ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រជាធិបតេយ្យ​២​នាក់​ចង់​ប្រជែង​ធ្វើ​ប្រមុខ​​សេត​វិមាន

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ពេល​កំពុង​មានការ​ខ្វែងគំនិត​គ្នា​ខ្លាំង​លើ​រឿង​អន្តោប្រវេសន៍​នៅ​សហរដ្ឋអាមេរិក អតីត​អភិបាលក្រុង​SAN ANTONIO លោក​JULIAN CASTRO អតីតរដ្ឋមន្ត្រី​មួយ​រូប របស់​លោក​បា​រ៉ា​ក់​អូបា​ម៉ា ប្រកាស​នា​ថ្ងៃ​ទី​១២​មក​រា​នៅ​រដ្ឋ​តិច​សាស់…

សហរដ្ឋអាមេរិក ៖ ពេល​កំពុង​មានការ​ខ្វែងគំនិត​គ្នា​ខ្លាំង​លើ​រឿង​អន្តោប្រវេសន៍​នៅ​សហរដ្ឋអាមេរិក អតីត​អភិបាលក្រុង​SAN ANTONIO លោក​JULIAN CASTRO អតីតរដ្ឋមន្ត្រី​មួយ​រូប របស់​លោក​បា​រ៉ា​ក់​អូបា​ម៉ា ប្រកាស​នា​ថ្ងៃ​ទី​១២​មក​រា​នៅ​រដ្ឋ​តិច​សាស់ ពី​បេក្ខភាព​របស់​លោក​ដើម្បី​ក្លាយជា​ប្រធានាធិបតី​អា​មេ​រិ​ក​។

ជា​ចៅប្រុស​របស់​ជនអន្តោប្រវេសន៍​ម៉ិ​ក​ស៊ិ​ក​ម្នាក់ លោក​JULIAN CASTRO​អាយុ​៤៤​ឆ្នាំ ក្លាយជា​អ្នក​ប្រជាធិបតេយ្យ​វ័យក្មេង​ជាងគេ​បំផុត​ដែល​ហាក់​ចូល​ប្រឡូក​ផ្លូវការ​ប្រជែង​យក​តំណែង​ប្រ​ធានា​ធិ​ប​តី សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២០ ដែល​មានការ​ចូលរួម​ប្រជែង​របស់​អ្នក​ប្រជាធិបតេយ្យ​ច្រើន​នាក់ សម្រាប់​យក​ម្នាក់ មក​ប្រកួតប្រជែង​ជាមួយ​លោក​ដូ​ណា​ល់​ត្រាំ​។

ចំណែក​សមាជិកា​សភា​វ័យក្មេង​ម្នាក់​នៃ​គណបក្ស​ប្រជាធិបតេយ្យ​កោះ​ហា​វ៉ៃ លោកស្រី​TULSI GABBARD នឹង​ប្រកាស​ជា​ផ្លូវការ​នា​ពេល​ឆាប់​ៗ​នេះ ពី​ការ​ឈរឈ្មោះ​ជា​បេ​ក្ខ​នារី​ប្រធានាធិបតី​អា​មេ​រិ​ក​ឆ្នាំ​២០២០​។ លោកស្រី​ជា​អតីត​យោធា​មួយ​រូប ដែល​រង​ការ​រិះគន់ ដោយសារ​តែ​ជួប​ជាមួយ​ប្រ​ធានា​ធិ​ប​តី​ស៊ី​រី លោក​បា​ចា​អាល់​អាសា​ដ​ពេល​កំពុង​មាន​សង្គ្រាម​ស៊ី​វិល​ពេញបន្ទុក​។ លោកស្រី​TULSI GABBARD ដែល​មាន​អាយុ​ទើប​៣៧​ឆ្នាំ ប្រកាស​កាល​ពី​ថ្ងៃ​ទី​១១​មក​រា​ពី​បំណង​ឈរឈ្មោះ​នេះ​។

ហក់​ប្រឡូក​ក្នុង​នយោបាយ​នៅ​កោះ​ហា​វ៉ៃ​ទាំង​វ័យក្មេង លោកស្រី​ជានា​រី​អា​មេ​រិ​ក​កាន់សាសនា​ហិណ្ឌូ​ដំបូង​គ ចូល​ក្នុង​សភា​អា​មេ​រិ​ក​ដែល​លោកស្រី​កាន់​តំណែង​នោះ ចាប់តាំងពី​ឆ្នាំ​២០១៣​មក​។ ប្រសិនបើ​លោក​ស្រី​ជាប់​ឆ្នោត​ប្រធានាធិបតី នោះ​លោកស្រី​នឹង​ក្លាយជា​ប្រ​ធានា​ធិ​ប​តី វ័យក្មេង​ជាងគេ​បំផុត​នៃ​សហ​រដ្ឋ​អាមេរិក​។ កាលពី​យប់​ថ្ងៃ​ទី​១១​មក​រា​ទាំង​ញញឹម​យ៉ាង​ស្រស់ស្រាយ លោកស្រី​ថ្លែង​តាម​ទូរទស្សន៍​CNN​ថា ខ្ញុំ​សម្រេច​ឈរឈ្មោះ​ហើយនឹង​ប្រកាស​ជា​ផ្លូវកា​រនាស​ប្ដា​ហ៍​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ