ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ទាន់​ស្តែង​នឹង​ភ្នែក ម្នាក់​បាន​សម្រេច ម្នាក់​ទៀត​ដោះ​ខោអាវ​ចេញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​បាន និង​វាយ​ទ្រម​ខ្លួន​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់​ពី​ធ្វើ​សកម្ម​ភា​ចាប់រំលោភ​សេពសន្ថវៈ​ទៅ​លើ​នារី​ម្នាក់​មាន​សតិ​មិន​គ្រប់ ។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្ទះ​គា្ម​ន​លេខ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​បាន និង​វាយ​ទ្រម​ខ្លួន​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់​ពី​ធ្វើ​សកម្ម​ភា​ចាប់រំលោភ​សេពសន្ថវៈ​ទៅ​លើ​នារី​ម្នាក់​មាន​សតិ​មិន​គ្រប់ ។

ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្ទះ​គា្ម​ន​លេខ ក្នុង​ខណ្ឌ​ឫ​ស្សី​កែវ ។

ជនសង្ស័យ​ទាំង​២​នាក់​លើ ម្នាក់​ឈ្មោះ​ជាវ ស៊ី​ណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ក្នុង​ការ​ដា្ឋ​ន​សំណង់​មុខ​សា្ថ​ន​ទូត​បារាំង ស​ងា្ក​ត់​ស្រះ​ចក ខ​ណ្ឌ​ដូនពេញ ត្រូ​រ​ប្រជាពលរដ្ឋ​វាយ​រង​របួស​បែកក្បាល និង​ម្នាក់​ទៀត​ឈ្មោះ​ធួ​ង ហ៊ី​ម ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​សា្ន​ក់​នៅ​ការ​ដា្ឋ​ន​សំណង់​មុខ​សា្ថ​ន​ទូត​បារាំង​ស​ងា្ក​ត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ចំណែក​នារី​ជន​រង​គ្រោះ​មាន​អាយុ​៣២​ឆ្នាំ មុខរបរ​នៅផ្ទះ ។

វត្ថុ​តាង​បន្សល់​ទុក​មាន​ខោ​លី​អូ​១ ពណ៌​ខ្មៅ​លា​យស ជា​របស់​ជនសង្ស័យ​ឈ្មោះ​ធួ​ង ឡៃ​ហ៊ី​ម​។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ថៃ្ង​កើតហេតុ នារី​រង​គ្រោះ​នៅផ្ទះ​តែ​ម្នាក់ឯង ស្រាប់តែ​ជនសង្ស័យ​ទាំង​២​នាក់​បាន​ឡើង​ទៅ​ធ្វើ​ស​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​បាន​សម្រេច​ម្នាក់​។

ពេល​នោះ​បងប្អូន​នារី​រង​គ្រោះ​បាន​ទៅ​ទាន់ ឃើញ​ជនសង្ស័យ​ឈ្មោះ​ជាវ ស៊ី​ណា កំពុង​ចាប់រំលោភ​នារី​រង​គ្រោះ រីឯ​ជនសង្ស័យ​ឈ្មោះ​ធួ​ង ឡៃ​ហ៊ី​ម បាន​ដោះ​សំលៀក​បំពាក់​ចេញ ក៏​ស្រែក​ឆោឡោ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញចាប់​បាន​វាយ​បែកក្បាល​ម្នាក់​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ត្រូវ​បាន​ប្រគល់​អោយ​នគរបាល​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ