ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ! តារាណាខ្លះ​​ស្ថិត​ក្នុងក្រប​ខណ្ឌ​ប៉ូលិស ទាហាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​សង្គម​សិល្បៈ​មាន​តារា​មួយ​ចំនួន​ជា​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ។ តារា​ទាំងនោះ​ឆ្លៀតពេល​ចូលរួម​កសាង​កេរ្តិ៍ឈ្មោះ​ក្នុង​ពិភព​សិល្បៈ ។ តារា​សម្តែង​ជា​ប៉ូលិស និង​ទាហាន មាន​ដូច​ជា​កញ្ញា​អ៊ុ​ន អា​លី​ហ្សា…

រាជធានី​ភ្នំពេញ​៖ ក្នុង​សង្គម​សិល្បៈ​មាន​តារា​មួយ​ចំនួន​ជា​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ។ តារា​ទាំងនោះ​ឆ្លៀតពេល​ចូលរួម​កសាង​កេរ្តិ៍ឈ្មោះ​ក្នុង​ពិភព​សិល្បៈ ។

តារា​សម្តែង​ជា​ប៉ូលិស និង​ទាហាន មាន​ដូច​ជា​កញ្ញា​អ៊ុ​ន អា​លី​ហ្សា លោក​ណា ខុន លោក​ភុល សុវណ្ណ​ដា​នី​ន លោក​ប៉ែន ភ័​ក្រ​សុធា​រិ​ទ្ធ លោក​សុវណ្ណ ចាន់​រតនា លោក​ឃី​ម ហ្សា​នី​ត និង​លោក​ឈុំ ស៊ី​ថា ។

កញ្ញា​អ៊ុ​ន អា​លី​ហ្សា បាន​ក្លាយជា​ប៉ូលិស​ដោយសារ​តែ​នាង​បាន​ចូល​រៀន និង​ប្រឡង​តាម​នីតិវិធី​ត្រឹមត្រូវ។ មុន​ចូល​ក្រប​ខណ្ឌ​អា​លី​ហ្សា​បាន​តស៊ូ​ហ្វឹកហាត់​លំបាក តែ​នាង​មិន​បោះបង់ ។ យ៉ាងណា​នាង​នៅ​តែ​ជា​តារា​សម្តែង តារា​បង្ហាញ​ម៉ូ​ដ ព្រមទាំង​កំពុង​មាន​វត្ត​មាននៅ​ក្នុង​រឿង​ភាគ​«​ឆន្ទា​»​របស់​ទូរទស្សន៍​ស៊ី​ធី​អិន​ជា​តួ​ឆ្នាស​ដោយ​សម្តែង​ជាមួយ​តារា​ជើង​ចាស់​អម្ពរ ទេវី ។

ដោយ​ស្រលាញ់​ការងារ​សិល្បៈ​ពេក​អ៊ុ​ន អា​លី​ហ្សា ថែម​ទាំង​ធ្លាប់​និយាយ​ថា អាច​នឹង​ឈប់​ពី​សិល្បៈ ប្រសិន​បើ​ការងារ​រដ្ឋ មាន​ភាព​មមាញឹក​ខ្លាំង ។ ចំពោះ​មូលហេតុ​ប្រឡូក​ក្នុង​ការងារ​នេះ​វិញ ដោយសារ​តែ​ស្រី​ស្អាត​អា​លី​ហ្សា ចង់​ចូលរួម​ការងារ​សង្គម ។ មួយវិញទៀត​នាង​បានឃើញ​ប្រទេស​មួយ​ចំនួន​សុទ្ធ​សឹង​តែ​ស្រី​ស្អាត ចូល​ហាត់​ទាហាន ទើប​នាង​បាន​សម្រេចចិត្ត​ដូច្នេះ ។

តារា​សម្តែង​លោក​ណា​ខុន ក៏​ក្លាយជា​មន្ត្រី​ប៉ូ​លី​សម្នាក់​ធ្វើការ​នៅ​ក្រសួងមហាផ្ទៃ​ផង​ដែរ ។​តារា​រូប​នេះ​នៅ​ក្មេង ហើយ​សម្បូរ​ហ្វេ​ន​គាំទ្រ​ណាស់ ។ ពេល​លោក​គ្រង​សម្លៀក​បំពាក់​ជា​មន្ត្រី​ប៉ូ​លី​ស ម្តង​ៗ​យ៉ាង​សង្ហា​ធ្វើ​ឲ្យ ស្រី​ៗ​លង់​ស្នេហ៍​គ្រប់​គ្នា ។ លោក​ណា​ខុន​ជា​ដៃគូ​សម្តែង​ប៉ះ​ជាមួយ​តារា​ស្រី ល្បី​ៗ​ដូច​ជា​ឌុ​ច លី​ដា មាន សូ​នី​តា ឆុំ វ​ត្តី ហើយ​ថ្មី​ៗ​នេះ​លេចឮ​ថា​លោក​កំពុង​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​កញ្ញា​ឌុ​ច លី​ដា​ក្រោយ​ថត​សម្តែង​រឿង​ជាមួយ​គ្នា ។

តារា​សម្តែង​លោក​ភុល សុវណ្ណ​ដា​នី​ន ដែល​ភាគច្រើន​សម្តែង​ជា​តួ​កាច​បាន​ល្អ ហើយ​លេចធ្លោ​ក្នុង​រឿង​ភាគ និង​រឿង​ដុំ​ប្រចាំ​ផលិតកម្ម​ល្បី​ៗ​ក៏​ក្លាយជា​ប៉ូលិស​រាង​សង្ហា​ផង​ដែរ ដោយ​លោក​មានការ​រីករាយ​បាន​ក្លាយជា​មន្ត្រី​ប៉ូលិស​។ នេះ​ជា​ក្តី​ប្រាថ្នា​មួយ​លោក​ពេញចិត្ត​ស្ទើរតែ​មិន​ស្មាន​ដល់​។ បើ​ទោះ​លោក​មាន​ការងារ​ប៉ូលិស​តែ​បម្រើ​សិល្បៈ ព្រោះ​លោត​ស៊ូ​ស្រឡាញ់​យូរ​មក​ហើយ​តាំងពី​នៅ​ក្មេង ។

លោក​ប៉ែន ភ​ក្រ័​សុធា​រិ​ទ្ឋ ជា​តារា​សម្តែង​និង​ជា​តារា​បង្ហាញ​ម៉ូ​ដ​មាន​រាង​ខ្ពស់​ស្រលះ​ជា​ប៉ូលិស​ដោយសារ​តែ​ស្រឡាញ់​លោក​បាន​ចូល​ប្រឡង​រហូត​បាន​ក្លាយជា​មន្ត្រីរាជការ​បម្រើ​ជាតិ​។

នៅ​ក្នុង​ពិភព​សិល្បៈ​ប៉ែន ភ​ក្រ័​សុធា​រិ​ទ្ឋ ក៏​សម្តែង​បាន​ច្រើន ពិសេស​រឿង​ភាគ​ដោយសារ​តែ​មុខមាត់​សមជា​តួឯក ទើប​គ្រង​បាន​ច្រើន​រឿង​រហូត​ក្លាយជា​តារា​ជួរ​មុខ​ម្នាក់​លើ​ពិភព​សម្តែង ។

មាន​តារា​មួយ​ចំនួន​ទៀត​ជា​កងកម្លាំងប្រដាប់អាវុធ​ដែរ ដូច​ជា​លោក​ជា សំណាង និង​លោក​ដុក​ទ័​រ​រិ​ទ្ឋ​ជា​ដើម ។ ក្រៅពី​នេះ​អតីត​តារាភាពយន្ត​ល្បីឈ្មោះ​លោក​សម តារា​បច្ចុប្បន្ន​មាន​ឋានៈ​ផ្កាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ