ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ «​ជើង​៤» បានជា​មិន​ខ្វល់​គេ​ជីកដី​អត់​ច្បាប់​ដល់​ក្បាល​ប្រេត

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សកម្មភាព​ជីក​យក​អាចម៍ដី​នៅ​ចំណុច​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ដើម្បី​យក​មក​ចាក់​លុប​បឹង នៅ​ចំណុច​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​កើត​ឡើងជា​ច្រើន​ខែ​ណាស់​មក​ហើយ…

ខេត្តកំពង់ឆ្នាំង ៖ សកម្មភាព​ជីក​យក​អាចម៍ដី​នៅ​ចំណុច​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ដើម្បី​យក​មក​ចាក់​លុប​បឹង នៅ​ចំណុច​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​កើត​ឡើងជា​ច្រើន​ខែ​ណាស់​មក​ហើយ ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មានច្បាប់​ត្រឹមត្រូវ​នៅឡើយ​ទេ ខណៈ​រណ្តៅ​ដី​បាន​រីក​យ៉ាង​ធំ​មាន​ជម្រៅ​ស្ទើរ​ដល់​ក្បាល​ប្រេត​ទៅ​ហើយ ចំណែក​បឹង​ជា​អាង​ស្តុក​ទឹក​វិញ​បាន​បាត់​អស់ ក្លាយជា​ដី​កោះ​បណ្តើរ​ៗ​ហើយ​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ដី​នៅ​ចំណុច​ភូមិ​ទី​៧​សង្កាត់​ដែល​ក្រុម​ឈ្មួញ​កំពុង​ធ្វើ​សកម្មភាព​ជីក​យក​អាចម៍ដី និង​ដី​បឹង​នៅ​ចំណុច​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង គឺ​សុ​ទ្ឋ​សឹងតែ​ជា​ដី​ស្ថិត​ក្នុង​តំបន់​ព្រៃ​លិច​ទឹក ដែល​រដ្ឋ​បាន​ហាមឃាត់ ប៉ុន្តែ​សកម្មភាព​ខុស​នឹង​ច្បាប់​នៅ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ធ្វើ​យ៉ាង​រលូន ដោយ​គ្រាន់តែ​ប្រាប់​ថា ច្បាប់​កំពុង​រត់ការ​នៅឡើយ ប៉ុន្តែ​ដល់​ក្បាល​ប្រេត​ហើយ​។

សកម្មភាព​ល្មើសច្បាប់​ទាំងនេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយ​ការ​មក​ថា គ្រឿងចក្រ​និង​រថយន្ត​ដឹក​ជញ្ជូន​ដី​ជា​ច្រើន​គ្រឿង​ខាងលើ គឺជា​របស់​លោក កែ រ៉ុ​ន ដែល​មាន​ក្រុមហ៊ុន ជាមួយ អតីត​ស្នងការ​ខេត្តកំពង់ស្ពឺ​ចូល​និវត្តន៍​ម្នាក់បាន​ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹក​គគ្រេង ដោយ​មិន​ទាន់​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ឡើយ ព្រោះ​សំអាង អាង​អ្នកធំ​ដែល​ជា​សាច់ញាតិ​នៅ​ពីក្រោយ​ខ្នង ។

ហេតុនេះ​ហើយ​តាំងពី​ចាប់ផ្តើម​ធ្វើ សកម្ម​ភាព មក​ដល់​ពេល​មាន​រយៈពេល​រាប់​ខែ​មក​ហើយ មិន​ទាន់​មាន​មន្ត្រី​ជំនាញ​ណា ចុះ​ទៅ​ពិនិត្យ​មើល​សកម្ម​ភាព ឬ​ហាមឃាត់​ឡើយ ។ ជុំវិញ​ភាព​មិន​ប្រក្រតី​នេះ លោក កែ រ៉ុ​ន ដែល​ជា​ម្ចាស់​គ្រឿងចក្រ​ខាងលើ កាលពី​ពេល​ថ្មី​ៗ​នេះ បាន​បញ្ជាក់​ប្រាប់​អ្នក​ព័ត៌មាន​ថា ច្បាប់​គឺ​កំពុង​តែ​រត់ការ​នៅឡើយ ។ ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​នៅ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ