ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស​.​កមុខសញ្ញាសកម្មបាន​២​នាក់​ទាំង​យប់

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​គិរីវង់​ធ្វើការ​ឃាត់ខ្លួន​រួច​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ។ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៨​និង​៥០​នាទី​យប់ ក្នុងភូមិ​ពោ​ខ្វិត​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់…

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​គិរីវង់​ធ្វើការ​ឃាត់ខ្លួន​រួច​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ។ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៨​និង​៥០​នាទី​យប់ ក្នុងភូមិ​ពោ​ខ្វិត​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ។

លោក​វរសេនីយ៍ឯក យុគ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​បានអោយ​ដឹង​ថា ការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​មាន​ទី​១-​ឈ្មោះ ព្រុំ ពៅ ហៅ​តយ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខសញ្ញា​ជួញដូរ​សកម្ម​មាន​ទីលំនៅ​នៅ​ភូមិ​ពោធិ​ខ្វិត ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ និង​ទី​២-​ឈ្មោះ ប្រាក់ សត្យា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជួញដូរ មាន​ទីលំនៅ​ភូមិ​ពោធិ​ខ្វិត ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ។ រឹបអូស​បាន​វត្ថុ​តាង​ម្សៅ​ក្រាម​ថ្លា​ពណ៌​ស​ចំនួន​១២​កញ្ចប់​តូច និង​០១​កញ្ចប់​ធំ​, ទូរស័ព្ទ​ចំនួន​០១​គ្រឿង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​និយាយ​សារភាព​ថា រូបគេ​ពិតជា​បាន​រកស៊ី​ចែកចាយ​គ្រឿង​ញឿ​ន​ពិតប្រាកដ​មែន ។ ពេល​នេះ​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ