ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​ទាំង​5​ដែល​នឹង​បាត់បង់​រយៈពេល​20​ឆ្នាំ​ខាង​មុខ

5 ឆ្នាំ មុន

យើង​ប្រាកដ​ណាស់​ថា បច្ចេកវិទ្យា​នឹង​អាច​ជួយ​សម្រួល​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់ ។ ពេល​ខ្លះ​ការងារ​ដែល​បច្ចេកវិទ្យា​ទំនើប​អាច​ធ្វើ​បាន គឺ​ល្អ​ជាង​អ្វី​ដែល​មនុស្ស​ជា​អ្នក​ធ្វើ​ទៅ​ទៀត ។ ហេតុ​ដូចនេះ​ហើយ ដោយ​មិន​ចាំបាច់​ត្រូវ​ចំណាយ​កម្លាំង​មនុស្ស​ច្រើន បច្ចេកវិទ្យា​មួយ​ចំនួន​កំពុង​ធ្វើ​ឱ្យ​ការងារ​របស់​មនុស្ស​ដែល​កំពុង​ធ្វើ ត្រូវ​បាត់បង់…

យើង​ប្រាកដ​ណាស់​ថា បច្ចេកវិទ្យា​នឹង​អាច​ជួយ​សម្រួល​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់ ។ ពេល​ខ្លះ​ការងារ​ដែល​បច្ចេកវិទ្យា​ទំនើប​អាច​ធ្វើ​បាន គឺ​ល្អ​ជាង​អ្វី​ដែល​មនុស្ស​ជា​អ្នក​ធ្វើ​ទៅ​ទៀត ។ ហេតុ​ដូចនេះ​ហើយ ដោយ​មិន​ចាំបាច់​ត្រូវ​ចំណាយ​កម្លាំង​មនុស្ស​ច្រើន បច្ចេកវិទ្យា​មួយ​ចំនួន​កំពុង​ធ្វើ​ឱ្យ​ការងារ​របស់​មនុស្ស​ដែល​កំពុង​ធ្វើ ត្រូវ​បាត់បង់ ។ តើ​២០​ឆ្នាំទៅ​មុខ មាន​ការងារ​ណាខ្លះ​ទៀត ដែល​នឹង​ត្រូវ​ជំនួស​ដោយ​បច្ចេកវិទ្យា ? ខាងក្រោម​នេះ ជា​ការងារ​ដែល​កំពុង​ប្រឈម​នឹង​បាត់បង់​ជា​បណ្ដើរ​ៗ ៖

១. តៃកុង​ឡាន ៖ ការងារ​ជា​អ្នក​បើក​តាក់ស៊ី​, អ្នក​បើករថយន្ដ​ក្រុង​, អ្នក​បើក​ត្រាក់ទ័រ និង​អ្នក​ដឹក​ជញ្ជូន នឹង​ត្រូវ​ជំនួស​ដោយ​បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្តិ​។ ជា​ឧទាហរណ៍​ស្រាប់ រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​ពេល​នេះ​បាន​សម្រេច​រួច​ហើយ​ក្នុង​ការ​គាំទ្រ​បច្ចេកវិទ្យា​នេះ​ឱ្យ​មានដំណើរ​ការ​នៅ​ក្នុង​ប្រទេស​ខ្លួន ។ ស្ទើរតែ​គ្រប់​ក្រុមហ៊ុន​ផលិត​រថយន្ត​ទៅ​ហើយ បាន​ជះ​លុយ​ទាំង​គីប​ៗ​ទៅ​លើ​ការ​ផលិត​រថយន្ត​អគ្គិសនី ដែល​មាន​បច្ចេកវិទ្យា​បើកបរ​ដោយ​គ្មាន​តៃកុង ។ ដូចនេះ​ជា​ការ​ពិត​ណាស់ ២០​ឆ្នាំទៅ​មុខ​ទៀត ទោះបីជា​មិនមែន​កើត​នៅ​ប្រទេស​យើង ក៏​នៅ​ប្រទេស​ជឿនលឿន​មួយ​ចំនួន​ដែរ ។

២. អ្នក​បោះពុម្ព ៖ កាសែត​ពេល​នេះ ក៏​កំពុង​ចុះ​ប្រជាប្រិយភាព​ខ្លាំង​ដែរ ដោយសារ​តែ​អ្វី​ៗ​គឺ​ស្ថិត​នៅ​អន​ឡាញ​ទាំង​អស់ហើយ ។ អ្នក​អាច​អាន​កាសែត​បាន​តាម​រយៈ​វេ​ប​សាយ ដោយ​មិន​ចាំបាច់​ត្រូវ​កាន់​ក្រដាស​ទៀត​ទេ ។ សូ​ម្បី​តែ​សៀវភៅ ក៏​ចាប់ផ្តើម​មាន​ជា​លក្ខណៈ​អេ​ឡិច​ត្រូ​និក​ដែល​អាច​អាច​បាន​តាម iPad ដែរ​។ ដូចនេះ​នៅ​២០​ឆ្នាំទៅ​មុខ​ទៀត ការងារ​ជា​អ្នក​រកស៊ី​ខាង​បោះពុម្ព​អាច​នឹង​ជួយ​បញ្ហា ។

៣. អ្នក​ទទួល​កក់ ៖ ការ​កក់​សំបុត្រ​កុន សំបុត្រ​ឡានក្រុង សំបុត្រ​យន្តហោះ និង​បន្ទប់​សណ្ឋាគារ ជាដើម ត្រូវ​បាន​ធ្វើ​តាម​រយៈ​អន​ឡាញ​ជា​បណ្តើរ​ៗ​ហើយ ដោយសារ​តែ​បច្ចេកវិទ្យា​ស្មា​ត​ហ្វូ​ន​ទំនើប​។ ចុះបើ​២០​ឆ្នាំ​ខាង​មុខ តើ​យើង​ត្រូវការ​មនុស្ស​មក​ធ្វើការ​ផ្នែក​នេះ​ទៀត​ដែរ​ឬទេ ?

៤. អ្នក​ផ្ដល់​ព័ត៌មាន​នៅ​ធនាគារ ៖ កាលពីមុន អ្នក​ដែល​មាន​លុយ​នៅ​ធនាគារ ត្រូវ​ទៅ​ជួប​ធនាគា​រឹក ដើម្បី​ធ្វើ​ចលនា​ទឹកប្រាក់​។ តែ​ពេល​នេះ គេ​អាច​ធ្វើ​រឿង​ទាំងនោះ​បាន​ដោយ​គ្រាន់តែ​ប្រើ​ទូរស័ព្ទ​ដៃ​។ មនុស្ស​មិន​ចាំបាច់​ទៅ​ធនាគារ​ច្រើន​ដូច​មុន​ទេ ហើយ​ក៏​មិនសូវ​ជា​ត្រូវការ​ព័ត៌មាន​ប្រាប់​ពី​មាត់​មនុស្ស​ដូច​កាលពីមុន​ដែរ ។

៥. ជាងសំណង់ ៖ ជាងសំណង់​ភាគច្រើន​ត្រូវការ​កម្លាំងបាយ​ជាង​កម្លាំង​អ្វី​ៗ​ទាំងអស់ ។ តែ​ការ​ប្រើ​កម្លាំង​បាយ​នេះ ក៏​ចាប់ផ្តើម​កាត់​បន្ថយ​បន្តិច​ម្តង​ៗ​ដែរ ដោយ​ការ​ប្រើ​ម៉ាស៊ីន​និង​ឧបករណ៍​ជំនួស​វិញ​។ ប្រសិនបើ​គ្រាន់តែ​មាន​កម្លាំង ហើយ​គ្មាន​ជំនាញ​នោះ ពេល​នេះ​គឺ​ប្រាកដជា​យ៉ាប់​ហើយ ។ នៅ​២០​ឆ្នាំ​ខាង​មុខ​ទៀត ការងារ​ជា​ជាងសំណង់​នឹង​ត្រូវ​ជំនួស​ដោយ​ម៉ាស៊ីន​ជា​អ្នក​លី​សែង​វិញ​ម្តង ។

តើ​លោក​អ្នកមាន​អារម្មណ៍​យ៉ាងណា​ដែរ ក្រោយ​ពី​អាន​រួចរាល់​ហើយ ? ការងារ​ណា​ក៏​មាន​តម្លៃ​ដែរ តែ​យើង​​ត្រូវ​ខិតខំ​អភិវឌ្ឍន៍​ខ្លួន​ជា​និច្ច ដើម្បី​ឱ្យ​យើង​អាច​រស់នៅ​ក្នុង​សង្គម ដែល​កំពុង​ទៅ​មុខ​លឿន​បែប​នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ