ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​គ្រោង​បំពាក់​អុ​ី​ន​ធើ​រ​ណេ​ត​5G​នៅ​រមណីយដ្ឋាន​អង្គរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម​នា​គម​គ្រោង​នឹង​បំពាក់​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត​គ្មាន​ខ្សែ​បច្ចេកវិទ្យា​ជំនាន់​ទី​៥ នៅ​រមណីយដ្ឋាន​អង្គរ​ខេត្តសៀមរាប ។ ក្នុង​កិច្ចប្រជុំ​ពិភាក្សា​អំពី​គម្រោង​បំពាក់​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត​គ្មាន​ខ្សែ កាលពី​ថ្ងៃ​ទី​១១ មក​រា កន្លង​មក…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម​នា​គម​គ្រោង​នឹង​បំពាក់​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត​គ្មាន​ខ្សែ​បច្ចេកវិទ្យា​ជំនាន់​ទី​៥ នៅ​រមណីយដ្ឋាន​អង្គរ​ខេត្តសៀមរាប ។

ក្នុង​កិច្ចប្រជុំ​ពិភាក្សា​អំពី​គម្រោង​បំពាក់​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត​គ្មាន​ខ្សែ កាលពី​ថ្ងៃ​ទី​១១ មក​រា កន្លង​មក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ត្រាំ អុ​ី​វ​តឹក បាន​លើក​ឡើង​ថា ដើម្បី​បម្រើសេវា​អុ​ី​ន​ធើ​រ​ណេ​ត​ល្បឿន​លឿន និង​សេវាកម្ម​Online ផ្សេង​ទៀត​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ខេត្តសៀមរាប រាជរដ្ឋាភិបាល​មាន​គម្រោង​បំពាក់​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត​គ្មាន​ខ្សែ​បច្ចេកវិទ្យា​ជំនាន់​ទី​៥ (5G WiFi) ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ការ​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​គ្មាន​ខ្សែ​ជំនាន់​ទី​៥ (5G WiFi)​នេះ គឺ​មាន​ល្បឿន​ប្រមាណ​ជា​២០​ជី​ហ្គា​ប៊ីត​ក្នុង​មួយ​វិនាទី មាន​សមត្ថភាព​ត​ភ្ជាប់​ខ្ពស់​ជាង​បច្ចេកវិទ្យា​ជំនាន់​ទី​៤​ដល់​ទៅ​៥០០​ដង (​ក្នុង​រង្វង់​២០​គីឡូ​ម៉ែត្រការ៉េ ភ្ជាប់​បាន​១​លាន​ឧបករណ៍​) និង​ល្បឿនរ​លកស​ញ្ញាត​ភ្ជាប់​គឺ​១​មី​លី​វិនាទី ។ គម្រោង​នេះ គឺជា​ផ្នែក​មួយ​ក្នុង​ពង្រឹង និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ ដើម្បី​ជំរុញ​ការ​ផ្ដល់​សេវា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ពាណិជ្ជកម្ម​ឌី​ជី​ថ​ល និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ដែល​នឹង​ចូលរួម​ចំណែក​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ប្រសើរ​ឡើង និង​ឈាន​ទៅ​សម្រេច​បាន​ប្រទេស​មាន​ចំណូល មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា ការ​បំពាក់​ឧបករណ៍​ប្រព័ន្ធ​អុ​ី​ន​គ្មាន​ខ្សែ បច្ចេកវិទ្យា​ជំនាន់​ទី​៥ (5G WiFi)​នេះ នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណ​ភាព បរិស្ថាន និង​មិន​មានការ​ជីក​គាស់ ឬ​សាងសង់​អ្វី​បន្ថែម​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​នោះ​ទេ​។

គួរ​បញ្ជាក់​ថា ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ ហៅ​កាត់​ថា​(KT)​នៃ​សាធារណរដ្ឋ​កូរ៉េ ជួយ​មួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ភាគី​កូរ៉េ​បាន​ផ្ដល់​នូវ​ជំនួយ​ឥត​សំណង​លើ​គម្រោង​Public Wifi និង Digital Connectivity for School ដើម្បី​ធ្វើការ​ដំឡើង​នៅ​ទីតាំង​ចំនួន​៥​កន្លែង ក្នុង​នោះ រាជធានី​ភ្នំពេញ​ចំនួន​២​កន្លែង គឺ​សួនច្បារ​សម្ដេច ហ៊ុន សែន និង​សួនច្បារ​មុខ​ព្រះ​បរមរាជវាំង​, ខេត្តកំពង់ឆ្នាំង​ចំនួន​២​កន្លែង គឺ​វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុក​កំពង់លែង និង​វិទ្យាល័យ ហ៊ុន សែន ទួល​ខ្ពស់ ស្រុក​ទឹកផុស និង​១​ទីតាំង​ទៀត ស្ថិត​នៅ​វិទ្យាល័យ​អុ​ី​វ៉ា​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា និង​ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន​ទេសចរណ៍ World Express Tours & Travel បាន​ថ្លែង​កន្លង​មក​ថា ការ​បំពាក់​Wifi ផ្ដល់​សេវា​អុ​ី​ន​ធើ​រ​ណេ​ត​នៅ​តាម​សាធារណៈ គឺជា​ការ​បន្ថែម និង​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល​ទៅ​ដល់​វិស័យ​ឯកជន និង​សាធារណជន​បន្ថែម​ទៀត​។ មិនតែប៉ុណ្ណោះ ក៏​បាន​ផ្ដល់​ផលប្រយោជន៍​ដល់​ភ្ញៀវ​ទេសចរ​ក្នុង​ការ​ស្វែងរក​ព័ត៌មាន ក៏​ដូច​ជា​ភ្ជាប់​ទំនាក់ទំនង​ទៅ​កាន់​ពិភពលោក​ទាំងមូល​ផង​ដែរ ។

លោក​ថ្លែង​ថា ៖« ការ​ដាក់​ឲ្យ​ប្រើប្រាស់​សេវា​នេះ គឺជា​ការ​លើកទឹកចិត្ត​បន្ថែម​ទៀត​ពី​វិស័យ​សាធារណៈ​ទៅ​ដល់​វិស័យ​ឯកជន ហើយ​សាធារណជន​ក៏​បាន​ទទួលផល​ប្រយោជន៍​ផង​ដែរ ។ ចំណុច​សំខាន់​មួយទៀត សេវា​សាធារណៈ​នេះ​បាន​ជួយ​ទៅ​ដល់​ភ្ញៀវ​ទេសចរ មាន​ន័យ​ថា ពួក​គាត់​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​នៅ​ពេល​ពួក​គាត់​ទៅ​ដល់​កន្លែង​មួយ គាត់​អាច​ស្វែងរក​តំបន់​ទេសចរណ៍​កន្លែង​មួយ​ផ្សេង​ទៀត និង​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ពិភពលោក​ទាំងមូល​បាន » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ