ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​វិទ្យាល័យ​ខ្មា​ក់​ទទួល​អគារសិក្សា​ថ្មី​ពី​សម្ដេច​តេ​ជោ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ផ្តល់​អគារសិក្សា​១​ខ្នង​២​ជាន់ មាន​១២​បន្ទប់…

ខេត្តកំពង់ធំ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ផ្តល់​អគារសិក្សា​១​ខ្នង​២​ជាន់ មាន​១២​បន្ទប់ ដល់​អនុ​វិទ្យា​ខ្មា​ក់ តាម​រយៈ​លោក ជា ចាន់​តូ សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជា​ជន​កម្ពុជា និង​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ស្ទោង ជា​ចំណងដៃ​ថ្មី​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៤០​ឆ្នាំ នៃ​ថ្ងៃជ័យ​ជម្នះ ៧​មក​រា ។

អគារសិក្សា​ថ្មី​ជា​ចំណងដៃ​របស់​សម្ដេច​តេ​ជោ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នេះ ត្រូវ​បាន​លោក ជា ចាន់​តូ ប្រកាស​សាងសង់​ជូន​ក្នុង​មិ​ទ្ទី​ញ អបអរសាទរ​ខួប​លើក​ទី​៤០​ឆ្នាំ នៃ​ថ្ងៃជ័យ​ជម្នះ ៧​មក​រា ដែល​រៀបចំ​ធ្វើ​នៅ​ស្រុក​ស​ន្ទុ​ក កាលពី​ថ្ងៃ​ទី​១១ ខែមករា ដោយ​មានការ​ចូលរួម​ពី​មហាជន​និង​តំណាង​ស្ថាប័ន​ទូ​ទាំង​ស្រុក​ជាង​៣​ពាន់​នាក់ ។

តាម​លោក ធា​ម វុ​ទ្ធា នាយក​អនុ​វិទ្យាល័យ​ខ្មា​ក់ បាន​ឲ្យ​ដឹង​ថា «​សព្វថ្ងៃ អនុ​វិទ្យាល័យ​នេះ មាន​​សិស្ស​ចំនួន​៥៣០​នាក់​ក្នុង​ស្រី​៣២៧​នាក់ និង​មាន​ថ្នាក់រៀន​១១​ថ្នាក់ ។ ប​ច្វុ​ប្បន្ន សាលា​ខ្វះ​ថ្នាក់រៀន​១​ថ្នាក់ ហើយ​នៅ​ឆ្នាំ​សិក្សា​ថ្មី​ខាង មុខ​អាច​ខ្វះ​រហូត​ដល់​៧​ថ្នាក់ ទោះបី​កាលពី​ពាក់ កណ្ដាល​ឆ្នាំ​២០១៦​កន្លង​មក សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផ្ដល់​អគារ​មួយ​ខ្នង​៦​បន្ទប់​ក៏​ដោយ​។

នៅ​ក្នុង​មិ​ទ្ទី​ញ​អបអរសាទរ​ខួប​លើក​ទី​៤០​ឆ្នាំ​នៃ​ថ្ងៃជ័យ​ជម្នះ ៧ មក​រា លោក ជា ចាន់​តូ បាន​បញ្ជាក់​ទៅ​កាន់​សមាជិក​សមាជិកា​ថា «​ស្មារតី​៧​មក​រា នៅ​តែ​ស្ថិតស្ថេរ​ជា​អមតៈ​ក្នុង​បេះដូង​យើង​ជា​និច្ច និង​ក៏​ជា​មូលដ្ឋាន​ដ៏​រឹង​មាំ​នូវ​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ផង​ដែរ​» ។

លោក ជា ចាន់​តូ បញ្ជាក់​ថា «​ដោយ​គុណ​ បុណ្យ​ថ្ងៃ​៧ មក​រា នាំ​មក​នូវ​សន្តិភាព និង​ការ​អភិវឌ្ឍ​ដូច​សព្វ​ថ្ងៃនេះ​ហើយ ទើប​ប្រជាជន​កម្ពុជា​ប្រសិទ្ធ​នាម​ថ្ងៃ​៧ មក​រា ១៩៧៩​ថា ជា​ថ្ងៃ កំណើត​ទី​២​របស់​ខ្លួន ព្រោះ​បើ​គ្មាន​ជ័យជម្នះ ៧ មក​រា ក៏​គ្មាន​អ្វី​ៗ​នៅ​ថ្ងៃនេះ​ដែរ ។ នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ ដែល​គ្មាន​ជន​ណា​ឬ​កម្លាំង​ណា​អាច​មក​បំភ្លៃ ឬ​បំផ្លាញ​បាន​ឡើយ​» ។

នៅ​ក្នុង​ឱកាស​នោះ លោក ជា ចាន់​តូ ក៏​បាន​អំពាវនាវ​ដល់​អ្នកចូលរួម ក៏​ដូច​ប្រជាជន​កម្ពុជា​ទាំងអស់ ត្រូវ​ប្រកាន់​ឲ្យ​បាន​ខ្ជាប់​នូវ​ស្មារតី​រួបរួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​ទទួល​បានការ​អភិវឌ្ឍ​ថ្មី​បន្ថែម​ទៀត ៕ ដោយ​សហ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ