ចិន​តើ​នេះ​! រទេះ​ប៊ី​ហ្គី​មួយ​ហោះ​ផ្ទប់​នឹង​ជញ្ជាំង ចុះ​មនុស្ស​វិញ?


រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​ជោគ​ជាំ​បើករថយន្ត​រ៉េ​ចង្កូត​ទៅ​បុក​នឹង​រទេះ​លក់​ប៊ឺ​ហ្គឺ​មួយ​គ្រឿង ដែល​ឈប់​នៅ​តាម​ដងផ្លូវ​បណ្តាល​អោយ​ហោះ​ទៅ​ផ្ទប់​នឹង​ជញ្ជាំង​ការដ្ឋាន បណ្តាល​អោយ​រង​ការ​ខូចខាត ចំណែក​រថយន្ត​បង្ក​ខូចខាត​មួយ​កំណាត់​មុខ​យ៉ាងដំណំ តែ​សំណាងល្អ​មិន​មាន​អ្នក​ណា​រង​របួស​ឡើយ​នៅ​ក្នុង​ហេតុការណ៍​នេះ ។

ហេតុការណ៍​នេះ​ដែល​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែមករា នៅ​តាម​ដងផ្លូវ​២៩៤​ជិត​នឹង​មហាវិថី​ព្រះ​នរោត្តម ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។

រថយន្ត​បង្ក​ម៉ាក Alphard ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AW- 0020 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ​ឃើញ​រថយន្ត​បង្ក​ខាងលើ បើក​តាម​បណ្ដោយ​ផ្លូវ​២៩៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ា​លឿន ដោយសារ​បុរស​ជនជាតិ​ចិន​ម្នាក់​ជា​អ្នកបើកបរ​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជោគ​ជាំ មក​ដល់​កន្លែង​កើតហេតុ​ស្រាប់តែ​រ៉េ​ចង្កូត​ទៅ​បុក​នឹង​រទេះ​លក់​ប៊ឺ​ហ្គឺ​មួយ​គ្រឿង​ដែល​ឈប់​នឹង​នៅ​តាម​ដងផ្លូវ​ពេញទំហឹង​ហោះ​ទៅ​ផ្ទប់​នឹង​ជញ្ជាំង​ការដ្ឋាន​សំណង់​រង​ការ​ខូចខាត ចំណែក​រថយន្ត​បង្ក​ខូចខាត​មួយ​កំណាត់​មុខ​ផ្នែក​ខាងស្ដាំ​ខ្ទេច តែ​សំណាងល្អ​ក្នុង​ហេតុការណ៍​នេះ​មិន​បាន​បង្ក​អោយ​នរណា​ម្នាក់​រង​របួស​ឡើយ គឺ​ខូចខាត​តែ​រថយន្ត និង​រទេះ​លក់​ប៊ឺ​ហ្គឺ​តែ​ប៉ុណ្ណោះ ។

ក្រោយ​កើតហេតុ​ភាគី​ខាង​រថយន្ត​បង្ក​មិន​បានរ​ត់ទៅ​ណា​ទេ បាន​ឈប់​ដោះស្រាយ​នៅ​កន្លែង​កើតហេតុ ដោយ​គាត់​សងការ​ខូចខាត​ទៅ​ខាង​ជន​រង​គ្រោះ​ចំនួន​ទឹកប្រាក់​២០០​ដុល្លារ ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​តែ​ម្ដង ហើយ​ក៏​ឡើង​បើករថយន្ត​ចេញពី​កន្លែង​កើតហេតុ ដោយ​រថយន្ត​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ទើប​ខាង​ជនជាតិ​ចិន​ហៅ​រថយន្ត​មក​ស្ទូច​យក​រថយន្ត​ចេញពី​កន្លែង​កើត​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ