ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទចោលភ្លាម…មន្ទីរពេទ្យ«វ៉ិចតូរៀ»នេះ!!!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ថា នៅ​ទីបំផុត លោក​ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រីក្រសួងសុខាភិ​បាល បាន​​ប្រកាស​សម្រេច​បិទ​មន្ទីរពេទ្យ«​វ៉ិ​ច​តូ​រៀ​»​​នា​រសៀល​ថ្ងៃ​ទី​១៤ មក​រា នេះ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ថា នៅ​ទីបំផុត លោក​ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រីក្រសួងសុខាភិ​បាល បាន​​ប្រកាស​សម្រេច​បិទ​មន្ទីរពេទ្យ«​វ៉ិ​ច​តូ​រៀ​»​​នា​រសៀល​ថ្ងៃ​ទី​១៤ មក​រា នេះ ក្រោយ​ពី​បញ្ចប់​ការ​ស្រាវ​ជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត​រួច​មក ។

គួររំលឹកថា៖ រឿងរ៉ាវ​របស់​មន្ទីរពេទ្យ​«​វ៉ិ​ច​តូ​រៀ​» ធ្វើ​អ្នកជំងឺ​ប្រៀប​ដូច​អ្នកទោស​…!!!

ការ​ប្រកាស​ឱ្យ​បិទ​មន្ទីរពេទ្យ​នេះ បន្ទាប់​ពី​លោក​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាលបាន​ចាត់​ក្រុមការងារ​ភ្លាម​ៗឱ្យ​ចុះ​ទៅ​ដោះស្រាយ​ជាបន្ទាន់ ។ ​

គួររំ​លឹកថា ហេតុការណ៍ដ៏ផ្អើល​បំផុត និង​ធ្វើឱ្យ​មហា​ជន​មិនអាចទទួលយកបាន គឺ​ក្រោយពី​មានករណី​​ចាប់បង្ខំ​នារី​អ្នកជំងឺ​ម្នាក់​ឱ្យ​​វះកាត់ និង​បង្ខាំង​ម្ដាយ​នារី​រង​គ្រោះ ព្រោះ​គ្មាន​ប្រាក់​បង់ថ្លៃ​ព្យាបាល ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់ និង​កក្រើក​​​តាម​បណ្តាញ​សង្គម Facebookជាខ្លាំង និងបណ្តា​អ្នកសារព័ត៌មាន​ជាច្រើន​​ផង​ដែរ ​​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃ​ទី​១៣ ​មករា ​ស្ថិតនៅ​មុខ​មន្ទីរពេទ្យ «វ៉ិ​ច​តូ​រៀ»​តាម​ផ្លូវ​លេខ៣១៥ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។

ទោះជា​យ៉ាង​ណា ពាក់ព័ន្ធ​ករណីដ៏កក្រើក​​ខាងលើ​នេះ នៅ​មិន​ទាន់​ឃើញ​មានការ​បំភ្លឺ​ណាមួយពី​សំណាក់​អ្នក​គ្រប់​គ្រង​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ​ខាងលើនៅឡើយ​ទេ ។ ព័ត៌មាន​បន្ថែម​នឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ