ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ស្មាញ មាន​ជំងឺប្លោក​នោម​ឈាន​ទៅ​មហារីក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ តារា​កំប្លែង​នាយ​ស្មាញ ដែល​កំពុង​តែ​ញាំញីរ​ដោយសារ​ជំងឺ​ដុះ​សាច់​ក្នុង​ប្លោក​នោម​ជា​ច្រើន​ឆ្នាំ​នោះ ពេល​នេះ​ជំងឺ​វិ​វ​ឌ្ឍ​ទៅ​ជា​មហារីក ដែល​ទាមទារ​ឲ្យ​មានការ​វះកាត់​មួយ​ជា​ចាំបាច់ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បើ​យោង​តាម​ការ​ប្រកាស​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​កម្មវិធី​សំណើច​ចុង​ស​ប្តា​ហ៍​ដែល​មាន​វត្តមាន​នាយ​ស្មាញ សម្តែង​ដែរ​នោះ​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ​ ៖​ តារា​កំប្លែង​នាយ​ស្មាញ ដែល​កំពុង​តែ​ញាំញីរ​ដោយសារ​ជំងឺ​ដុះ​សាច់​ក្នុង​ប្លោក​នោម​ជា​ច្រើន​ឆ្នាំ​នោះ ពេល​នេះ​ជំងឺ​វិ​វ​ឌ្ឍ​ទៅ​ជា​មហារីក ដែល​ទាមទារ​ឲ្យ​មានការ​វះកាត់​មួយ​ជា​ចាំបាច់ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បើ​យោង​តាម​ការ​ប្រកាស​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​កម្មវិធី​សំណើច​ចុង​ស​ប្តា​ហ៍​ដែល​មាន​វត្តមាន​នាយ​ស្មាញ សម្តែង​ដែរ​នោះ​ឲ្យ​ដឹង​ថា តារា​កំប្លែង​រូប​នេះ​កំពុង​ទទួល​រង​នូវ​ជំងឺ​ដ៏​កាច​សាហាវ ។ នាយ​ស្មាញ ដែល​បាន​សម្ងំ​ព្យាបាល​ជំងឺ​របស់​ខ្លួន​រហូត​ដល់​រក​ប្រាក់​ទប់ទល់​លែង​បានជា​ច្រើន​ខែ​មក​ហើយ តែ​មក​ដល់​ពេល​នេះ​ជំងឺ​នោម​ធ្លាក់ឈាម​របស់​គាត់​នឹង​អាច​វិ​វ​ឌ្ឍ​ទៅ​ជា​ជំងឺមហារីក​ដែល​តម្រូវ​ឲ្យ​វះកាត់​ជា​បន្ទាន់ ហើយនឹង​ត្រូវ​ចំណាយ​ប្រាក់​ពី​៥​ពាន់​ទៅ​៦​ពាន់​ដុល្លារ​ទើប​អាច​វះកាត់​បាន។

កម្មវិធី​សំណើច​ចុង​ស​ប្តា​ហ៍​របស់​ស្ថានីយទូរទស្សន៍​បាយ័ន​ដែល​មាន​នាយ ក្រឹម ជា​អ្នកដឹកនាំ​បាន​សម្តែង​ការ​ព្រួយបារម្ភ ហើយ​ស្ទើរ​មិន​ចង់​ជឿ ខណៈ​ពេល​នៅ​ចុងឆ្នាំ​២០១៨​ដើមឆ្នាំ​២០១៩​នេះ​តារា​កំប្លែង​ជើង​ចាស់​ដែល​ធ្លាប់​ចូលរួម​សម្តែង​ក្នុង​កម្មវិធី​សំណើច​ចុង​ស​ប្តា​ហ៍​ចំនួន​៣​នាក់​កំពុង​ទទួល​រង​នូវ​ជំងឺ​ដ៏​កាច​សាហាវ ក្នុង​នោះ​មាន​នាយ​ស្មាញ នាយ​ក្តឹប និង​នាយ​សាន​ម៉ៅ​ដែល​បាន និង​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ ។

ជា​ការ​កត់សម្គាល់​កន្លង​មក​តារា​កំប្លែង​វ័យ​ជាង​៧០​ឆ្នាំ​នាយ​ស្មាញ កន្លង​មក​ក៏​បាន​ពើបប្រទះ​នូវ​ជំងឺ​សួត​ដ៏​ធ្ងន់​ដែល​បណ្តាល​ឲ្យ​លោក​ក្អក​ធ្លាក់ឈាម និង​ត្រូវ​គ្រួសារ​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។ បន្ទាប់​ពី​ជំងឺ​នេះ​បាន​ធូរស្រាល​បន្តិច​នោះ តារា​កំប្លែង​រូប​នេះ​ក៏​បាន​ពើបប្រទះ​ជំងឺ​ដុះ​សាច់​ក្នុង​ប្លោក​នោម ដែល​បណ្តាល​ឲ្យ​លោក​ធ្លាក់ឈាម​ពេល​បត់ជើងតូច​ម្តង​ៗ ។

តារា​កំប្លែង​រូប​នេះ​ធ្លាប់​បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា ក្រុម​គ្រូពេទ្យ​បាន​ពន្យល់​ប្រាប់​លោក​ឲ្យ​វះកាត់ ប៉ុន្តែ​ដោយសារ​តែ​លោក​នៅ​តែ​មានការ​ភ័យ​ខ្លាច​ទើប​មិន​ហ៊ាន​សម្រេចចិត្ត​។ ដោយសារ​តែ​ភាព​ភ័យ​ខ្លាច​នេះ​បាន​ធ្វើ​ឲ្យ​លោក​សម្រេច​វិល​ទៅ​សម្រាល​ព្យាបាល​នៅផ្ទះ​វិញ ដោយសារ​ព្យាយាម​បន្ត​ការ​ព្យាបាល​ដោយសារ​ថ្នាំពេទ្យ​ខ្លះ និង​ថ្នាំបុរាណ​ខ្មែរ​ខ្លះ ។

នាយ​ស្មាញ​នៅ​ចាំ​ថា គាត់​ធ្លាប់​មាន​ជំងឺ​បែប​នេះ​ម្តង​ដែរ​កាលពី​ជំនាន់​ប៉ុ​ល ពត ក្នុង​ពេល​កំពុង​តែ​រែក​ដី ហើយ​ដួល​បុក​ជាមួយនឹង​ដងរែក ក៏​ធ្លាក់ឈាម​តាម​មាត់ ប៉ុន្តែ​អាការ​នោះ​មិន​បាន​រើ​ឡើង​ទៀត​ឡើយ ទើបតែ​ពេល​នេះ​ប៉ុណ្ណោះ ។

ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​តារា​កំប្លែង​ដែល​មាន​ដើម​កំណើត​ពី​ស្រុក​បាទី ខេត្តតាកែវ រូប​នេះ​បាន​លើកដៃ​សូម​ការ​សន្តោស​ប្រណី​ពី​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន ឱ្យ​ជួយ​ដល់​រូប​គាត់​ផង ដ្បិត​ការ​ព្យាបាល​អាការ​ជំងឺ​របស់​គាត់​ត្រូវ​ប្រើប្រាស់​ប្រាក់​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ