ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​មួយប៉ប្រិចភ្នែក​សោះ​លេប​អស់​បួន​ខ្នង​ផ្ទះ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​កំពុង​លេប​ត្របាក់​លំនៅ​ស្ថាន​ប្រជាពលរដ្ឋ​អស់​បួន​ខ្នង ហើយ​ខណៈ​ពេល​នេះ​ហើយ សមត្ថកិច្ច​ជំនាញ​ក៏​កំពុង​អន្តរាគមន៍​ដែរ ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា ហេតុការណ៍​អគ្គិភ័យ​លេប​ត្របាក់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៣…

ខេត្តរតនគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​កំពុង​លេប​ត្របាក់​លំនៅ​ស្ថាន​ប្រជាពលរដ្ឋ​អស់​បួន​ខ្នង ហើយ​ខណៈ​ពេល​នេះ​ហើយ សមត្ថកិច្ច​ជំនាញ​ក៏​កំពុង​អន្តរាគមន៍​ដែរ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ហេតុការណ៍​អគ្គិភ័យ​លេប​ត្របាក់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៩ នៅ​ភូមិ​តាំង​សេ​លោម ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី ។

ករណី​អគ្គិភ័យ​ដែល​បង្ក​ការ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​បួន​ខ្នង​នេះ បណ្តាល​មក​ពី​ភ្លើងចង្ក្រាន ដែល​ម្ចាស់ផ្ទះ​ពន្លត់​មិន​ទាន់​ពេល ទើប​ភ្លើង​ឆាបឆេះ​ចូល​ដល់​ក្នុង​បន្ទប់​ដាក់​ម៉ាស៊ីន​ត្រង់​សី​ន័​រ ម៉ាស៊ីន​កាត់​ស្មៅ ម៉ាស៊ីនភ្លើង និង​ឆេះ​ផ្ទះ​បួន​ខ្នង​ទៀត នៅ​ភូមិ​ខាងលើ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ