ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើ​ឧកញ៉ា​ជ័យ​ ដឹក​មិន​អស់​ទេ​…​អា​ចេញ​គិតតែ​ពី​ចេញ​…​អា​ចូល​គិតតែ​ពី​អារច្រៀក

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ មិនដឹង​ថ្ងៃ​ណា​ដឹក​អស់​ទេ ព្រោះ​ច្រើន​ណាស់​ទាំង​នៅ​តាម​គុម្ពោត​ព្រៃ​និង​វាល​ផ្សេង​ៗ ប្រមាណ​រាប់​សែន​ម៉ែត្រគូប​ទៀត​កំពុង​ត្រៀម​ដឹក​បញ្ចូល​ឆាប់​ៗ​នេះ​ទៅ​ក្នុង​ឃ្លាំង​អតីត បាត​អាង​។ តាម​ការ​បញ្ជាក់​ពី​រដ្ឋបាល​ព្រៃឈើ​ថា រថយន្ត​ចេញពី​រោងចក្រ​អារ​កែ​ច្នៃ​បណ្តោះ អាសន្ន​សេ​សាន​ចាប់តាំងពី​ថ្ងៃ​ទី​៥​មក​រា ២០១៩​រហូត​មក​ទល់​ថ្ងៃ​ទី​១២​មក​រា​២០១៩…

ខេត្តស្ទឹងត្រែង ៖ មិនដឹង​ថ្ងៃ​ណា​ដឹក​អស់​ទេ ព្រោះ​ច្រើន​ណាស់​ទាំង​នៅ​តាម​គុម្ពោត​ព្រៃ​និង​វាល​ផ្សេង​ៗ ប្រមាណ​រាប់​សែន​ម៉ែត្រគូប​ទៀត​កំពុង​ត្រៀម​ដឹក​បញ្ចូល​ឆាប់​ៗ​នេះ​ទៅ​ក្នុង​ឃ្លាំង​អតីត បាត​អាង​។

តាម​ការ​បញ្ជាក់​ពី​រដ្ឋបាល​ព្រៃឈើ​ថា រថយន្ត​ចេញពី​រោងចក្រ​អារ​កែ​ច្នៃ​បណ្តោះ អាសន្ន​សេ​សាន​ចាប់តាំងពី​ថ្ងៃ​ទី​៥​មក​រា ២០១៩​រហូត​មក​ទល់​ថ្ងៃ​ទី​១២​មក​រា​២០១៩ មាន​ចំនួន​១៣៩​គ្រឿង​ហើយ​ក្នុង​បរិមាណ​រាប់​ម៉ឺន​ម៉ែត្រគូប ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​មិន​អស់​ទេ ដោយសារ​អ្នក​អះអាង​ថា​នៅ​តំបន់​សម្អាត​បាត អាង​គ្មាន​ឈើ​ឡើយ នេះ​ជា​ឈើ​ដែល​ប្រមូល​ទិញ​ពី​តំបន់​ជុំវិញ​កំពុង​នាំ​ចូល​ក្នុង​ឃ្លាំង​ដែល​មាន​ម៉ាស៊ីន​កំពុង​អារ​ពេញ​២៤​ម៉ោង​។

រដ្ឋបាល​ព្រៃឈើ​ទីនោះ​បាន​អះអាង​ថា រថយន្ត​ដឹកឈើ​ចេញពី​រោងចក្រ​អារ​កែ​ច្នៃ​បណ្តោះ អាសន្ន​សេ​សាន​កំពុង​ដំណើរការ​ជាប់​ៗ​គ្នា រាល់ថ្ងៃ​ដោយ​បាន​អនុវត្ត​ទៅ​តាម​លិខិតអនុញ្ញាត​ចេញពី​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង នេសាទ ក្រោម​ការ​វាស់វែង​ដោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក្នុង​រថយន្ត ខ្នាត​ធំ​ត្រឹម​១៨ ម៉ែត្រគូប​ត្រីគុណ​។

គោលដៅ​ដែល​បាន​ចេញ ពី​រោងចក្រ​អារ​កែ​ច្នៃ​ឈើ​បណ្តោះអាសន្ន​សេ​សាន​ទាំងនោះ​ត្រូវ​បាន​ចែកចាយ​ទៅ​តាម បណ្តា​ខេត្ត​រាជធានី ដូច​ជា​ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តកំពត ខេត្តកំពុងស្ពឺ ខេត្តស្វាយរៀង និង​ភ្នំពេញ​។

តាម​ការ​ទម្លាយ​ចេញពី​ផ្ទៃក្នុង​ថា​ឈើមូល​និង​ឈើ​បួន​ជ្រុង​(​ឃ្លុំ​)​នៅ​ក្នុង​រោងចក្រ​និង​តាម​គុម្ពោត​ព្រៃ​និង​តាម​ជម្រៅ​ទៅ​ក្នុង​មាត់កំពង់​ទន្លេ​សេសសល់​ឈើ​មិន​ទាន់​ទាញ​ចូល​ក្មុ​ង​ក្រុមហ៊ុន​បន្ថែម​ទេ ដោយសារ​កំពុង ដឹកឈើ​ដែល​អារ​ទុក​ចេញ​មិន​ទាន់​អស់​។ ទាក់ទិន​ការ​ដឹក​ញ្ជូ​ន​ឈើ​ចេញពី​តំបន់​ក្តៅ​នៃ​ស្រុក​សេ​សាន​ក្បែ​ទំ​បន់​វ៉ា​រី​អគ្គី​ស​នី​សេ​សាន​ក្រោម​២​នៅ​តែ​ជា​រឿង​ក្តៅ ដែល​ពុំ​មាន​អ្នកតំណាង​ឬ​អ្នក​ចេញ​មុខ​មក​បក ស្រាយ​ដើម្បី​បំភ្លឺ​សកម្មភាព​នោះ​ឡើយ​។ តែ​សម្រាប់​ទិន្នន័យ​នៃ​ការ​ចរាចរណ៍​រថយន្ត​ចាប់តាំងពី​ថ្ងៃ​ទី​៥​ដើម​ខែមករា​រហូត​មក​ទល់​ថ្ងៃ​ទី​១២​មក​រា​នេះ រថយន្ត​វ៉េ​អង និង​រថយន្ត​យី​ឌុ​ប ចេញ​គ្មាន​ថ្ងៃ​លស់​ឡើយ​សរុប​ចំនួន​១២៩​គ្រឿង​។

រដ្ឋបាល​ព្រៃឈើ​បាន​បញ្ជាក់​ជា​ថ្មី​ទៀត​ថា នៅ​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៩ មាន​ចំនួន​១២​គ្រឿង ថ្ងៃ​ទី ៦​មាន​ចំនួន​១៤​គ្រឿង ថ្ងៃ​ទី​៧​មាន​ចំនួន​១៤ គ្រឿង ថ្ងៃ​ទី​៨​មាន​ចំនួន​១៥​គ្រឿង ថ្ងៃ​ទី​៩​ចំនួន ១៦​គ្រឿង ថ្ងៃ​ទី​១០​ចំនួន​១៩​គ្រឿង ថ្ងៃ​ទី​១១ ចំនួន​១៨​គ្រឿង ថ្ងៃ​ទី​១២​ចំនួន​២១​គ្រឿង​និង​ថ្ងៃ​ទី​១៣​មាន​ចំនួន​១០​គ្រឿង​។​ដែល​ចំនួន​ទិន្នន័យ​នេះ​សរុប​ច្រើន​ម៉ែត្រគូប ។ ព័ត៌មាន​បន្ថែម និង​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ