ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះ​បន្តិច ផ្អើល​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​ទម្លុះ​ទ្វារ​​ផ្ទះ​នៅ​ភូមិ​បឹង​សាឡាង (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​រាយការណ៍បឋម​បាន​​ឱ្យ​ដឹងថា មុន​នេះ​បន្តិច មានអគ្គិភ័យ​កំពុង​ឆាប​ឆេះ​ផ្ទះ​ថ្ម​​មួយ​ខ្នង គឺ​ជា​ផ្ទះ​ដែល​ម្ចាស់​ផ្ទះ​ទុក​សម្រាប់​ដាក់អីវ៉ាន់លក់​ចាប់​ហួយ និង​ទុក​រថយន្ត​ឡិចស៊ីស​មួយ​គ្រឿង​ក្នុង​នោះដោយ​បាន​ចាក់​សោ​ផ្ទះពីក្រៅ ចំណែក​ម្ចាស់​បាន​​ទៅ​លក់​ដូរ​នៅ​ផ្សារ​​​ទំនប់ ហៅ​ផ្សារ​និនអាន​ បាត់…

រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​រាយការណ៍បឋម​បាន​​ឱ្យ​ដឹងថា មុន​នេះ​បន្តិច មានអគ្គិភ័យ​កំពុង​ឆាប​ឆេះ​ផ្ទះ​ថ្ម​​មួយ​ខ្នង គឺ​ជា​ផ្ទះ​ដែល​ម្ចាស់​ផ្ទះ​ទុក​សម្រាប់​ដាក់អីវ៉ាន់លក់​ចាប់​ហួយ និង​ទុក​រថយន្ត​ឡិចស៊ីស​មួយ​គ្រឿង​ក្នុង​នោះដោយ​បាន​ចាក់​សោ​ផ្ទះពីក្រៅ ចំណែក​ម្ចាស់​បាន​​ទៅ​លក់​ដូរ​នៅ​ផ្សារ​​​ទំនប់ ហៅ​ផ្សារ​និនអាន​ បាត់ ដែល​បង្ក​ឱ្យ​មានការភ្ញាក់​ផ្អើលដល់​​ប្រជា​ពល​រដ្ឋ​ក្បែរ​ខាង​នាំ​គ្នា​ទម្លុះ​​ទ្វារ​ផ្ទះ​​ចូល​ទៅ​ពន្លត់​ ​កាល​ពី​ម៉ោង​១០​ព្រឹក​នេះ ថ្ងៃទី​១៤ ខែមករា ឆ្នាំ២០១៩ ចំណុច​ផ្ទះ​លេខ​៥៥ ស្ថិត​ក្នុងភូមិ​បឹង​សាឡាង សង្កាត់​ឫស្សកែវ ខណ្ឌ​ឫស្សីកែង ។

សេចក្តីរាយការណ៍បន្តថា ម្ចាស់ផ្ទះ​កើតហេតុ​ខាងលើ ឈ្មោះ ម៉ៅ ទន ភេទ​ប្រុស ត្រូវ​ជា​ប្តី​ ជា​គ្រូ​វិទ្យា​ល័យ​ឥ​ន្ទរទេវី និង​ប្រពន្ធឈ្មោះ ណោ ឆេងគីម អាយុ៤៥ឆ្នាំ ស្នាក់​ផ្ទះ​លេខ​​ផ្ទះលេខ៥២ ស្ថិត​ក្នុង​ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ។ ចំណែក​ផ្ទះ​រង​ការ​ឆាប​ឆេះ​​នោះ គឺផ្ទះ​ដែល​ម្ចាស់ផ្ទះ​ទុក​សម្រាប់​ស្តុក​អីវ៉ាន់​លក់​ចាប់ហួយ ហើយ​បណ្តាល​ឱ្យ​ខូច​ខាត​អីវ៉ាន់​លក់ដូរអស់មួយ​ចំនួន​ និង​រថយន្ត​ម៉ាក​ឡិចស៊ីស​មួយ​​គ្រឿង ​ពាក់​ស្លា​ក​លេខ ភ្នំពេញ ២V-0897 ក៏​រង​ការ​ខូច​ខាង​​ផ្នែក​ខាង​មុខ​ផង​ដែរ​។

សេចក្តីរាយការណ៍​បាន​បន្តទៀតថា ពាក់​ព័ន្ធ​ករណី​អគ្គិភ័យ​ខាងលើ​នេះ គេដាក់ការ​សង្ស័យជា​ជំហាន​ដំបូង​ថា មកពីឆ្លង​ចន្តររថយន្ត​ឡិចស៊ីសមួយ​គ្រឿង​ទុកផ្ទះ​កើត​ហេតុដែល​អាចបង្ក​ទៅ​ជា​អគ្គិ​ភ័យ​​ឆាបឆេះ​​ បណ្តាល​ឱ្យ​ផ្សែង​ហុយ​ចេញ​មក​ក្រៅ​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​ដល់​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​ទម្លុះ​ទ្វារ​ផ្ទះ​ ជួយ​ពន្លត់​​ទាន់ ។

សេចក្តីរាយការណ៍​បន្តទៀតថា ខណៈ​ពេល​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យបាន​មកអន្តរាគមន៍​នៅ​កន្លែង​កើតហេតុ​​ជាច្រើន​គ្រឿង ដោយ​មិន​បាន​បណ្តាល​ឱ្យឆេះ​រាល​ដាល​ដល់​ផ្ទះ​ក្បែរ​ខាង​នោះ​ទេ​ ព្រោះ​ជា​ផ្ទះ​កើត​ហេតុ​គឺជាថ្ម។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ