ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច ថៅកែ​រើ​អីវ៉ាន់​ចេញ កម្មករ​-​កម្ម​ការី​ប្រមូលផ្តុំ​ជា​ថ្មី​ធ្វើ​កូដកម្ម​ផ្អើល​រោងចក្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្មករ​-​កម្មការិនី​បាន​ផ្ទុះ​កូដកម្ម​ជា​ថ្មី​ម្តងទៀត​នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ នេះ​នៅ​មុខ​រោងចក្រ «​ឡុ​ង វី​ច​ថូ​រី អ៊ី​ន​ធើ​ណេ​សិន​ណ​ល…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្មករ​-​កម្មការិនី​បាន​ផ្ទុះ​កូដកម្ម​ជា​ថ្មី​ម្តងទៀត​នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ នេះ​នៅ​មុខ​រោងចក្រ «​ឡុ​ង វី​ច​ថូ​រី អ៊ី​ន​ធើ​ណេ​សិន​ណ​ល (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត​» ដែល​ស្ថិត​នៅ​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្មករ​-​កម្មការិនី​ផ្ទុះ​កូដកម្ម​នេះ​ដោយសារ​តែ​ថៅកែ​រោងចក្រ​បាន​រើ​អីវ៉ាន់ចេញ ដោយ​ក្រុម​កម្មករ​-​កម្មការិនី​ទាមទារ​ប្រាក់​អតីតភាព​ការងារ​របស់​ខ្លួន​ពី​ថៅកែ​រោងចក្រ​ដែល​បាន​បញ្ឈប់​ពួក​គាត់ ។

តាម​ប្រភព​ពី​កម្មករ​-​កម្មការិនី​បានឱ្យ​ដឹង​ថា ការ​ធ្វើ​កូដកម្ម​នេះ​តាំងពី​ថ្ងៃ​ទី​១២ មក​រា មក​ម្ល៉េះ​ក្រោយ​​ពី​រោងចក្រ​បាន​បញ្ឈប់​កម្មករ​-​កម្មការិនី​ប្រមាណ​ជា​១៤០០​នាក់​ដោយនៅ​សល់​កម្មករ​-​កម្មការិនី​តែ​ប្រមាណ​ជា​៤២០​នាក់​ប៉ុណ្ណោះ ហើយ​ថៅកែ​រោងចក្រ​បាន​រើ និង​ដឹកអីវ៉ាន់​ចេញ​មិន​មាន​ដំណោះស្រាយ​ទើប​កម្មករ​-​កម្មការិនី​ទាំងនោះ​ចេញ​មក​មុខ​រោងចក្រ​តវ៉ា​តែ​ម្តង​ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​រោងចក្រ​ចេញ​មុខ​ដោះស្រាយ​នូវ​ប្រាក់​អតីតភាព​ការងារ បើ​ទោះបីជា​រោងចក្រ​ត្រូវ​បិទ​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ