ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចងចិត្ត​ច្រណែនឈ្នានីស​ធ្វើ​ឲ្យ​ខ្លួន​វិនាស​ដូច​ភិក្ខុ​ទេវទត្ត

5 ឆ្នាំ មុន

ការដែល​នាំ​ឱ្យ​ចិត្ត​បុគ្គល​ចេះ​តែ​ច្រណែនឈ្នានីស​អ្នក​ដទៃ មក​អំពី​គេ​មិន​បានពិចារណា​តាម​ព្រះពុទ្ធ​ដីកា​ថា អ្នក​ណា​ៗ​ក៏​ធ្លាប់​ជា​សាច់ញាតិ​របស់​ខ្លួន​ដែរ​នៅ​ក្នុង​សង្សារវដ្ដ​នេះ ដូច្នេះ​បើ​យើង​ច្រណែន ឈ្នានីស ស្អប់ខ្ពើម​នឹង​អ្នក​ដទៃ​នោះ ហាក់ដូចជា​ស្អប់ខ្ពើម​នឹង​ឪពុក​ម្តាយ បងប្អូន​បង្កើត​របស់​ខ្លួន​ដូច្នោះ​ដែរ ។ ខាងក្រោម​នេះ​ជា​ទោស​នៃ​សេចក្ដី​ច្រណែនឈ្នានីស​៖…

ការដែល​នាំ​ឱ្យ​ចិត្ត​បុគ្គល​ចេះ​តែ​ច្រណែនឈ្នានីស​អ្នក​ដទៃ មក​អំពី​គេ​មិន​បានពិចារណា​តាម​ព្រះពុទ្ធ​ដីកា​ថា អ្នក​ណា​ៗ​ក៏​ធ្លាប់​ជា​សាច់ញាតិ​របស់​ខ្លួន​ដែរ​នៅ​ក្នុង​សង្សារវដ្ដ​នេះ ដូច្នេះ​បើ​យើង​ច្រណែន ឈ្នានីស ស្អប់ខ្ពើម​នឹង​អ្នក​ដទៃ​នោះ ហាក់ដូចជា​ស្អប់ខ្ពើម​នឹង​ឪពុក​ម្តាយ បងប្អូន​បង្កើត​របស់​ខ្លួន​ដូច្នោះ​ដែរ ។
ខាងក្រោម​នេះ​ជា​ទោស​នៃ​សេចក្ដី​ច្រណែនឈ្នានីស​៖

១-​សេចក្ដី​ច្រណែនឈ្នានីស​ធ្វើ​ឲ្យ​វិនាស​ចាក​សីលគុណ​ជាដើម

២-​អំពើ​ឈ្នានីស​មិន​អាច​ឃើញ​សច្ចធម៌​បាន

៣-​ចងចិត្ត​ច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួន​វិនាស​ដូច​ភិក្ខុ​ទេវទត្ត

៤-​សេចក្ដី​ច្រណែនឈ្នានីស អាច​ធ្វើ​ឲ្យ​ខ្លួន​ចេះ​និយាយ​ញុះញង់

៥-​អំពើ​ច្រណែនឈ្នានីស​អាច​ធ្វើ​ឲ្យ​ខ្លួន​សម្លាប់​គ្នា​នឹង​សម្លាប់​ខ្លួនឯង​បាន

៦-​ចងចិត្ត​ឈ្នានីស​អាច​ធ្វើ​ឲ្យ​ខ្លួន​ស្អប់​មនុស្ស​ល្អ

៧-​សេចក្ដី​ច្រណែន​អាច​ធ្វើ​ឲ្យ​ខ្លួន​អស់​ញាតិ​មិត្ត

៨-​ការ​ឈ្នានីស​គេ អាច​ធ្វើ​ឲ្យ​ខ្លួន​អស់​កិត្តិយស

៩-​បៀម​ក្តី​ច្រណែន​ជាប់​ក្នុង​ចិត្ត មិន​អាច​ធ្វើ​ឲ្យ​ខ្លួន​ញញឹម​បាន​ទេ

១០-​សេចក្ដី​ច្រណែន អាច​នាំ​ឲ្យ​បែប​បាក់​ញាតិ​មិត្ត

១១-​សេចក្ដី​ច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួន​សាង​កម្ម​ពៀរ​វេរា​ដ៏​ច្រើន

១២-​ព្រោះតែ​ណែន អាច​ធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​មនុស្ស​វិកលចរិត

១៣-​ទោស​នៃ​សេចក្ដី​ច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួន​ធ្លាក់​ទៅ​កាន់​អបាយភូមិ

១៤-​សេចក្ដី​ច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួន​កើត​ក្នុង​ត្រកូល​ថោកទាប

១៥-​សេចក្ដី​ច្រណែន​ហ្នឹងហើយ​ជា​ចំណុចខ្សោយ​របស់​ខ្លួន

១៦-​ច្រណែនឈ្នានីស​គឺជា​អកុសល​ប្រចាំជីវិត

១៧-​សេចក្ដី​ច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួន​មានចិត្ត​រមិលគុណ​អ្នក​ដទៃ ។

ទាំង​អស់នេះ​ជា​ទោស​នៃ​ការ​ច្រណែនឈ្នានីស​គេ បើ​បុគ្គល​យល់​ច្បាស់​ពី​សេចក្តី​ពិត​នៃ​ការ​ច្រណែន​នេះ គួរ​វៀរ​ឱ្យ​ដាច់​ស្រឡះ​ពី​ខន្ធ​សន្តាន ព្រោះ​សុទ្ធតែ​ជា​អំពើ​មិនល្អ ។