ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់ចាម​សម្បូរ​កន្លែង​កម្សាន្ត​ទាក់​ទាញ​​ភ្ញៀវ​ជាតិ​ភ្លូកទឹកភ្លូកដី​តែ​ភ្ញៀវ​អន្តរជាតិ​ថយ​ចុះ​បន្តិច

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ រមណីយដ្ឋាន​ជា​ច្រើន​កន្លែង​ក្នុង​នោះ​មាន​ដូច​ជា ប្រាសាទ​នគរ​បា​ជ័យ ភ្នំ​ប្រុស​ភ្នំ​ស្រី ភ្នំ​ហាន់ជ័យ ទឹកឆា ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ភ្នំ​ជើងព្រៃ និង​រមណីយដ្ឋាន​កែ​ច្នៃ​មួយ​ចំនួន​ទៀត​បាន​ទាក់ទាញ​មនុស្ស​មក​ពី​ឆ្ងាយ​ជិត​មក​លេង​កម្សាន្ត…

ខេត្តកំពង់ចាម ៖ រមណីយដ្ឋាន​ជា​ច្រើន​កន្លែង​ក្នុង​នោះ​មាន​ដូច​ជា ប្រាសាទ​នគរ​បា​ជ័យ ភ្នំ​ប្រុស​ភ្នំ​ស្រី ភ្នំ​ហាន់ជ័យ ទឹកឆា ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ភ្នំ​ជើងព្រៃ និង​រមណីយដ្ឋាន​កែ​ច្នៃ​មួយ​ចំនួន​ទៀត​បាន​ទាក់ទាញ​មនុស្ស​មក​ពី​ឆ្ងាយ​ជិត​មក​លេង​កម្សាន្ត ។

ក្នុង​នោះ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មាន​រហូត​ដល់​ទៅ​រាប់​ម៉ឺន​នាក់​ហើយ​សម្រាប់​ទិស​ដៅ​ក្នុង​ឆ្នាំ​២០១៩​នឹង​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ឲ្យ​ភ្ញៀវ​មក​កម្សាន្ត​លេង​កាន់តែច្រើន​ឡើង​ៗ​នៅ​ក្នុង​ខេត្តកំពង់ចាម​ដើម្បី​ស្រូប​យក​ចំណូល​ថវិការ ។

លោក ស៊ា​ន សុ​គុន ប្រធាន​មន្ទីរ​ទេសចរ​ណ៏​ខេត្ត​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ ថា​ដោយ​មានការ​ណែនាំ​ពី​រដ្ឋមន្ត្រីក្រសួង​ទេសចរ​ណ៏​ដ៏​ដូច​ជា​លោក គួ​ច ចំរើន អភិបាលនៃ​គណៈ​អភិបាលខេត្ត​បាន​ជម្រុញ​ឲ្យ​ស្ថាប័ន​ជំនាញ​ទេសចរ​ណ៏​ខេត្ត​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់ក្នុង​ការ​អភិ​វ​ឌ្ឈ​ន៏​នៅ​តាម​រមណីយដ្ឋាន​នានា​ឲ្យ​មាន​សោភ័ណ​ភាព​ស្រស់​ស្អាត​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ឲ្យ​មក​លេង​កម្សាន្ត ។

លោក​ប្រធាន​មន្ទីរ​ទេសចរ​ណ៏​ខេត្ត​មាន​ប្រសា​ស​ន៏​បន្ត​ថា ដូច​ជា​នៅ​រមណីយដ្ឋាន​ប្រាសាទ​នគរ​បា​ជ័យ និង​ភ្នំ​ប្រុស​ភ្នំ​ស្រី​ក្នុង​ចលនា​ប្រលងប្រណាំង​ឆ្នាំ​២០១៩​នេះ​ដោយ​មាន​រៀបចំ​ដាក់​ធុងសំរាម​ដើម្បី​ឲ្យភ្ញៀវ​ដែល​មក​លេង​កម្សាន្ត​ត្រូវ​ចោល​សំរាម​ក្នុង​ធុងសំរាម​ដើម្បី​ឲ្យ​មាន​បរិស្ថាន​ស្អាត​នាំ​មក​នូវ​សុខភាពល្អ ។

ក្នុង​ពេល​ដែល​មាន​រដូវ​បុណ្យ​ទាន​ម្តង​ៗ​គឺ​តាម​សង្កេត​នៅ​រមណីយដ្ឋាន​ទឹកឆារ​ដែល​បាន​វិ​និ​យោ
គ​ទុន​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ឯកជន មាន​មនុស្ស​មក​លេង​កម្សាន្ត​ច្រើន​ជាង​កន្លែង​ផ្សេង​ៗ​ជា​មួយ​នោះ​មន្ត្រី​របស់​មន្ទីរ​ទេសចរ​ណ៏​ខេត្ត​បាន​ចុះ​ណែនាំ​ដល់​ម្ចាស់​រមណីយដ្ឋាន​មិន​ឲ្យ​មានការ​តម្លើងថ្លៃ​ម្ហូបអាហារ​នោះ​ទេ ។

លោក​ប្រធាន​មន្ទីរ​ទេសចរ​ណ៏​ខេត្តកំពង់ចាម​បញ្ជាក់​ថា បើ​តាម​តួលេខ​សម្រាប់​ភ្ញៀវ​ជាតិ​ដែល​មក​លេង​កម្សាន្ត​នៅ​ក្នុង​ខេត្តកំពង់ចាម​ឆ្នាំ​២០១៨ កន្លង​ទៅ​មាន​ចំនួន​៥០៤៤៨២​នាក់ បើ​ប្រៀប​ធៀប​​ឆ្នាំ២០១៧​មានការ​កើនឡើង​១៧​ភាគរយ ហើយ​ភ្ញៀវ​អន្តរជាតិ​វិញ​មាន​មាន​ចំនួន​១៥៦២៩​នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​មានការ​ថយ​ចុះ​៥​ភាគរយ ។

សម្រាប់​កោះ​ប៉ែន​វិញ​មាន​ភ្ញៀវ​អន្តរជាតិ​បាន​ជិះ​កង់​ទៅ​លេង​កម្សាន្ត​រាល់ថ្ងៃ​ហើយ​មន្ទីរ​ក៏​នឹង​រៀប​ចំ​បោះ​សៀវភៅ​ម​គ្គុ​ទេស​ទេសចរ​ណ៏​ដើម្បី​ឲ្យ​ភ្ញៀវ​បាន​ស្គាល់​ពី​ភូមិសាស្ត្រ​ដែល​មាន​ដាំ​បន្លែបង្កា​ធម្មជាតិ និង​មាន​កិច្ចការ​សហការ​ជាមួយនឹង​មន្ទីរ​កសិកម្ម​ខេត្ត​ផង​ដែរ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជា​កសិ​ករ​លក់​កសិផល​បាន​ចំណូល​ក្នុង​គ្រួសារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ