ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​គួរ​ពិចារណា​យ៉ាងនេះ

5 ឆ្នាំ មុន

នៅ​ក្នុង​ឱវាទបាតិមោក្ខ​ព្រះ​សម្ពុទ្ធ​ទ្រង់​ដាស់តឿន​ឲ្យ​អ្នកបួស​ពិចារណា​ថា អាត្មាអញ​ជា​បព្វជិតហើយ ត្រូវ​តែ​ទ្រទ្រង់​នូវ​គុណធម៌​ឲ្យ​ល្អ​សមគួរ​តាម​ភេទ​ជា​សមណៈ​ទើប​គួរ ឬ​ក៏​ពិចារណា​ថា ឥឡូវនេះ អាត្មាអញ​មាន​ភេទ​ផ្សេង​អំពី​គ្រហស្ថ​ហើយ កិរិយាមារយាទ​ណា​ៗ ដែល​ជា​របស់​អ្នកបួស អាត្មាអញ​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​។ អាត្មាអញ​មិន​ត្រូវ​ប្រព្រឹត្ត​ល្មើស​ខុស​ធម៌​វិន័យ​របស់​បព្វជិត​ឡើយ…

នៅ​ក្នុង​ឱវាទបាតិមោក្ខ​ព្រះ​សម្ពុទ្ធ​ទ្រង់​ដាស់តឿន​ឲ្យ​អ្នកបួស​ពិចារណា​ថា អាត្មាអញ​ជា​បព្វជិតហើយ ត្រូវ​តែ​ទ្រទ្រង់​នូវ​គុណធម៌​ឲ្យ​ល្អ​សមគួរ​តាម​ភេទ​ជា​សមណៈ​ទើប​គួរ ឬ​ក៏​ពិចារណា​ថា ឥឡូវនេះ អាត្មាអញ​មាន​ភេទ​ផ្សេង​អំពី​គ្រហស្ថ​ហើយ កិរិយាមារយាទ​ណា​ៗ ដែល​ជា​របស់​អ្នកបួស អាត្មាអញ​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​។ អាត្មាអញ​មិន​ត្រូវ​ប្រព្រឹត្ត​ល្មើស​ខុស​ធម៌​វិន័យ​របស់​បព្វជិត​ឡើយ ។

ព្រោះហេតុនេះ​ទើប​ព្រះ​បរម​សាស្តា​ទ្រង់​ត្រាស់​អប់រំ​ជា​គ្រឿង​សង្កត់ចិត្ត​របស់​បព្វជិត​ដូច្នេះ​ថា​៖

ធម្មតា​ស្លឹក​ស្បូវ​ដែល​បុគ្គល​ចាប់​កាន់​មិនល្អ ហើយ​ទាញ​ភើច​មក តែង​មុត​ដៃ មាន​ឧបមា​យ៉ាងណា ផ្នួស​ដែល​អ្នកបួស​ណាមួយ​កាន់​មិនល្អ ប្រព្រឹត្ត​ខុសច្បាប់​វិន័យ​របស់​បព្វជិត​រមែង​ប្រទាញ​យក​អ្នកបួស​នោះ​ឲ្យ​ចូល​ទៅ​ក្នុង​នរក​ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ​ ។

ការងារ​ឯណា​មួយ​ដែល​ធូរ​ថយ​ក្ដី វត្ត​គឺ​សេចក្ដី​ប្រព្រឹត្ត​ឯណា​នីមួយ​ដែល​សៅហ្មង​ក្ដី ព្រហ្មចរិយា​ឯណា​នីមួយ​ដែល​បុគ្គល​មិន​ប្រតិបត្តិ​ឱ្យ​ហ្មត់ចត់​ក្ដី ទាំង​៣​យ៉ាងនេះ​ជា​ការ​មិន​មាន​ផល​ច្រើន​ឡើយ​ ។

បើ​បុគ្គល​នឹង​ធ្វើ​កិច្ច​អ្វី​ៗ​ដែល​ជា​កិច្ច​គួរ​ធ្វើ ក៏​គប្បី​ធ្វើ​កិច្ច​នោះ​ចុះ តែ​ត្រូវ​ខំ​ខ្នះខ្នែង​ធ្វើ​កិច្ចការ​នោះ​ឲ្យ​មែនទែន កុំ​គ្រាន់តែ​ថា ព្រោះ​ធម៌​វិន័យ​ជា​គ្រឿង​អប់រំ​កាយ វាចា ចិត្ត ដែល​បុគ្គល​ប្រព្រឹត្ត​ធូរ​ថយ​ហើយ តែង​ត្រឡប់​ឱ្យ​ផល​ជា​ទោស​វិញ​ ។