ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ក​នោះ​! មិន​តិច​ទេ​បើ​ម្ល៉ឹង​ៗ(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​បង្ក្រាប​គ្រឿងញៀន ដែលឃាត់ខ្លួន​ជនសង្ស័យ​ស្រី​ប្រុស​បាន​ចំនួន​១៧​នាក់ និង​ដកហូត​ថ្នាំ​ញៀន​១៧​កញ្ចប់ និង​កាំភ្លើងខ្លី​បាញ់​ខ្យល់​មួយ​ដើម និង​សម្ភារ​វេច​ខ្ចប់​សម្រាប់​ប្រើប្រាស់​បាន​មួយ​ចំនួន នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា​នេះ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​បង្ក្រាប​គ្រឿងញៀន ដែលឃាត់ខ្លួន​ជនសង្ស័យ​ស្រី​ប្រុស​បាន​ចំនួន​១៧​នាក់ និង​ដកហូត​ថ្នាំ​ញៀន​១៧​កញ្ចប់ និង​កាំភ្លើងខ្លី​បាញ់​ខ្យល់​មួយ​ដើម និង​សម្ភារ​វេច​ខ្ចប់​សម្រាប់​ប្រើប្រាស់​បាន​មួយ​ចំនួន នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា​នេះ ចំណុច​ផ្លូវ​រទេះភ្លើង​បាក់​ទូក សង្កាត់​ទួល​សង្កែរ​១ ខណ្ឌ​ឬ​ស្សី​កែវ ។

​សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្នុងករណីខាងលើនេះសមត្ថកិច្ចចាប់​បាន​ទូ​ហ្គែ​ម​បាញ់​ត្រី​ចំនួន​២​គ្រឿង​ផង​ដែរ ដោយ​សមត្ថកិច្ច​បាន​ប្រើ​កម្លាំង​ជា​ទ្រង់ទ្រាយ​ធំ ដែល​ទៅ​ដល់​ក្រុម​ជនសង្ស័យ​កំពុង​តែ​ប្រមូលផ្តុំ​គ្នា ហើយ​ក៏​មានការ​ចូលរួម​ពី​កម្លាំង​ចម្រុះ​ខណ្ឌ​ប៉ុស្តិ៍​ទាំងអស់ ០៧ និង​ប្រជា​ការពារ​សង្កាត់​ទួល​សង្កែ​០១ សង្កាត់​ឫស្សី​កែវ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ គល់ យី អធិការ​ខណ្ឌឫស្សីកែវ នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ ។

ដែល​ឃាត់​បាន​ជនសង្ស័យ​ចំនួន ១៧​នាក់ (​ស្រី ០៤​នាក់​) រួម​នឹង​វត្ថុ​តាង​ដូច​ជា ១ កាំភ្លើង​ខ្យល់ ០១​ដើម គ្រាប់​កាំ​កង់​មួយ​ប្រអប់ ២- ក្រាម​ពណ៌​ស​ថ្លា ចំនួន​១៧​កញ្ចប់ (១៦​កញ្ចប់​តូច និង​០១ កញ្ចប់​ធំ​) ៣- ម៉ូតូ​ចំនួន​០៤​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ ភ្នំពេញ 1HI-9206 ម៉ាក​ធូ​ដេ ពណ៌​ស គ្មាន​ស្លាក​លេខ ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HG – 5742 និង​ម៉ាក​ស្មាស​វី ពណ៌​ខ្មៅ​-​ស ពាក់​ស្លាក​លេខ កណ្តាល 1T-0045 ៤- ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​០២​គ្រឿង ៥- ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន ៦- ស្លាក​លេខ​ម៉ូតូ​០១​សន្លឹក លេខ​ភ្នំពេញ 1BM-3084 ៧- កង់​ស្ព័​រ​ម៉ូតូ ០៤​កង់ ចំពោះ​មុខ​ផ្នែក​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​កំពុង​សាកសួរ​យក​ចម្លើយ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តន៍​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ