ប្រុស​២ ស្រី​១…ចេះ​នាំ​គ្នា​ធ្វើ​ចឹ​ង​កើត !


ខេត្តឧត្តរមានជ័យ ៖ បុរស​២​នាក់ និង​នារី​ម្នាក់​ត្រូវ​បាន​ប៉ូលិស​អធិការ​ស្រុក​បន្ទាយ​អ​ម្ពឹ​ល​បាន​ធ្វើការ​ឃាត់ខ្លួន​ដោយ​ជាប់​ពាក់ព័ន្ធ​ប្រើប្រាស​នឹង​ចែកចាយ​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៩ ។ ហេតុការណ៍​នេះ​នៅ​ចំណុច​ព្រំប្រទល់​ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ឃុំ​បេង​ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ ។

ជនសង្ស័យ​ដែល​ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ម៉ៅ ណា​រី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​បឹង​ត្រកួន ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​, ទី​២-​ឈ្មោះ ម៉ុ​យ សា​វ៉េ​ត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ និង​ម្នាក់​ទៀត​ឈ្មោះ សាយ ស្រី​នាង ភេទ​ស្រី អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​គរ​ដ្ឋា​ន សង្កាត់​ទឹកថ្លា ក្រុង​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ ។

ប៉ូលិស​ស្រុក​បន្ទាយ​អ​ម្ពឹ​ល​បានឱ្យ​ដឹង​ថា មុន​នឹង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ប៉ូលិស​​បាន​ទទួល​នូវ​ព័ត៌មាន​រាយការណ៍​ពី​កម្លាំង​បង្កប់​ហើយ​កម្លាំង​ប៉ូលិស​បាន​ឃាត់​រថយន្ត​មួយ​គ្រឿង​ម៉ាក​កា​មា​រី ព​ណ៍​ឆ្លូញ ពាក់​ផ្លា​ក​លេខ កំពុងចាម ២A-២៥១៧ ឆែកឆេរ​ក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ទឹកកក ICE ចំនួន​១​កញ្ចប់​ធំ និង​២​កញ្ចប់​តូច​, ក្រវិល​លោហធាតុ​ពណ៌​លឿង​ចំនួន​១​គូរ​, ខ្សែ​.​ក​លោហធាតុ ពណ៌​លឿង​ចំនួន​១​ខ្សែ​, ទូរស័ព្ទ​ដៃ​៦​គ្រឿង វត្ថុ​តាង​ពាក់ព័ន្ធ និង​រថយន្ត​មនុស្ស​៣​នាក់​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ