ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ជា​ចិន​ដែល​គំរាម​ទារប្រាក់​ពី​អ្នកជំងឺ​និង​ចាក់សោ​ទ្វារ​បង្ខាំង​គាត់​ទុក​…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ បន្ទាប់​ពី​មានរឿងអាស្រូវលើការ​បង្ខាំង​អ្នកជំងឺទុក ពេល​​អត់​លុយឱ្យ​ទៅខាង​មន្ទីរពេទ្យ វ៉ិ​ច​តូ​រៀ​ ក៏​ត្រូវ​​បាន​គណៈ​​កម្ម​ការ​ចម្រុះ​ចុះ​ស្រាវ​ជ្រាវ និងសាកសួរ​ដល់​បុគ្គលិក​ចំនួន​២៣​នាក់ ​ហើយ សម្រេច​បិទឃ្លុំបេជាបណ្តោះអាសន្ន​ព្រមទាំង​ឃាត់ខ្លួនជនជាតិ​ចិន​ ជា​អ្នក​គិតលុយ​ម្នាក់​​ពាក់ព័ន្ធ…

រាជធានី​ភ្នំពេញ​ ៖​ បន្ទាប់​ពី​មានរឿងអាស្រូវលើការ​បង្ខាំង​អ្នកជំងឺទុក ពេល​​អត់​លុយឱ្យ​ទៅខាង​មន្ទីរពេទ្យ វ៉ិ​ច​តូ​រៀ​ ក៏​ត្រូវ​​បាន​គណៈ​​កម្ម​ការ​ចម្រុះ​ចុះ​ស្រាវ​ជ្រាវ និងសាកសួរ​ដល់​បុគ្គលិក​ចំនួន​២៣​នាក់ ​ហើយ សម្រេច​បិទឃ្លុំបេជាបណ្តោះអាសន្ន​ព្រមទាំង​ឃាត់ខ្លួនជនជាតិ​ចិន​ ជា​អ្នក​គិតលុយ​ម្នាក់​​ពាក់ព័ន្ធ គំរាម​កំហែង​ទារ​​លុយ និង​ចាក់សោ​​បង្ខាំង​លើ​អ្នកជំងឺ​ ។

ការ​ចុះពិនិត្យ​សាកសួរ​ និង​ធ្វើការ​បិទ​មន្ទីរពេទ្យ​«វ៉ិចតូរៀ» នេះ​ បាន​ធ្វើ​ឡើង​តាំងពី​វេលា​ម៉ោង១០ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ​មក​រា ​ដឹកនាំ​​ដោយ​​លោក ឯក ឃុន​ឌឿ​ន អភិបាល​ខណ្ឌទួលគោក​ និង​មានការ​សម្របស​ម្រួល​ពី​លោក វង្ស ប៊ុ​ន​វិសុទ្ធ​ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​​រាជធានី​ភ្នំពេញ ​និ​ង​មានការ​ចូលរួម​ពី​មន្ត្រី​សាលា​រា​ធានី​ភ្នំពេញ​, ក្រសួង​​សុខា​ភិល, ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ និង​កា​រិ​ល័យ​អន្តោប្រវេសន៍​​នៃ​ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ ​។

មន្ទីរពេទ្យ «​វ៉ិ​ច​តូ​រៀ»​ ស្ថិត​នៅ​លេខ​៦១A ផ្លូវ​៣១៥ ក្រុម​២៧​ភូមិ​៦ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ដែល​មាន​លោកស្រី​វេជ្ជបណ្ឌិត​សៀង សុគន្ធ​ អាយុ​៦៥​ឆ្នាំ ជនជាតិខ្មែរ ជា​អ្នក​ឈរឈ្មោះ​លើ​អាជ្ញាប័ណ្ណ​អោយ​ជនជាតិ​ចិន ​ដែល​ជា​អ្នកគ្រប់គ្រង​សហគ្រាសឈ្មោះ​LI GUO ដែល​ធ្វើ​សកម្មភាព​អាជីវកម្ម​មន្ទីរ​ព្យាបាល​ជំងឺ​ ។ នៅ​ក្នុង​ការ​ត្រួតពិនិត្យ ​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើការ​ត្រួតពិនិត្យ សាកសួរ​បុគ្គលិកទាំងអស់ ចំនួន២៣​នាក់ ក្នុង​នោះ​មាន​បុគ្គលិក​ពេទ្យចំនួន១៩​នាក់, ជនជាតិ​ខ្មែរ១៣​នាក់​,​ ជនជាតិ​ចិនចំនួន​៦​នាក់​និង​សន្តិសុខចំនួន​៤​នាក់ ​។​

បន្ទាប់​ពី​សាកសួរ​នៅ​វេលា​ម៉ោង១០ ​និង​៣០​នាទី​យប់ ក៏បាន​បញ្ចប់​ប្រតិបត្តិការ ដោយ​ឃាត់ខ្លួន ជនជាតិ​ចិន ​ជា​អ្នក​គិតលុយ​ម្នាក់​ ឈ្មោះ​A zhi ​ភេទ​ប្រុស អាយុ៤៣​ឆ្ នាំ​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌទួលគោក ដើម្បី​​សាកសួរ ព្រមទាំង​បិទ​ឃ្លុម​បេ​ទីតាំង​មន្ទីរពេទ្យ​តែ​ម្តង​ ។ តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា ការ​បិទ​មន្ទី​រ​ពេទ្យ «វ៉ិ​ច​តូ​រៀ» ​នេះ ​យោង​តាម​សេចក្តីសម្រេច​របស់ក្រសួងសុខាភិបាល​លេខ​០០៣​អប ស​/ ប ព ចុះ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ ស​ម្រេ ច​បិទ​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ ជា​ស្ថាពរ ចាប់ពី​ថ្ងៃ​ទី​១៤​ខែមករា ឆ្នាំ​២០១៩​និង​យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ភឿន មួយ​ហ៊ា​ង ភេទ​ស្រី​អាយុ ១៩​ឆ្នាំ មាន​លំនៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។

​គួររំលឹកថា ៖ រឿងរ៉ាវ​របស់​មន្ទីរពេទ្យ​«​វ៉ិ​ច​តូ​រៀ​» ធ្វើ​អ្នកជំងឺ​ប្រៀប​ដូច​អ្នកទោស​…!!!

https://www.facebook.com/KohSantepheapFireBuzz/videos/2250591525188377/

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ