យីឌុប​មួយគ្រឿងបើកបរ​តាមផ្លូវ ធ្វើ​ឱ្យ​ផ្អើល​អ្នក​ដំណើរ និង​សមត្ថកិច្ច​


រាជធានី​ភ្នំពេញ ៖ រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​មាន​ដឹក​ផ្លែស្វាយ​បើកបរ​ក្នុង​ល្បឿន​លឿន បណ្តាល​ឲ្យ​ដាច់​កង់​រថយន្ត ហើយ​ថាស​កង់​រថយន្ត​បាន​អូស​នឹង​ថ្នល់​ចេញ​ជា​ផ្កាភ្លើង​ឆេះ​កង់​រថយន្ត ផ្អើល​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ដំណើរ និង​សមត្ថកិច្ច​ជួយ​ពន្លត់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ទល់មុខ​ផ្សា​រកា​ណា​ឌី​យ៉ា ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​មួយគ្រឿង​ខាងលើ​ជា​របស់​ក្រុមហ៊ុន​រាជសីហ៍ ឡូ​ជី​ស្ទីក ពណ៌​សលាយ​ត្រួយ​ចេក ពាក់​ស្លាក​លេខ​ ព្រះ​សីហ​នុ ៣A-០១០៣ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​ខាងលើ​បើកបរ​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​បើក​មក​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រថយន្ត​ខាងលើ​បាន​ដាច់​កង់​ផ្នែក​ខាងឆ្វេង​ខាងក្រោយ បណ្តាល​ឲ្យ​ថាស​កង់​រថយន្ត​អូស​ជាមួយ​ថ្នល់​ចេញ​ជា​ផ្កាភ្លើង​ធ្វើ​ឱ្យ​ឆេះ​កង់​ភ្លាម​ៗ​ផង​ដែរ ហើយ​រថយន្ត​ទៅ​មុខ​លែង​រួច ។

ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា ពេល​ឆេះ​កង់​រថយន្ត​ដឹក​ផ្លែស្វាយ​ខាងលើ ភ្លាម​ៗ​នោះ​ត្រូវ​បាន ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខាងលើ ព្រមទាំង​សមត្ថកិច្ច បាន​យក​ទឹក និង​បំពង់​ពន្លត់​អគ្គិភ័យ​មក​ជួយ​បាញ់​ពន្លត់​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​ខាងលើ​ត្រូវ​បាន​អ្នកបើកបរ​ហៅ​រថយន្ត​មួយ​គ្រឿង​ទៀត​មក​សាង និង​ដឹក​ផ្លែ​ឈើ​យក​ទៅ​លក់​នៅ​ផ្សារ​ផង​ដែរ ៕

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ