ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ ACC លើក​ប្រធានបទ​សំខាន់​ៗ​ចំនួន​៤​ជជែក​ពិភាក្សា​គ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​សៀ​បរាម ៖ កម្ពុជា​បាន​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) ដោយ​លើក​ប្រធានបទ​សំខាន់​ៗ​ចំនួន​៤ ដើម្បី​ពិភាក្សា​មុន​ចេញ​សេចក្តី​ថ្លែង​កាណ៍​រួម​នៅ​ទីក្រុង​សៀមរាប ។ លោក ឯក ថា…

ខេត្ត​សៀ​បរាម ៖ កម្ពុជា​បាន​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) ដោយ​លើក​ប្រធានបទ​សំខាន់​ៗ​ចំនួន​៤ ដើម្បី​ពិភាក្សា​មុន​ចេញ​សេចក្តី​ថ្លែង​កាណ៍​រួម​នៅ​ទីក្រុង​សៀមរាប ។

លោក ឯក ថា អនុប្រធាន​គណៈកម្មការ​ផ្សព្វផ្សាយ និង​សារព័ត៌មាន ACC បាន​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នា​រសៀល​ថ្ងៃ​ទី​១៤ មក​រា ឆ្នាំ​២០១៩ នៅ​ទី​លានជល់ដំរី ថា កម្មវិធី​ប្រកាស​ជា​ផ្លូវ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១៥-១៦ ខែមករា ឆ្នាំ​២០១៩ វត្តមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​ថា ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ដំបូង​បង្អស់​របស់​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩ បន្ទាប់​ពី​ក្រុមប្រឹក្សា​នេះ​ត្រូវ​បាន​បង្កើត​កាលពី​ឆ្នាំ​មុន ។ កិច្ចប្រជុំ​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខេត្តសៀមរាប​នៅ​ក្នុង​សណ្ឋាគារ និង​សាលសន្និសីទ​សុខា​ជាមួយនឹង​វត្តមាន​របស់ ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ​មក​ពី​២៦​ប្រទេស​ទូ​ទាំង​ទ្វីបអាស៊ី ។

លោក​បន្ថែម​ថា ACC​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៨ ដោយ​អង្គការ​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្ស​នយោបាយ​នៅ​អាស៊ី (ICAPP) ដែល​មាន​តំណាង​គណបក្ស​នយោបាយ​ជាង ៣៥០​មក​ពី​៥២​ប្រទេស​ក្នុង​តំបន់ ។ ក្រុមប្រឹក្សា​នេះ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​អង្គការ​យូ​ណេ​ស្កូ បន្ទាប់​ពី​កិច្ចព្រមព្រៀង​ត្រីភាគី​រវាង​អង្គការ​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌​របស់​អង្គការសហប្រជាជាតិ (UNESCO យូ​ណេ​ស្កូ​) អង្គការ ICAPP និង ACC ត្រូវ​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ខេត្តសៀមរាប ។
លោក​ឯក​ថា បាន​ឲ្យ​ដឹង​ទៀត​ថា មុន​នឹង​ឈាន​ដល់​ប្រកាស​ជា​ផ្លូវ​នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​នោះ​លោក លោក កឹ​ម​រ័​ត្ន វិសិដ្ឋ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី​នឹង​អាន​ព្រះរាជ​សារ​ស្វាគមន៍​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពេល​ចាប់ផ្តើម​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩ ។

លោក​ជំទាវ ឃួ​ន សុ​ដា​រី អនុប្រធាន​ទី​២ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ACC នឹង​ថ្លែង​នូវ​ចំណាប់អារម្មណ៍​ស្វាគមន៍​បន្ត​ដោយ​សុន្ទរកថា​របស់​តំណាង ICAPP និង តំណាង​អង្គការ​យូ​ណេ​ស្កូ​។
លោក​គូសបញ្ជាក់​នៅ​ថ្ងៃ​ទី​១៥ មក​រា វាគ្មិន​ជាតិ និង​អន្តរជាតិ​នឹង​ចូលរួម​នៅ​ក្នុង​កិច្ច​ពិភាក្សា​តុមូល​ចំនួន​៤ លើ​ប្រធានបទ​សំខាន់​ចំនួន​៤​រួម​មាន​ទី​១- ការ​លេចឡើង​នូវ​ពិភព លោក​មួយ​ទស្សនៈទាន​ចម្រុះ និង​អត្តសញ្ញាណ​អាស៊ី ទី​២- កា​រត​ភ្ជាប់​រវាង​វប្បធម៌ និង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ទី​៣- ការ​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការ​ផ្សារ​ភ្ជាប់​រវាង​អរិយធម៌ និង​ទី​៤- ការ​កសាង​សហគមន៍​មួយ​សម្រាប់​ជោគវាសនា​តែ​មួយ​នៅ​អាស៊ី ។

សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​ស្ថាបនិក​កិត្តិយស​នៃ ACC នឹង​ថ្លែង​ចំណាប់ អារម្មណ៍​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែមករា ដើម្បី​ប្រកាស​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​ជា​ផ្លូវការ​ហើយ បន្ទាប់​មក​សម្តេច​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​លៀង នៅ​ទី​លានជល់ដំរី​នៃ​ប្រាសាទបាយ័ន ដោយ​មាន​វត្តមាន​ភ្ញៀវ​ជាង​៨០០​នាក់ មក​ពី​ស្ថាប័ន​នីតិប្រតិបត្តិ និង​នីតិប្បញ្ញត្តិ​ជាតិ និង​អន្តរជាតិ ។

អ្នកចូលរួម​នឹង​បូក​បញ្ចូល​ទាំង​ភ្ញៀវ​ដែល​កំពុង​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ នៃ​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក (APPF-27) ស្តី​ពី «​ការ​ពង្រឹង​ភាព​ជា​ដៃគូ​សភា ដើម្បី​សន្តិភាព សន្តិសុខ និង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​» ដែល​កំពុង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៩ នៅ​លើ​ទឹកដី​ខេត្តសៀមរាប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ សិល្បករ​សិល្ប​ការិនី​ប្រមាណ​២៧០​នាក់ មក​ពី​៩​ប្រទេស រួម​ទាំង​សិល្បករ សិល្ប​ការិនី​កម្ពុជា​ចំនួន​១៦៥​នាក់​ផង នឹង​សម្តែង​សិល្បៈ​ចម្រុះ​ជាតិ​សាសន៍​នៅ​ក្នុង​ពិធី​លៀង​សាយភោជន៍ ដើម្បី​អបអរសាទរ​ពិធី​ប្រកាស​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​នៅ​កម្ពុជា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ