ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ល្បី​ៗ​ជា​ច្រើន​រូប រំជួលចិត្ត ស្រក់​ទឹក​ភ្នែក​ក្នុង​ព្រឹ​តិ្ត​ការ​ណ៏​ប្រគំ​តន្ដ្រី​បៃតង ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Camfone កាលពី​ថ្ងៃ​ទី​06 មក​រា ឆ្នាំ 2019 នា​ពេល​កន្លង​ទៅ​នេះ បាន​ចូល​រួម​ឧបត្ថម្ភ​ធំ…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Camfone កាលពី​ថ្ងៃ​ទី​06 មក​រា ឆ្នាំ 2019 នា​ពេល​កន្លង​ទៅ​នេះ បាន​ចូល​រួម​ឧបត្ថម្ភ​ធំ ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​ប្រគំ​តន្ត្រី​បៃតង នៅ​ក្នុងស្រុក​សង្គម​ថ្មី នៃ​ទឹកដី​ខេត្តព្រះវិហារ ក្នុង​គោល​​​ដៅ​ចូលរួម​ផ្សព្វផ្សាយ​គាំទ្រ ការ​អភិរក្ស​ព្រៃឈើ និង​ធនធានធម្មជាតិ នៅ​តំបន់​ភ្នំ​ត្នោត ក៏​ដូច​ជា​ព្រៃ​ឈើ និង​ធនធានធម្មជាតិ​ទូ​ទាំង​ប្រទេស​។

ព្រឹ​តិ្ត​ការណ៍​តន្ដ្រី​បៃតង​នេះ ត្រូវ​បាន​ប្រគំ​ឡើង​ដោយ​មានការ​ផ្ដួចផ្តើម​ដោយ​ស្ម័គ្រ ចិត្ត​ពី​លោក តាំង គី​ម​សួរ រួម​ជាមួយនឹង​តារា​ល្បី​ៗ​មាន​ដូច​ជា លោក ពាក់​មី​, ឌី​ជេ ក្ដិប​, ប៉ែន ចំ​រ៉ុ​ង​, Ploy, អាចា​រ្យ​ធំ​, ព្រមទាំង​តារា​ស្រី​ប្រុស​ល្បី​ៗ​ជា​ច្រើន​ទៀត ដោយ​មានការ​សហការ​ជាមួយ​ក្រសួងបរិស្ថាន ។

កម្មវិធី​បៃតង​នេះ ក៏​មាន​គោលបំណង​ប្រមូល​មូលនិធិ ដើម្បី​ឧបត្ថម្ភ​ដល់​លោក Ben Davis និង​ក្រុម​គ្រួសារ ដើម្បី​បន្តសកម្មភាព​ការ​អភិរក្ស​ព្រៃឈើ និង​ធនធានធម្មជាតិ​។ សូម​បញ្ជាក់​ផង​ដែរ​ថា លោក Ben Davis បាន​ចំណាយ​ពេលវេលា​អស់​រយៈពេល​២៦​ឆ្នាំ​ក្នុង​ការ​ចូលរួម​ជួយ​ប្រជាជន​ក្រីក្រ កម្ពុជា ក្នុង​សហ​គម​មាន​ដូច​ជា​សាងសង់ អណ្ដូងទឹក បង្គន់​អនាម័យ ជា​ពិសេស​គឺ​ការ​ខិតខំ​ប្រឹងប្រែង ការ​អភិរក្ស​ព្រៃឈើ និង​ធនធានធម្មជាតិ ក្រោម​ពាក្យស្លោក​ថា មាន​ព្រៃឈើ គឺ​មានជីវិត គ្មាន​ព្រៃឈើ គឺ​គ្មាន​ជីវិត​។

ជា​ការ​កត់សម្គាល់​ក្នុង​ព្រឹ​តិ្ត​ការណ៍​ដ៏​ធំ​អស្ចារ្យ​មួយ​នោះ តារា​ស្រី​ប្រុស​ទាំងអស់​មាន​ភាព​រំជើបរំជួល រំភើប និង​មាន​មោទនភាព​ខ្លាំង​រហូត​ស្រក់​ទឹកភ្នែក​ចេញពី​ចិត្ត​អួល​ដើម​.​ក បន្ទាប់​ពី​បានឃើញ​ការ​តស៊ូ​លះបង់​ពេលវេលា កម្លាំង​ញើស​ឈាម​ទ្រព្យសម្បត្តិ ស្ដែង​ចេញពី​ស្រលាញ់ អភិរក្ស​ព្រៃឈើ និង​ធនធានធម្មជាតិ​ពិត​ៗ​របស់​លោក Ben Davis នឹង​ក្រុម​សកម្មជន​អភិរក្ស​ព្រៃឈើ​ដទៃ​ទៀត​។

តន្ត្រី​បៃតង​នេះ​អាច​ដំណើរការ​ទៅ​បាន ដោយ​មាន​គាំទ្រ​ឧបត្ថម្ភ​ពី​ក្រសួងបរិស្ថាន និង​បណ្ដា​ក្រុមហ៊ុន​ឯក​ជន​ជា​ច្រើន​។ ជាក់ស្ដែង​ក្រុមហ៊ុន Camfone ដែល​ជា​ក្រុមហ៊ុន ផលិត និង​ចែកចាយ​ទូរស័ព្ទ​ម៉ាក CamFone ដែល​ជា​អ្នក​ឧបត្ថម្ភ​ធំ​បាន​ផ្តល់​ជា​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន CamFone Mega10 ចំនួន​៧​គ្រឿង ដល់​សកម្មជន អភិរក្ស​ព្រៃឈើ និង​ធនធានធម្មជាតិ​ចំនួន​៧​នាក់ សម្រាប់​ការ​ប្រាស្រ័យ​ទាក់ទង​ក្នុង​ការ​បំពេញភារៈកិច្ច​ផ្សេង​ៗ ដើម្បី​អភិរក្ស​ព្រៃឈើ និង​ធនធានធម្មជាតិ​។

សកម្មជន​ទាំង​៧​រូប​នោះ​បាន មាន​ភាព​សប្បាយ​សរសើរ​ពេញចិត្ត​យ៉ាង​ខ្លាំង និង​ថ្លែងអំនរគុណ​ដល់​ក្រុមហ៊ុន Camfone ដែរ​បាន​ផ្តល់​ការ​ដូ​ដ៏​មាន​តម្លៃ​នេះ​។

ជា​បទ​ពិសោធន៍​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ម៉ាក CamFone សកម្មជន​អភិរក្ស​ព្រៃឈើ​បាន​លើក​សរសើរ​យ៉ាង​ខ្លាំង​ពី​គុណភាព មាន​សេវា​ខ្លាំង អាច​ធ្វើការ ខ​ល​ចេញចូល​បាន​ក្នុង​ព្រៃ​ជ្រៅ និង​ប្រើប្រាស់ Internet ដោយ​គ្មាន​ការ​រអា​ក់រ​អួរ​។

គួរ​រំលឹក​ផង​ដែរ​ថា ស្មា​ត​ហ្វូ​ន Mega 10 ជា​ទូរ​ស័​ព្វ​ដៃ ថាមពល​ថ្ម​កាន់​បាន​យូរ 3500 mAH នឹង​មាន​លក្ខណៈ​ពិសេស ដោះ​សោរ​ដោយ​ស្កេ​ន​មុខជា​មួយ​កាមេរ៉ា​ថត​ស្អាត​ច្បាស់ 8MP+2MP/8MP អង្គ​ចង​ចាំ​ទំហំ​ធំ 1GB RAM / 16GB ROM ជា​ពិសេស​អាច​ប្រើ​ស៊ី​មកា​ត​២ ជាមួយ Internet 4G VOLTE និង​មានកម្ម​វិធី​កម្សាន្ត​ដ៏​សំបូរ​បែប​ផង​ដែរ​។

ជា​ចុង​ក្រោយ ក្រុមហ៊ុន Camfone សូម​អំពា​នាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ទូ​ទាំង​ប្រទេស​ជួយ​ស្រលាញ់​គាំទ្រ ការ​អភិរក្ស​ព្រៃឈើ និង​ធនធានធម្មជាតិ​ទាំងអស់​គ្នា មាន​ព្រៃឈើ មានជីវិត​។

គាំទ្រ Camfone គាំទ្រ​ការ អភិរក្ស​ព្រៃឈើ និង​ធនធានធម្មជាតិ ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ