ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​របស់​មន្ទីរពេទ្យ​«​វ៉ិ​ច​តូ​រៀ​» ធ្វើ​អ្នកជំងឺ​ប្រៀប​ដូច​អ្នកទោស​…!!!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​និង​ម្តាយ​ រួម​ទាំង​បងប្អូន​បីទៅ​​បួន​នាក់​​ ​ត្រូវ​​បុគ្គលិក​​និង​គ្រូពេទ្យ​ដែល​បម្រើ​ការ​នៅ​ក្នុង​មន្ទីរពេទ្យ​អន្តរជាតិ​វ៉ិ​ច​តូ​រៀ​ ចាក់សោ​ទ្វារ​បង្ខាំងទុង​​ខាងក្នុង​មន្ទីរពេទ្យ​ ហាក់ដូច​​អ្នកទោសក្រោយ​​ពី​គ្មាន​លុយ​បង់ថ្លៃ​ព្យាបាល​ទៅ​ឱ្យ​ទៅខាង​​មន្ទីរពេទ្យ​គ្រប់​ចំនួន ដោយសារ​តែ​ខាង​មន្ទីរពេទ្យ​មាន​លក្ខខណ្ឌ​មិន​​ពិត​ប្រាកដ ​។ ហេតុការណ៍​នេះ​…

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​និង​ម្តាយ​ រួម​ទាំង​បងប្អូន​បីទៅ​​បួន​នាក់​​ ​ត្រូវ​​បុគ្គលិក​​និង​គ្រូពេទ្យ​ដែល​បម្រើ​ការ​នៅ​ក្នុង​មន្ទីរពេទ្យ​អន្តរជាតិ​វ៉ិ​ច​តូ​រៀ​ ចាក់សោ​ទ្វារ​បង្ខាំងទុង​​ខាងក្នុង​មន្ទីរពេទ្យ​ ហាក់ដូច​​អ្នកទោសក្រោយ​​ពី​គ្មាន​លុយ​បង់ថ្លៃ​ព្យាបាល​ទៅ​ឱ្យ​ទៅខាង​​មន្ទីរពេទ្យ​គ្រប់​ចំនួន ដោយសារ​តែ​ខាង​មន្ទីរពេទ្យ​មាន​លក្ខខណ្ឌ​មិន​​ពិត​ប្រាកដ ​។ ហេតុការណ៍​នេះ​ ក៏បាន​បង្ក​ភ្ញាក់ផ្អើល​​យ៉ាង​​ខ្លាំង និងធ្វើឱ្យមហាជន​មានក្តៅ​ក្រហាយ​ទៅ​ខាង​មន្ទីរទៀត​ កាលពី​វេលា​ម៉ោង០​៧ ​និង​៤០​នាទី​យប់ថ្ងៃ​ទី​១៣ ​មករា ស្ថិត​ក្នុង​មន្ទីរពេទ្យ​អន្តរជាតិ វ៉ិ​ច តូ​រៀ ជាប់​និង​ស្តុ​ប​ផ្សារ​មាន់​អាំង ​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​ ។

​បើតាម​នារី​ដែល​ទៅ​រក​ការ​ព្យាបាល​​នៅ​មន្ទីរពេទ្យ​វិច​តូ​រៀខាងលើ ត្រូវបានស្គាល់​ឈ្មោះ មួយ​ហៀ​ង អាយុ​១៩​ឆ្នាំ ជា​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​ហាង​ផឹកស៊ី​មួយ​កន្លែង ស្នាក់​នៅ​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូន
ពេញ​ ។ ម្តាយ​របស់​នារី​រូបនេះ​​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ​កូនស្រី​គាត់​មាន​អាកា​រៈហើម​ទ្វារមាស ប៉ុន្តែ​មិនដឹង​ថា ​ជា​ជំងឺ​អ្វី​នោះ​ទេ​ ។ ហើយ​នៅ​ថ្ងៃ​ទី​១១ ​​មករា​ ​​គាត់និងកូនស្រី​​​នាំ​គ្នា​ទៅ​មន្ទីរពេទ្យ​អន្តរជាតិ វ៉ិ​ច​តូ​រៀ ដើម្បី​ឲ្យ​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​ជំងឺ​របស់​កូនស្រី បន្ទាប់​ពី​បាន​មើលឃើញ​​ការ​ផ្សព្វផ្សាយ​សេវាកម្ម​របស់​មន្ទីរពេទ្យ វ៉ិ​ច​តូ​រៀ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក ដែល​មាន​សេវាកម្ម​ពិគ្រោះ​ និង​ពិនិត្យ​ជំងឺ​ដោយ​ឥ​គិត​ថ្លៃរួចមក ​។

ប្រភពបន្តថា លុះ​ពេល​ទៅ​ដល់​ ​​កូន​ស្រីគាត់​ក៏​ត្រូវ​បាន​គ្រូពេទ្យ​ជា​ជនជាតិ​ចិន ដែល​បម្រើ​ការ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​ធ្វើការ​ពិនិត្យ​ជំងឺ​រួចរាល់ ហើយគ្រូពេទ្យ​បាន​ប្រាប់​នាង​​ថា នាង​មាន​ជំងឺ​ដុំ​គីស​​នៅ​ដៃ​ស្បូន​ដំណាក់​កាល​ចុង​ក្រោយ បើ​មិនឆាប់​ធ្វើការ​វះកាត់​នោះ​ទេ​ ​អាច​បណ្តាល​ឱ្យ​​ស្លាប់ ។ ពេលនោះ ​កូនស្រីគាត់បាន​បដិ​សេធន៍ ​មិន​ព្រម​ធ្វើការ​វះកាត់​នោះ​ទេ ព្រោះ​ពុំ​ទាន់​មាន​លទ្ធភាព​ ។ គាត់​និង​កូនស្រី​​ក៏បម្រុង​​ត្រលប់​ទៅ​ផ្ទះ​វិញ ដើម្បី​ធ្វើការ​ពិភាក្សា​គ្នា​បន្ត​ទៀត ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​និង​បុគ្គលិក​បម្រើ​ការ​ក្នុង​មន្ទីរពេទ្យ​ខាងលើ បាន​ធ្វើការ​រារាំង​មិន​​អោយ​ពួក​គាត់​ត្រលប់​ទៅ​ផ្ទះ​នោះ​ទេ ដោយ​បង្ខិតបង្ខំ​ឲ្យ​ធ្វើការ​វះកាត់​និងគំរាមកំហែង​ពី​សភាព​ជំងឺ​របស់​នារី​ជា​កូន​ខាងលើ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយសារ​ភ័យ​ខ្លាច​ពី​អាកា​រៈ​ជំងឺ​របស់​​កូនស្រី​ ពួក​គាត់​ក៏​ព្រម​ធ្វើការ​វះកាត់​នៅ​ក្នុង​មន្ទីរពេទ្យ​អន្តរជាតិ​ខាងលើ ដោយ​ជ្រើសរើស​យក​តម្លៃ​វះកាត់​ដែល​ថោក​បំផុត ​គឺ​ចំនួន​២៨០​ដុល្លារ ។ រួច​នារី​ជា​កូនស្រី​​ក៏​បាន​ផ្តិត​ព្រម​ធ្វើការ​វះកាត់​ជំងឺ​របស់​នាង ដោយ​បាន​សំរាក​នៅ​ក្នុង​មន្ទីរពេទ្យ​អន្តរជាតិ​ខាងលើ​មួយ​យប់​ដើម្បី​រង់ចាំ​ធ្វើការ​វះកាត់​ជំងឺ​។ លុះ​ពេលស្អែកថ្ងៃ​ទី​១២ ​មករា ក្រុម​គ្រូពេទ្យ​ដែល​ជា​ជន​ជាតិ​ចិ​ន​បួន​ ទៅ​ប្រាំ​នាក់ ក៏​បាន​ធ្វើការ​វះកាត់​នារី​ជា​កូន និង​បាន​បញ្ចប់​ទៅ​ដោយ​រលូន​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ធ្វើការ​វះកាត់​រួចរាល់​ហើយ នារី​ខាងលើ​​ស្រាប់តែ​មាន​អាកា​រៈ​ខ្សោយ​ទៅ​ៗ​
ជា​បន្តបន្ទាប់​រហូត​ដល់​សន្លប់​បាត់បង់​ស្មារតី ។ ភ្លាម​ៗ​នោះ​ស្ត្រី​ជា​ម្តាយ ​ក៏​បានរ​ត់ទៅ​ប្រាប់​បុគ្គលិក​និង​គ្រូ​ពេទ្យ​ឱ្យ​មក​ជួយ​មើល ស្រាប់តែ​បុគ្គលិក​និង​គ្រូពេទ្យ​ទាំងនោះ ប្រាប់​ទៅ​ស្ត្រី​ជា​ម្តាយ​នារី​ខាងលើ​ថា អ​ញ្ចឹ​ង​ហើយ​សេវាកម្ម​ដែល​ថោក​បំផុត​ គឺ​មិន​មាន​ថ្នាំ​ព្យាបាល​នោះ​ទេ ​។ បុគ្គលិក​និង​គ្រូពេទ្យ​ទាំងនោះ​ក៏​បាន​ប្រាប់​ទៅ​ស្ត្រី​ជា​ម្តាយ​បន្ត​ទៀត​ថា ខាង​មន្ទីរពេទ្យ​យល់ព្រម​ផ្តល់​សេវាកម្ម​វះកាត់​និង​ព្យាបាល​តម្លៃ​២០០០​ដុល្លារ គ្រាន់តែ​បង់ថ្លៃ​ចំនួន​៦០០​ដុល្លារ​មុន​សិន​ក៏​បាន ។

ចំណែក​ថ្លៃ​ដែល​នៅ​សល់​ប៉ុន្មាន​ទៀត អាច​ធ្វើការ​បង់​ជា​ក្រោយ​ក៏​បាន​ដែរ ព្រោះ​អាកា​រៈ​ជំងឺ​របស់​នារី​ខាងលើ​ត្រូវការ​ថ្នាំ​ព្យាបាល​ច្រើន​ ទើបអាច​ជា​សះស្បើយ​វិញ​បាន បើ​មិន​ដូច​ច្នេះ​ទេ​នាង​នឹង​​ត្រូវ​ស្លាប់​។ បន្ទាប់​មក​ស្ត្រី​ជា​ម្តាយ​ ក៏​បាន​ទៅ​រក​ខ្ចី​លុយ​គេឯង និង​លក់​របស់របរ​មាន​តម្លៃ​ដែល​ខ្លួន​មាន​ក៏​បាន​យក​លុយ​ចំនួន​៦០០​ដុល្លារ​ទៅ​បង់ឱ្យ​​ខាង​បុគ្គលិក​មន្ទីរពេទ្យ ទើប​គ្រូពេទ្យ​ព្រមយក​ថ្នាំ​ទៅ​ធ្វើការ​ព្យាបាល​ធ្វើ​ឲ្យ​កូន​គាត់​បានដឹង​ខ្លួន​ឡើង​វិញ​ ។ លុះ​រហូត​ដល់​ថ្ងៃ​កើតហេតុ​បុគ្គលិក​មន្ទីរពេទ្យ​ខាងលើ ក៏​បាន​ប្រាប់​ទៅ​ស្ត្រី​ជា​ម្តាយ​ឲ្យ​បង់ថ្លៃ​បន្ទប់​ក្នុង​មួយ​យប់​៥០០​ដុល្លារ ដោយឡែក​មិន​គិត​ចូល​ជាមួយ​ថ្លៃ​ព្យាបាល​នោះ​ទេ​។

ដោយសារ​អស់​លទ្ធភាព​និង​ការ​បង់ថ្លៃ​ផ្សេង​ៗ​ទៅ​អោយ​ខាង​មន្ទីរពេទ្យ ពួក​គាត់​ក៏​សូម​ធ្វើការ​ចាក​ចេញពី​មន្ទីរពេទ្យ​ទៅ​ស្នាក់​នៅ​​ផ្ទះ​វិញ ដោយ​សន្យា​ថា​ នឹង​​បង់ថ្លៃ​ព្យាបាល​ដែល​នៅ​​សល់​ទៅ​ឲ្យ​ជា​បន្តបន្ទាប់​នៅ​ពេល​ក្រោយ​។ ប៉ុន្តែ​ខាង​មន្ទីរពេទ្យ​មិន​ព្រម​ឲ្យ​ចេញ​នោះ​ទេ ដោយ​ឲ្យ​ពួក​គាត់​ធ្វើការ​បង់លុយ​អោយ​គ្រប់​ជា​មុន​សិន ទើប​អាច​ចេញពី​ទី​នេះ​បាន ។

រហូត​ដល់​វេលា​កើតហេតុ​ ស្ត្រី​ជា​ម្តាយ​អស់​លទ្ធភាព មិន​មាន​លុយ​បង់​អោយទៅ​ខាង​មន្ទីរពេទ្យ​គ្រប់​តាម​ចំនួន​កំណត់ ខាង​មន្ទីរពេទ្យ​ក៏​បាន​បញ្ជា​ឲ្យ​បុគ្គលិក​យក​ច្រវាក់​និង​សោមក​ចាក់​បិទទ្វារ​បង្ខាំង​មិនឱ្យ​នារី​ខាង​លើ​និង​ស្ត្រី​ជា​ម្តាយ​រួម​ទាំង​បងប្អូន​បី​បួន​នាក់​ផ្សេង​ទៀត​ដែល​ចូល​សួរសុខទុក្ខ​មិន​អោយ​ចេញ​មក​ខាងក្រៅ​នោះ​ទេ​។ បន្ទាប់​មក​ស្ត្រី​ជា​ម្តាយ​នារី​ខាងលើ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​ជួយ​អន្តរា​គមន៍​​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​​​បាន​ធ្វើការសម្របសម្រួល​ភាគី​ទាំង​​ពីរ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល ​និង​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​មន្ទីរពេទ្យ​ដែល​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​រូបភាព​ ដែល​មិន​អាច​ទទួលយក​បាន​។

https://www.facebook.com/KohSantepheapFireBuzz/videos/297114301006856/

ការ​ចរចា​អស់​រយៈពេល​ប្រមាណ​២​ម៉ោងក្រោយ ភាគី​ខាង​មន្ទីរពេទ្យ​អន្តរជាតិ វ៉ិ​ច​តូ​រៀ ក៏​ព្រម​បើកទ្វារ​អោយ​ម្តាយកូន​ខាងលើ​ រួម​ទាំង​បងប្អូន​ចាកចេញ​ត្រលប់​ទៅ​ផ្ទះ​វិញ ដោយ​មិន​ទាមទារ​លុយ​ដែល​នៅ​​សល់​នោះ​ទេ​ ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ