ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​ទឹក​ច្រើន​អាច​បង្ការ​ជំងឺ​ក្រួស​តម្រង​នោម

5 ឆ្នាំ មុន

ការ​ទទួល​សារធាតុ​រាវ​ឲ្យ​បាន​គ្រប់គ្រាន់ គឺជា​រឿង​ដ៏​សំខាន់​បំផុត​ដែល​មនុស្ស​ម្នាក់​អាច​ធ្វើ​ទៅ​បាន ដើម្បី​ការពារ​ក្រួស​ក្នុង​តម្រងនោម ។ ចំពោះ​អ្នក​ដែល​មាន​ក្រួស​ក្នុង​តម្រងនោម អ្នក​គួរ​ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន យ៉ាង​ហោច​ណាស់​ឲ្យ​បាន​២​លី​ត្រ​ក្នុង​មួយ​ថ្ងៃ ។ ចំណែកឯ​អ្នក​ដែល​មាន​ក្រួស​វិញ គឺ​តម្រូវ​ឲ្យ​ផឹកទឹក​កាន់តែ​ច្រើន…

ការ​ទទួល​សារធាតុ​រាវ​ឲ្យ​បាន​គ្រប់គ្រាន់ គឺជា​រឿង​ដ៏​សំខាន់​បំផុត​ដែល​មនុស្ស​ម្នាក់​អាច​ធ្វើ​ទៅ​បាន ដើម្បី​ការពារ​ក្រួស​ក្នុង​តម្រងនោម ។ ចំពោះ​អ្នក​ដែល​មាន​ក្រួស​ក្នុង​តម្រងនោម អ្នក​គួរ​ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន យ៉ាង​ហោច​ណាស់​ឲ្យ​បាន​២​លី​ត្រ​ក្នុង​មួយ​ថ្ងៃ ។

ចំណែកឯ​អ្នក​ដែល​មាន​ក្រួស​វិញ គឺ​តម្រូវ​ឲ្យ​ផឹកទឹក​កាន់តែ​ច្រើន ។ ចំនួន​នៃ​សារធាតុ​ទឹក​ដែល​មនុស្ស​ម្នាក់​ត្រូវការ គឺ​អាស្រ័យ​លើ​អាកាសធាតុ និង​កម្រិត​នៃ​សកម្មភាព​ដែល​មនុស្ស​ធ្វើការ ឬ​ធ្វើ​លំ​ហាត់ប្រាណ ។ ព្រោះ​កាលណា​មាន​អាកាសធាតុ​ក្តៅ ខ្លួន​អ្នក​ត្រូវការ​សារ​ធាតុទឹក​បន្ថែម​ទៀត ដើម្បី​ជំនួស​សារធាតុ​ទឹក​ដែល​បាត់បង់​តាម​ញើស ។

ការ​ផលិត​ទឹកនោម​ក្នុង​២៤ ម៉ោង អាច​ត្រូវ​បាន​ប្រើ ដើម្បី​កំណត់​បរិមាណ​នៃ​ជាតិ​ទឹក ដែល​បាន​ផលិត​ក្នុង​មួយ​ថ្ងៃ ។ ប្រសិនបើ​មាន​បរិមាណ​ទឹកនោម ផលិត​បាន​តិច​ពេក​នោះ អ្នក​អាច​ត្រូវ​បាន​គេ​ណែនាំ​ឱ្យ​បង្កើន​ការ​ទទួលទាន​ជាតិ​ទឹក​បន្ថែម ។

ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា ភេសជ្ជៈ​ដូច​ជា ទឹកក្រូច អាច​ការពារ​ប្រឆាំង​នឹង​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម​បាន ព្រោះ​វា​មាន​សារធាតុ​ស៊ី​ត្រា​ត ដែល​អាច​ជួយ​បញ្ឈប់ ការ​កកើត​ដុំ​គ្រី​ស្តា​ល់​ដែល​ជា​ដុំ​ក្រួស (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ