រួល​សងជំងឺចិត្ត​ចំនួន​៣០​ម៉ឺន​រៀល​រួច​ទៅ​ហើយ ដែល​ឪពុក​បុរស​បង្កហេតុ​បានអោយ​សមត្ថកិច្ច​គ​របាល​យក​ទៅ​ប៉ុស្តិ៍​ធ្វើការ​អប់រំ​បែរជា​បុរស​ខាងលើ​បាន​វាយ​ទាំង​សមត្ថកិច្ច​បន្ថែម​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ប្រើ​វិធានការ​ក្តៅ​ៗ ឃាត់​បាន​៣​នាក់​យក​មក​សួរនាំ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាល​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ មក​រា ២០១៩ នៅ​ចំណុច​ផ្លូវ​បេតុង​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ទី​១- ឈ្មោះ ប្រាក់ ទង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី ស្នាក់​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​មាន​សារធាតុ​ញៀន និង​ជា​ជន​ដៃដល់​) ។ ជនសង្ស័យ​ទី​២-​ឈ្មោះ ប្រាក់ ថង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ស្នាក់​នៅ​ភូមិ ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​ជាមួយ​ប្អូន ។ (​គ្មាន​សារធាតុ​ញៀន ទេ​មក​ជួយ​បងប្រុស​) និង​ជនសង្ស័យ​ទី​៣-​ឈ្មោះ ឈៀង លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ ធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន ធ្វើ​អំ​ពូ​ល​ភ្លើង ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ គ្មាន​សារធាតុ​ញៀន មក​ជួយ​ប្អូនថ្លៃ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​ការពារ​ភូមិ​ដែល​ជា​ជន​រង​គ្រោះ​ដំបូង​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ដោយ​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​គាត់​ថា បុរស​ខាងលើ​បាន​ដុត​សំបក​កង់​ឡាន​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន ពេល​ភ្លាម​ៗ​គាត់​បាន​ចូល​ទៅ​សួរនាំ​មិន​ទាន់​បាន​សួរនាំ​ផង​បែរជា​ជន​បង្ក​ខាងលើ​បាន​យក​សោ​វាយ​ទៅ​លើ​គាត់ បណ្តាល​អោយរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ​រលត់​ដៃរ​លាត់ជើង ហើយ​ម្តាយ​បាន​សម្របសម្រួល​សង​ទៅ​ប្រជា​ការពារ​ភូមិ​ចំនួន​៣០​ម៉ឺន​រៀល​រួច​ទៅ​ហើយ ហើយ​ឪពុក​ជន​បង្ក​ខាងលើ​បាន​ហៅ​សមត្ថកិច្ច​អោយ​នាំ​កូន​របស់​គាត់​យក​ទៅ​ណែនាំ​ធ្វើការ​អប់រំ តែ​ពេល​សមត្ថកិច្ច​ទៅ​ដល់​បែរជា​ជន​បង្ក​ខាងលើ​វាយ​សមត្ថកិច្ច​២​ទៅ​៣​ដៃ បណ្តាល​ឲ្យ​បែក​មាត់ បន្ទាប់​មក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទាក់ទង​ទៅ​កម្លាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ឃាត់​បុរស​ខាងលើ​យក​ទៅ​សួរនាំ ទោះបីជា​រឹងទទឹង​ជាមួយ​សមត្ថកិច្ច​ព្យាយាម​តដៃ​ជាមួយ​សមត្ថកិច្ច ហើយ​ត្រូវ​បាន​សមត្ថកិច្ច​វាយ​ទ្រម​ខ្លួន បណ្តាល​ឲ្យ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ចោម​មើល​ពេញ​ផ្លូវ បន្ទាប់​មក​សមត្ថកិច្ច​ឃាត់​បាន​៣​នាក់​យក​ទៅ​សួរនាំ​ភ្លាម​ៗ​ផង​ដែរ ។

បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​អន្តរាគមន៍​សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ខាងលើ​យក​ទៅ​សួរនាំ និង​ពិនិត្យ​មើល​សារធាតុ​ញៀន ដោយ​បុរស​២​នាក់​ដែល​មក​ជួយ​មិន​មាន​សារធាតុ​ញៀន​ទេ ជន​បង្ក​ដែល​ជា​ជន​ដៃដល់​ខាងលើ​មាន​សារធាតុ​ញៀន​ពិតប្រាកដ​មែន ។

ក្រោយ​ពេល​កើតហេតុ​ជន​ដៃដល់ និង​២​នាក់​ដែល​មក​ជួយ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ